ព័ត៌មាន
រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយអនុគ្រោះជាច្រើនដើម្បីលើកកម្ពស់វិស័យកសិកម្ម
រាជរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីនេះ បានដាក់ចេញនូវគោលនយោបាយអនុគ្រោះជាច្រើន ដល់វិស័យកសិកម្មរួមមាន ការព្យូរទុក ការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ការលើកលែងអាករលើតម្លៃបន្ថែម និងអាករលើតម្លៃពិសេសបន្ថែមជាដើម ដើម្បីលើកកម្ពស់ វិស័យកសិកម្ម ជាពិសេសស្រូវអង្ករឱ្យមានការប្រកួតប្រជែងលើទីផ្សារ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍លើកឡើងនៅក្នុងពិធីបិទ វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៤នេះថា កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវ ភាពអនុគ្រោះជាច្រើនដូចជា ការលើកលែងពន្ធប្រចំាឆ្នាំ លើដីកសិកម្មរបស់កសិករ, ការលើកលែងពន្ធប្រចាំឆ្នាំលើដីសម្បទានសេដ្ឋកិច្ច ពាក់ព័ន្ធកសិកម្ម, សហគ្រាសកសិកម្មដែលសុំការអនុគ្រោះតាមរយៈគម្រោងមានលក្ខណៈគ្រប់គ្រាន់, អាករលើតម្លៃបន្ថែមជាបន្ទុក របស់រដ្ឋ លើការនាំចូលនិងការផ្គត់ផ្គង់ទំនិញដូចជា៖ ជី ពូជដំណាំ ចំណីសត្វ និងការលើកលែងអាករផលិតផលកសិកម្មមិនទាន់កែច្នៃ ហើយរាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ ក៏បន្តការដាក់ចេញនូវគោលនយោបាយអនុគ្រោះជាច្រើនផ្សេងទៀត ដើម្បីលើកកម្ពស់វិស័យ កសិកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរ។
សម្ដេចធិបតី មានប្រសាសន៍បន្ថែមថា ក្រៅពីគោលការណ៍ខាងលើ រាជរដ្ឋាភិបាលក៏បានសម្រួលនៅក្នុងការបញ្ចុះថ្លៃអគ្គិសនី លើវិស័យកសិកម្មផ្សេងៗ ធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមនៃការប្រកួតប្រជែង ហើយសម្តេចកំពុងពិនិត្យមើលលទ្ធភាពដើម្បីជួយផ្សេងៗទៀត។

ជុំវិញវិស័យស្រូវអង្ករនេះ, ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើងថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមានសេនាធិការដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការអភិវឌ្ឍពូជស្រូវ និងបច្ចេកទេស ដាំដុះ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើបទដ្ឋានស្តង់ដារ និងការកិនកែច្នៃ, ក្រសួងពាណិជ្ជកម្ម លើការធ្វើពិពិធកម្មទីផ្សារ និងការផ្សព្វផ្សាយ លើឆាកអន្តរជាតិ, ព្រមទាំងមានការចូលរួមពីក្រសួងស្ថាប័ននានា រួមទាំងដៃគូអភិវឌ្ឍន៍របស់ បណ្តាប្រទេសជាមិត្ត និងស្ថាប័នអន្តរជាតិ នៃអង្គការសហប្រជាជាតិ បានជួយលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជាគឺបានពង្រីកគោលដៅ ទីផ្សារនាំចេញដែលមានការកើនពីចំនួន ៣៥ គោលដៅនៅឆ្នាំ ២០១០ រហូតដល់ ១២១ គោលដៅត្រឹមឆ្នាំ ២០២៣ បានកំពុងធ្វើឱ្យ អង្ករកម្ពុជាទទួលស្គាល់ពេញពិភពលោក, ជាក់ស្តែងនៅក្នុងរយៈពេល ៨ខែឆ្នាំ២០២៤នេះ អង្ករកម្ពុជាបាននាំចេញ មានចំនួន ១១២ ពាន់តោន និងស្រូវ មានចំនួន ៣,៣ លានតោន៕ អត្ថបទ៖ សុន រ៉ាឌី


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា