Uncategorized
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសផ្ដល់អាហារូបករណ៍ ៦៦៥ កន្លែង ដល់យុវជនឱ្យសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ
កំពង់ឆ្នាំង៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន៦៦៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈកម្រិត១ (C1) ព្រមទាំងមានប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង។
ការផ្ដល់ជូនអាហារូបករណ៍នេះ គឺជាការអនុវត្តកម្មវិធីគោលនយោបាយអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមអាណត្តិដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅលើកកម្ពស់ស្ថានភាពជីវិតយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈផ្ដល់ឱ្យពួកគេនូវជំនាញជាក់លាក់មួយ និងមានលទ្ធភាពទទួលបានចំណូលសមរម្យ។
សម្រាប់វគ្គសិក្សាពីថ្ងៃចន្ទ-សុក្រ វេនព្រឹក-រសៀល ម៉ោង ៨:០០-១២:០០ និង ១:៣០-៤:៣០ មានជំនាញ៖ (១).ជំនាញដំឡើង និងអនុវត្តបច្ចេកវិទ្យាឌីជីថល (ជំនាញកុំព្យូទ័រ) ចំនួន៣៥នាក់។ (២).ជំនាញរចនាក្រាហ្វិកដោយកុំព្យូទ័រ ចំនួន៣៥នាក់ (៣).ជំនាញថែទាំនិងជួសជុលរថយន្ត ចំនួន៣៥នាក់ (៤).ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ចំនួន៣៥នាក់ (៥).ជំនាញថែទាំនិងជួសជុលម៉ូទ័រអគ្គិសនី ចំនួន៣៥នាក់ (៦).ជំនាញដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ចំនួន៣៥នាក់ (៧).ជំនាញសម្អាងកាយ ចំនួន៣៥នាក់។
សម្រាប់ការសិក្សាពីថ្ងៃចន្ទ-សុក្រ វេនយប់ (៥:៣០-៨:៣០) រួមមាន៖ (១).ជំនាញដំឡើង និងអនុវត្តបច្ចេកវិទ្យាឌីជីថល (ជំនាញកុំព្យូទ័រ) ចំនួន៣៥នាក់ (២).ជំនាញរចនាក្រាហ្វិកដោយកុំព្យូទ័រ ចំនួន៣៥នាក់ (៣).ជំនាញថែទាំនិងជួសជុលរថយន្ត ចំនួន៣៥នាក់ (៤).ជំនាញថែទាំនិងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ចំនួន៣៥នាក់ (៥).ជំនាញថែទាំនិងជួសជុលអគ្គិសនីរថយន្ត ចំនួន៣៥នាក់ (៦).ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ចំនួន៣៥នាក់ (៧). ជំនាញថែទាំនិងជួសជុលម៉ូទ័រអគ្គិសនី ចំនួន៣៥នាក់ និងទី(៨).ជំនាញកែច្នៃបន្លែនិងផ្លែឈើ ចំនួន៣៥នាក់។
ដោយឡែក កម្មវិធីសិក្សាសម្រាប់ថ្ងៃសៅរ៍-អាទិត្យ ម៉ោង ៨:០០-១២:០០ និង ១:៣០-៤:៣០ មានមុខជំនាញចំនួន៤ គឺ (១).ជំនាញរចនាក្រាហ្វិកដោយកុំព្យូទ័រ ចំនួន៣៥នាក់ (២).ជំនាញថែទាំនិងជួសជុលរថយន្ត ចំនួន៣៥នាក់ (៣).ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ចំនួន៣៥នាក់ និង(៤). ជំនាញសេវាកម្មសម្អាងកាយ ចំនួន៣៥នាក់។
លោក ហួ បញ្ញា នាយករងវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ការទទួលពាក្យចូលសិក្សាជំនាញ TVET ខាងលើនេះ គឺធ្វើឡើងរហូតដល់ថ្ងៃទី៣១ ខែឧសភា។ ចំណែកវគ្គសិក្សានឹងចាប់ផ្ដើមពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ តទៅ សម្រាប់វគ្គសម្អាងកាយ និងអគ្គិសនី។ ដោយឡែក មុខជំនាញវគ្គកុំព្យូទ័រ នឹងចូលសិក្សានៅខែសីហា ឆ្នាំ២០២៥។
សម្រាប់យុវជនគោលដៅទាំងពីរក្រុមខាងលើដែលចាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមទាក់ទងវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលមានទីតាំងនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាប់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឬទំនាក់ទំនងតាមរយៈលេខ ០១២ ៤៧៤ ៣៤១ / ០១៥ ៩៤០ ៤២០ / ០១០ ៥៤៦ ១៧៧ / ០៩៧ ២៦៩ ៥៧១៣។
គួរបញ្ជាក់ថា ក្រៅពីក្រុមយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ វគ្គបណ្ដុះបណ្ដាលពិសេសនេះក៏បើកចំហសម្រាប់យុវជន និងប្រជាពលរដ្ឋទូទៅ រួមទាំងកម្មករ-កម្មការិនីផងដែរ ដែលអាចដាក់ពាក្យចូលសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈនេះបានដោយឥតបង់ថ្លៃដូចគ្នា គ្រាន់តែមិនទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល៕





-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”