ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ស្ថិតក្នុងភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ កម្មវិធីនេះមានការយាងចូលរួមពីសម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដួង ផង់ សម្តេចព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រមទាំងមានការនិមន្ត...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ថា៖ ការដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» គឺដើម្បីជំរុញឱ្យមានការវិនិយោគឯកជនកាន់តែសកម្ម បង្កើតជាចរន្តសេដ្ឋកិច្ច បង្កើតការងារ និងភាពទាក់ទាញ ប្រមូលផ្តុំប្រជាជនយើងឱ្យទៅប្រកបអាជីវកម្ម និងរស់នៅកាន់តែច្រើនឡើង...
ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានប្រាប់ឲ្យដឹងថា នៅក្រោយចប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ នឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បើកយុទ្ធនាការផ្សព្វផ្សាយអំពីបរិស្ថានស្អាតនៅកន្លែងការងារ ដើម្បីបណ្តុះស្មារតីកម្មករនិយោជិតឲ្យចេះស្រលាញ់ថែរក្សាបរិស្ថាននៅតាមរោងចក្រ សហគ្រាស។ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំ្ថថ្មីប្រពៃណីជាតិខ្មែរ និងអាហារសាមគ្គីក្រុមសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) កាលពីរសៀលថ្ងៃទី៨ ខែមេសាកន្លងទៅ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា យុទ្ធនាការនេះ មានគោលបំណងជំរុញលើកទឹកចិត្តដល់កម្មករនិយោជិតបណ្តារោងចក្រ សហគ្រាស កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុងកន្លែងការងារ ជាពិសេសនៅបរិវេណរោងចក្រ សហគ្រាសទាំងអស់។...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ជាលើកទី៤ ដើម្បីជួយសម្រាលការលំបាកដល់ សមាគមវិទ្យុ និងទូរទស្សន៍អនឡាញ សំឡេងជនពិការភ្នែក (VOB) ដែលមានការិយាល័យកណ្តាលស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពិធីនេះប្រព្រឹត្តិទៅ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។ ក្នុងឱកាសជួបសំណេះសំណាល លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍...
ភ្នំពេញ ៖ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣,៤៨៨នាក់។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ឱ្យបំពេញការងារប្រកបដោយគណនេយ្យភាព (accountability) និងតម្លាភាព (transparency) និងត្រូវស្វែងយល់ពីបញ្ហាឱ្យបានគ្រប់ជ្រុងជ្រោយ...
វិស័យឧស្សាហកម្មនៅកម្ពុជា ក្នុងដើមឆ្នាំ២០២៥ នេះ កំពុងមានភាពមមាញឹកយ៉ាងខ្លាំង នៅក្នុងដំណើរការផលិតកម្ម និងបាន កំពុងគំាទ្រដល់កំណើនទីផ្សារនាំចេញ ការបង្កើតការងារ និងកំណើនក្នុងសេដ្ឋកិច្ចជាតិ នេះបានបង្ហាញអំពីវឌ្ឍនភាពរីកចម្រើននៃ ឧស្សាហកម្មក្នុងស្រុក។ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុង សម្ភាសន៍ ស្តីពីកិច្ចដំណើរនៅក្នុងវិស័យឧស្សាហកម្ម និងការចុះបញ្ជីរបស់បណ្តាក្រុមហ៊ុនផ្សេងៗ និងវឌ្ឍនភាពនៃការនាំចេញ នេះថា ជុំវិញនិងវិស័យឧស្សាហកម្មបច្ចុប្បន្នមានការរីកចម្រើនគួរកត់សម្គាល់ នៅក្នុងដំណើរការខ្សែច្រវាក់ផលិតកម្ម...
ថ្នាក់ដឹកនាំស្ថាប័នកីឡាប្រដាល់ឃីកបុកស៊ីងពិភពលោក (World Kickboxing Network ឬ WKN) បានទំនាក់ទំនងមកកាន់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរភ្លាមៗ ដើម្បីពិភាក្សាពីអំពីកិច្ចសហការ ក្រោយពីសហព័ន្ធបានប្រកាសបដិសេធ ពុំធ្លាប់មានកិច្ចពិភាក្សាពីមុន ឬគម្រោងរៀបចំការប្រកួតផ្លូវការណាមួយឡើយ។ នេះបើយោងតាមការជូនដំណឹងបណ្ដាញសង្គមផ្លូវការរបស់ឯកឧត្តម ខូវ ឆាយ កាលពីល្ងាចថ្ងៃអង្គារកន្លងទៅ។ សូមរំឮកថា កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅថ្មី ស្ថាប័ន WKN បានប្រកាសលើបណ្ដាញសង្គមរបស់ខ្លួនថា កំពុងស្ថិតនៅលើផ្លូវរចាដើម្បីឆ្ពោះទៅចាប់ដៃគូជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។ យ៉ាងណា ១ថ្ងៃ ក្រោយមានការចែកចាយព័ត៌មាននេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ...
ភ្នំពេញ ÷ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិសិ្សត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានជួបជុំនិមន្តព្រះសង្ឃ រៀបចំពិធីសូត្រមន្ត លើករាសី ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល មុនឱកាស បុណ្យចូលឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស.២០២៥ ចូលមកដល់។ ពិធីសូត្រមន្ត លើករាសីនេះ ត្រូវបានធ្វើឡើងក្រោមការផ្តួចផ្តើមរបស់ឯកឧត្តមសាស្ត្រាចារ្យ...
ព្រះខ័នរាជស្វាយរៀង នឹងបន្ដបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុមខ្លាំងឥណ្ឌូនេស៊ី Madura United ក្នុងវគ្គ ៤ក្រុមចុងក្រោយ នៃជើងឯកក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/2025 នាយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ស្របពេលក្រុមការងារពាក់ព័ន្ធ បាននឹងកំពុងរៀបចំច្រកទ្វារចូលទស្សនា និងសម្រួលលក្ខខណ្ឌជាច្រើន ដើម្បីផ្ដល់ភាពងាយស្រួលដល់ទស្សនិកជនចូលរួមទស្សនាការប្រកួតដ៏ធំនេះ។ យោងតាមការជូនដំណឹងរបស់ក្លិបកំពុងឈរកំពូលតារាង នៃលីគកំពូលកម្ពុជា កាលពីល្ងាចថ្ងៃអង្គារកន្លងទៅ ក្លិបបានបង្ហាញអំពីបច្ចុប្បន្នភាពនៃច្រកឆែកសំបុត្រ និងស្កេនសំបុត្រចំនួន ២៤ក្រុក ព្រមទាំងបើកច្រកទ្វារចូលវិមាននៃពហុកីឡដ្ឋានជាតិមរតកតេជោចំនួន ២៣ ពិសេសគឺមិនត្រូវឲ្យមានការប្ដូរសំបុត្រទៀតឡើយ ដោយអ្នកទិញសំបុត្រ...
កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសត្រួសត្រាយផ្លូវ សម្រាប់ដំណាក់កាលដំបូង នៃការអនុវត្តគំនិតផ្ដួចផ្តើមកាតាលីករសកល ស្តីពី ការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ នេះជាការឆ្លុះបញ្ចាំងឲ្យឃើញពីការបន្តប្ដេជ្ញាចិត្ត និងការផ្តល់តម្លៃលើ កិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងលើកឡើងនៅ ក្នុង «វេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក» នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នេះថា ក្នុងបរិការណ៍សកលដែល មានភាពមិនប្រាកដប្រជាខ្ពស់ ដោយសារការលេចចេញជាបន្តបន្ទាប់...