Uncategorized
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាស្នងការរាជធានី-ខេត្ត ត្រូវបោសសម្អាតការបិទ ពាក្យស្លោក ស្ទីកគ័រ និងវត្ថុផ្សេងៗនៅលើរថយន្តឲ្យអស់ក្នុងរយៈពេល១ខែ
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរំលឹកនិង បញ្ជាទៅដល់ បណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវបោសសម្អាតការបិទ ពាក្យស្លោក ស្ទីកគ័រ តុក្កតានិង វាំងនន និងវត្ថុផ្សេងៗនៅលើកញ្ចក់រថយន្តជាពិសេសរថយន្តធន់ធំ ឲ្យអស់ក្នុងរយៈពេល១ខែ ដើម្បីបញ្ជៀសការបង្កគ្រោះថ្នាក់ចរាចរណ៍ និងបង្កការរំខានដល់អ្នកធ្វើដំណើរផ្សេងទៀតនៅតាមដងផ្លុវ។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នាព្រឹកថ្ងៃទីទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគួសបញ្ជាក់ថា ការបិទពាក្យស្លោក ឬស្ទីកគ័រផ្សេងៗ អាចធ្វើឱ្យអ្នកដំណើរផ្តោតអារម្មណ៍ ដែលបង្កឱ្យជួបគ្រោះថ្នាក់ចរាចរណ៍យថាហេតុណាមួយ។ ចំពោះការដាក់វាំងននលើកញ្ចក់សម្រាប់បាំងពន្លឺថ្ងៃខុសបច្ចេកទេសដែលច្បាប់អនុញ្ញាត ក៏អាចនាំឱ្យអ្នកបើកបរបាត់បង់ម្ចាស់ការគ្រប់គ្រងរថយន្ត ដែលជាហេតុបង្កឲ្យកើតគ្រោះថ្នាក់ចរាចរណ៍។
ឯកឧត្តមអភិសន្តិបណ្ឌិតបន្តថា ការចេញបទបញ្ជាម្តងហើយម្តងទៀតនេះ គឺដើម្បីមន្រ្តីអនុវត្តច្បាប់ចរាចរណ៍ទាំអស់យកចិត្តចំពោះបញ្ហាទាំងអស់នេះ ដើម្បីកុំអ្នកបើកបរ និងពលរដ្ឋធ្វើចរាចរណ៍ជួបហានិភ័យគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយឡើយដោយសារតែបញ្ហានេះ។
ដោយឡែកចំពោះបញ្ហានៃការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឯកឧត្តមអភិសតិបណ្ឌិត ក៏បានណែនាំទៅដល់មន្ត្រីជំនាញពាក់ព័ន្ធនៅទាំងប្រទេស ត្រូវបង្កើនការរឹតបន្តឹងនៃការចុះត្រួតពិនិត្យឲ្យទៀងទាត់ ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកបើកបរទាំងអស់កុំបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹងលើសកម្រិត។
ទន្ទឹមនិងនេះ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ ចំពោះមន្ត្រីកងកម្លាំងប្រដាប់អាវុធនិងមន្ត្រីអនុវត្តច្បាប់ទាំងអស់មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាស្រវឹងជាដាច់ខាត ព្រោះថាវាអាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃនិងកិត្តិយសនៃកងកម្លាំងហើយឈានទៅដល់ការដកតួនាទីនិងលុបឈ្មោះចេញពីក្របខណ្ឌផងដែរ។
យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ឲ្យដឹងថា ក្នុងឆមាសទី១ឆ្នាំ២០២៤ ករណីគ្រោះ ថ្នាក់ចរាចរណ៍បានកើតឡើង ១ ៥២០លើក ក្នុងនោះ ចំនួនអ្នកស្លាប់ចំនួន ៧៩៣នាក់ កើនឡើង ៣៧នាក់ ស្មើនឹង ៥ភាគរយ ចំនួនអ្នករបួសចំនួនជាង ២ ០០០នាក់ កើនឡើង ៤៤នាក់ ស្មើនឹង ២ភាគរយ ដែលបានបន្សល់ទុកនូវសោកនាដ កម្ម និងបន្ទុកជាច្រើនដល់ប្រជាពលរដ្ឋ និងសង្គម។ក្នុងចំណោម អ្នកស្លាប់សរុបមាន ៧៥ភាគរយ ជាអ្នកជិះម៉ូតូ ខណៈចំនួនយានយន្តបានចុះបញ្ជី គិតមកដល់ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សរុបចំនួន ជាង៧៣៥១ ០០០គ្រឿង ក្នុងនោះម៉ូតូចំនួន ជាង៦ ២៤៤ ០០០គ្រឿង ៕








អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា5 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)