Uncategorized
មន្ត្រីជាន់ខ្ពស់ធម្មការ៖ គ្រប់សាសនាគឺសុទ្ធតែជាប្រភព នៃគុណតម្លៃ សម្រាប់អប់រំសង្គមមនុស្សឱ្យបានល្អ
ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាអះអាងថា គ្រប់សាសនា គឺសុទ្ធតែជាប្រភពនៃគុណតម្លៃសម្រាប់អប់រំសង្គមមនុស្សឲ្យបានល្អ។
ការថ្លែងរបស់ឯកឧត្តម ឈួរ សុបញ្ញា យ៉ាងដូច្នេះក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តគម្រោងកិច្ចសន្ទនា អន្តរជំនឿ ដើម្បីសន្តិភាព និងការអភិវឌ្ឍជានិរន្ត ក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គឡានឆាង, ពិធីនេះមានការនិមន្តនិងអញ្ជើញចូលរួមដោយសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរតាមបណ្តាខេត្ត ដែលបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ពីគោលបំណងរបស់ឯកឧត្តម ចាយ បូរិន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព ប្រសិទ្ធផល នៃការអនុវត្តគម្រោង ធានាសម្រេចឱ្យបានតាមគោលបំណងខាងលើ ស្របតាមបេសកកម្មរបស់ក្រសួងធម្មការនិងសាសនា និងការរំពឹងចង់បានរបស់ម្ចាស់ជំនួយ ដែលមានខ្លឹមសារដូចខាងក្រោម៖
១) ក្រុមបច្ចេកទេសគម្រោងត្រូវក្តាប់ឱ្យជាប់បេសកកម្មរបស់ក្រសួងធម្មការ និងសាសនា ជាពិសេស សុខដុមនីយកម្មសាសនា ដែលជាកត្តាពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងវត្ថុបំណងរបស់គម្រោង។
២) ក្រុមបច្ចេកទេសគម្រោង ត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់អំពីគោលបំណង នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គោលបំណងជាក់លាក់ នៃគម្រោងដែលកំពុងអនុវត្តនេះ និងការរំពឹងចង់បានរបស់ម្ចាស់ជំនួយ។
៣) ក្នុងការអនុវត្តគម្រោង ក្រុមបច្ចេកទេសគម្រោង ត្រូវផ្ដោតជាសំខាន់លើប្រសិទ្ធភាព និងប្រសិទ្ធផលនៃគម្រោង ដើម្បីធានាសម្រេចបានលទ្ធផលតាមការរំពឹងទុក។
៤)សូមស្ថាប័ន និងអ្នកពាក់ព័ន្ធ ដែលបាននិមន្ត និងអញ្ជើញចូលរួមក្នុងសិក្ខាសាលាទាំងអស់ ត្រូវបំពេញតួនាទីឱ្យបានល្អបំផុត ក្នុងដំណើរការអនុវត្តគម្រោង ត្រូវយកអស់បញ្ញាស្មារតី ដើម្បីរួមចំណែកដល់ភាពជោគជ័យនៃគម្រោងក៏ដូចជាចូលរួមចំណែកលើកកម្ពស់សុខដុមនីយកម្មសាសនា និងថែរក្សាសន្តិភាព ក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសតាមដងទន្លេមេគង្គឡានឆាង ទាំងអស់។
នាឱកាសនេះ ឯកឧត្តម ឃី រតនៈ បានលើកថាដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងធម្មការ និងសាសនា បានអនុវត្តគោលនយោបាយ “លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុនីយកម្មសាសនា” សម្រាប់អនុវត្តចាប់ពីឆ្នាំ២០២៤-២០២៨ ផ្អែកលើកផែនការយុទ្ធសាស្រ្តចំនួន៥ របស់ក្រសួងរួមមមាន៖ ១.ការលើកកម្ពស់សាសនារបស់រដ្ឋ, ២.ការលើកម្ពស់សីលធម៌សង្គម, ៣.រក្សាសុខដុមនីយកម្មសាសនា, ៤.ការពង្រឹងគុណភាពវិស័យអប់រំពុទ្ធិកសិក្សាគ្រប់កំរិត និង៥. ការអភិវឌ្ឍសមត្ថភាពស្ថាប័ននិងធនធានមនុស្ស។ ឯកឧត្តម ឃី រតនៈ បានជម្រាបជូនអំពីប្រសាសន៍ណែនាំរបស់ឯកឧត្តម រដ្ឋមន្រ្តីអំពីគម្រោង “កិច្ចសន្ទនាអន្ដរជំនឿ ដើម្បីសន្ដិភាព និងការអភិវឌ្ឍ ជានិរន្ដរ៍ ក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង”គោលបំណងចែករំលែកបទពិសោធន៍ស្តីពីវប្បធម៌អន្តរជំនឿ និងការគ្រប់គ្រង ដើម្បីសន្តិភាពប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍ លើកកម្ពស់កិច្ចសន្ទនាអន្តរជំនឿ ទិវាអន្តរជាតិនៃសប្តាហ៍សុខដុមរមនាពិភពលោករបស់អង្គការសហប្រជាជាតិ និងទិវាសាសនា អន្តរជាតិនៅប្រទេសទន្លេមេគង្គ-ឡានឆាង និងពង្រឹងភាពសុខដុមរមនាអន្តរជំនឿ និងកិច្ចសហប្រតិបត្តិការនៃប្រទេសទន្លេមេគង្គ-ឡានឆាង៕ អត្ថបទ រដ្ឋា









-
ព័ត៌មាន1 week agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
កីឡា1 week agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន5 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និងប្រជុំដោយកីឡាករល្បីៗនៅកម្ពុជា
-
ព័ត៌មាន1 week agoព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ