Connect with us

ព័ត៌មាន

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ឃាត់រថយន្តដឹកជ្រូក ១៧០ក្បាល​មក​ពី​ប្រទេស​ឡាវ

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការ​ជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះវិហារ​ ចុះឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាកHYUNDIA ដឹកសត្វជ្រូករស់ចំនួន ១៧០​ក្បាល​(​ទម្ងន់ចន្លោះពី៨០ទៅ១២០គីឡូក្រាម) ឃាត់នៅលើផ្លូវម្លូព្រៃ ខាងមុខមន្ទីរសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ រថយន្តខាងលើបានដឹកសត្វជ្រូករស់ ចេញពីប្រទេសឡាវ តាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្ត​ព្រះវិហារ​ ឆ្ពោះមកលក់ចែកចាយនៅក្នុងស្រុករវៀង ខេត្តព្រះវិហារផ្ទាល់ ដោយគ្មាន​លិខិត​អនុញ្ញាត​អ្វី​ទាំង​អស់។

ក្រុមការងារបាននាំយកវត្ថុតាងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់ការិយាល័យផលិតកម្ម និងបក្សសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដើម្បី​​អនុវត្តន៍តាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia