ក្នុងឱកាសអញ្ជើញជាអធីបតីពិធីសម្ពោធដាក់ឱ្យដំណើរការ បណ្តុះបណ្តាលរបស់សាកលវិទ្យាល័យដ៏ល្បីរបស់ចក្រភពអង់គ្លេស ដឹ ម៉ុងហ្វត (DE MONTFORT) នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មើលឃើញនូវអត្ថន័យ៤យ៉ាង ដែលសាកលវិទ្យាល័យដ៏ល្បីរបស់អង់គ្លេសមួយនេះមកបើកដំណើរការនៅកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ក្នុងនាមសម្ដេចជាអតីតនិស្សិតបានសិក្សានៅចក្រភពអង់គ្លេស សម្ដេចអាចមើលឃើញនូវអត្ថន័យ៤យ៉ាង ដែលសាកលវិទ្យាល័យ ដ៏ល្បីរបស់ចក្រភពអង់គ្លេស ដឹ ម៉ុងហ្វត មកបើកដំណើរការនៅប្រទេសកម្ពុជា។ ក្នុងនោះមាន៖...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា វត្តមានរបស់សាកលវិទ្យាល័យDe Montfortរបស់អង់គ្លេសជាការបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាល និងប្រជាជនអង់គ្លេសទទួលស្គាល់អំពីស្ថិរភាពនយោបាយនៅកម្ពុជា និងជឿទុកចិត្តលើទីផ្សារកម្ពុជា។ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនៃសាកលវិទ្យាល័យ De Montfortរបស់អង់គ្លេស នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា សម្តេចពិតជាមានសេចក្តីរំភើបចំពោះសាកលវិទ្យាល័យDe Montfort នៅលើទឹកដីកម្ពុជា ដោយសម្តេចមើល ឃើញថា វត្តមាននៃសាកលវិទ្យាល័យដ៏ល្បីល្បាញរបស់អង់គ្លេសនេះ...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្រទេសយើងមិនអាចក្លាយទៅជាអ្នកមាន បាននោះទេ ប្រសិនបើខ្វះនូវធនធានមនុស្ស ដូច្នេះហើយបានជារាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញ យុទ្ធសាស្រ្តបញ្ចកោណ ដោយផ្តោតសំខាន់ក្នុងការលើកកម្ពស់វិសាលភាពចំពោះវិស័យអប់រំឲ្យកាន់តែខ្លាំងក្លា បន្ថែមទៀត។ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនៃសាកលវិទ្យាល័យ De Montfortរបស់អង់គ្លេស នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធបើកឲ្យដំណើរការជាផ្លូវការសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចធិបតី ហ៊ុន ម៉ាណែត មានសេចក្ដីរីករាយដែលបានចូលរួមក្នុងពិធីសម្ពោធ បើកឱ្យដំណើរការជាផ្លូវការនូវ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត...
អត្តពលិកកីឡាកម្ពុជា ៣រូប រួមមានកីឡាអត្តពលកម្ម ឈុន ប៊ុនថន និងកីឡាហែលទឹក ២រូប គឺកីឡាករកូនកាត់ខ្មែរ-បារាំង កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ និងកីឡាការិនីខ្មែរ-អាមេរិក សាក់ប៊ុន អប្សរា កាតារីណា បានបញ្ចប់ភារកិច្ចរបស់ខ្លួន ក្នុងការប្រកួតកីឡាអូឡាំពិក រដូវក្ដៅ លើកទី៣៣ នាទីក្រុងប៉ារីស ប្រទេសបារាំង ហើយ ដោយធ្លាក់ត្រឹមវគ្គជម្រុះដូចគ្នា ។ សម្រាប់កីឡាករ ឈុន...
តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ខណៈចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថា ក្នុងកម្មវិធីប្រារព្ធទិវាជាតិនៃសហព័ន្ធស្វីស នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមបានវាយតម្លៃខ្ពស់នូវភាពជាដៃគូយូរអង្វែងរវាងកម្ពុជា-ស្វីស និងថ្លែងអំណរគុណសម្រាប់ការគាំទ្ររបស់ប្រទេសស្វីសដល់មន្ទីរពេទ្យគន្ធបុប្ផាអស់រយៈពេលជាង ៣០ឆ្នាំ ក្នុងការធ្វើឱ្យប្រសើរឡើងនូវលទ្ធផល នៃការថែទាំសុខភាពសម្រាប់កុមារកម្ពុជា និងបានជួយសង្គ្រោះជីវិតមនុស្សរាប់ មិនអស់និងជាពិសេសចំពោះតួនាទីជាប្រធាននៃអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស របស់កម្ពុជា។ ក្នុងពិធីនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ...
ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំពិនិត្យ អនុម័ត និងស្ដាប់របាយការណ៍របស់ ACU ដែលបានអនុវត្តក្នុងខែកក្កដាកន្លង។ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំអាណត្តិទី៣ លើកទី៣៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តុប សំ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ លើកទី៣៦...
ពោធិ៍សាត់ ៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ និងកម្លាំងសង្កាត់កំពង់លួង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយលោក គឺ គឹមណូ អភិបាលរងស្រុកក្រគរ និងដោយមានការចូលរួមពីយោធាខេត្ដ បរិស្ថាន អាវុធហត្ថស្រុកក្រគរ នគរបាលបាលស្រុកក្រគរ ប្រើប្រាស់កម្លាំងសរុបចំនួន១៧នាក់ ប្រើប្រាស់កាណូត៤គ្រឿង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលចាប់ពីភូមិកំពង់ថ្គោល...
ភ្នំពេញ ៖ ទោះជាសហព័ន្ធមួយនេះនៅមិនទាន់បានទទួលថវិកាទ្រទ្រង់កម្រិតថ្នាក់ជាតិ ពីក្រសួងអប់រំ យុវជន និងកីឡា ដូចកីឡាប្រភេទផ្សេងៗក្ដី តែកីឡាករកម្ពុជានៃសហព័ន្ធខ្មែរកីឡាហាប់គីដូ នៅតែជម្នះទៅ ប្រកួតក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោក តាមរយៈការប្រើប្រាស់ថវិកាផ្ទាល់ខ្លួន និងសប្បុរសជននានាជាដដែល។ ជារឿងដែលនឹកស្មានមិនដល់នៅពេលដែលកម្ពុជាទើបចប់សង្គ្រាម និងមានសន្តិភាពជាង ២០ ឆ្នាំប៉ុណ្ណោះនោះ អាចដណ្ដើមបានមេដាយមាសពិភពលោករហូតដល់ ១២ គ្រឿងដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃកីឡាហាប់គីដូនៅកម្ពុជា។ មេដាយមាសទាំង ១២ គ្រឿងនេះ កម្ពុជាដណ្ដើមបានពីការប្រកួត World I.H.F Hapkido...
កំពង់ឆ្នាំង៖ ក្នុងពេលឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ខ័ណ្ឌរដ្ឋបាលជលផលខេត្ត អាជ្ញាធរស្រុក និងកងកម្លាំង ចុះជួបប្រជានេសាទដើម្បីផ្សព្វផ្សាយច្បាប់នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នោះ ពួកគាត់បានសំណូមពរដល់ក្រុមការងារ ជួយលុបបំបាត់បទល្មើសឆក់ក្តៅ ឆក់ត្រជាក់ និងរបាំងស្បៃមុងផង ព្រោះពួកគាត់យល់ថា បទល្មើសទាំងនេះនាំអោយវិនាសពូជមច្ឆាជាតិយ៉ាងឆាប់រហ័ស។ ប្រជានេសាទបានសំណូមពរថា៖ នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែងនេះ គឺជាឃុំមួយជាប់ជាមួយខេត្តកំពង់ធំ ហើយបទល្មើសឆក់ក្តៅ និងឆក់ត្រជាក់...