Uncategorized
ភាគខាងត្បូងប្រទេសចិន កំពុងទប់ទល់នឹងព្យុះទីហ្វុង Yagi ដ៏ធំ
ខេត្ត និងទីក្រុងនានានៅភាគខាងត្បូងរបស់ចិន បានត្រៀមលក្ខណៈសម្រាប់ការមកដល់នៃព្យុះទីហ្វុងដ៏ធំ យ៉ាហ្គី (Super typhoon Yagi) ដោយបានបិទសាលារៀន និងពន្យារពេលជើងហោះហើរ មុនការបោកបក់ដីដែលរំពឹងទុកតាមបណ្តោយឆ្នេរត្រូពិចនៃកោះ ហៃណាន (Hainan) ដោយអាចជាព្យុះដ៏ខ្លាំងក្លាបំផុតដែលវាយប្រហារតំបន់នោះក្នុងពេលជិតមួយទសវត្សរ៍។

ការិយាល័យឧតុនិយមចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៥ កញ្ញា) នេះថា ព្យុះទីហ្វុង Yagi បានពង្រឹងទៅជាព្យុះទីហ្វុងដ៏ធំមួយកាលពីយប់ថ្ងៃពុធ ហើយបច្ចុប្បន្នមានចម្ងាយប្រហែល ៦១០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃតំបន់ ស៊ូវិន (Xuwen) ទីក្រុង ចានជាំង (Zhanjiang) ខេត្តក្វាងតុង (Guangdong)។

ព្យុះ Yagi ត្រូវបានគេរំពឹងថានឹងផ្លាស់ទីទៅភាគខាងលិចក្នុងល្បឿន ១០ទៅ១៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំងទៅកាន់តំបន់ឆ្នេរភាគខាងត្បូងនៃខេត្តក្វាងតុង និងកោះ ហៃណាន។ ព្យុះនេះនឹងបោកបក់ដល់ដីតាមបណ្តោយឆ្នេរចាប់ពីតំបន់ ឆុងហៃ (Qionghai) របស់កោះ ហៃណាន ទៅដល់តំបន់ ទានប៉ៃ (Dianbai) ខេត្តក្វាងតុង ចាប់ពីរសៀលដល់យប់ថ្ងៃសុក្រ (០៦ កញ្ញា) ស្អែកនេះ។
រថភ្លើង និងទូកបានផ្អាកប្រតិបត្តិការនៅហៃណាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ខណៈសាលារៀនជាច្រើនទូទាំងភាគខាងត្បូងប្រទេសចិន រួមទាំងនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងហុងកុង និងមជ្ឈមណ្ឌលល្បែងទីក្រុងម៉ាកាវ ត្រូវបានបិទ។ អាជ្ញាធរក្នុងតំបន់និយាយថា រាល់ជើងហោះហើរទាំងក្នុង និងក្រៅប្រទេសពីអាកាសយានដ្ឋាន ហៃខូវ (Haikou) របស់ហៃណាន នឹងត្រូវផ្អាកចាប់ពីថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៨យប់ រហូតដល់ពាក់កណ្តាលអធ្រាត្រ ខណៈតំបន់ឆ្នេរ និងកន្លែងទេសចរណ៍នៅតាមឆ្នេរនានាក៏ត្រូវបានបិទផងដែរ៕
-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ