Uncategorized
លោក Xi ផ្តល់ជំនួយបន្ថែមដល់មេដឹកនាំអាហ្វ្រិក ខណៈចិនប្រឈមសណ្តាប់ធ្នាប់ពិភពលោក ដឹកនាំដោយអាមេរិក
បណ្ដាមេដឹកនាំអាហ្រ្វិករាប់សិបនាក់ បានជួបជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នៅទីក្រុងប៉េកាំងសម្រាប់កិច្ចប្រជុំកំពូលរយៈពេល៣ថ្ងៃទីថ្ងៃទី៤ដល់៦កញ្ញាសប្ដាហ៍នេះ ដែលបង្ហាញពីឥទ្ធិពលរបស់ចិននៅក្នុងទ្វីប ដែលខ្លួនសង្ឃឹមថានឹងក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់ក្នុងការរុញច្រានប្រឆាំងនឹងសណ្តាប់ធ្នាប់ពិភពលោកដឹកនាំដោយសហរដ្ឋអាមេរិក។

លោកប្រធានាធិបតីចិន Xi Jinping បានសន្យាជាមួយមេដឹកនាំទាំងនោះពីការផ្ដល់ជំនួយជាប្រាក់កម្ចីរាប់ពាន់លានដុល្លា និងការវិនិយោគលើវិស័យឯកជនក្នុងរយៈពេលបីឆ្នាំខាងមុខ និងបានលើកឡើង ថាមិត្តភាពជាមួយបណ្តាប្រទេសអាហ្វ្រិកទាំងអស់ ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន ត្រូវបានលើកកម្ពស់ រហូតដល់កម្រិតយុទ្ធសាស្ត្រ។

លោកបានថ្លែងក្នុងពិធីបើកវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកថា យើងឈរប្រកៀកស្មាគ្នា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់យើងយ៉ាងរឹងមាំ។
ប្រទេសចិន បានក្លាយជាតួអង្គសំខាន់មួយនៅក្នុងទ្វីបអាហ្រ្វិក ចាប់តាំងពីវេទិកានេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០។ក្រុមហ៊ុនរបស់ខ្លួន បានវិនិយោគយ៉ាងច្រើនក្នុងការជីកយករ៉ែសម្រាប់ធនធានដែលឧស្សាហកម្មចិនត្រូវការ ហើយធនាគារអភិវឌ្ឍន៍របស់ខ្លួន បានផ្តល់ប្រាក់កម្ចីដើម្បីសាងសង់ផ្លូវដែក ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ក្រោមកម្មវិធីខ្សែក្រវាត់ និងផ្លូវរបស់លោកXi។

ក្រុមមេដឹកនាំអាហ្រ្វិកបានស្វាគមន៍ជំនួយរបស់ចិន ប៉ុន្តែកំពុងជំរុញឱ្យមានការខិតកាន់តែជិតស្និទ្ធនៃជំនួយក្នុងគោលដៅអភិវឌ្ឍន៍របស់ទ្វីបនេះ។ ពួកគេកំពុងស្វែងរកឧស្សាហូបនីយកម្មសេដ្ឋកិច្ច និងពង្រីកការនាំចេញកសិផល ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិន ដែលបានក្លាយជាដៃគូពាណិជ្ជកម្មទ្វេភាគីដ៏ធំបំផុតនៅអនុតំបន់សាហារ៉ាអាហ្រ្វិក៕
-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS6 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន5 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន4 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន5 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត