ព័ត៌មាន
សមណនិស្សិត និងនិស្សិតជាង៦០០អង្គ/នាក់ ប្រឡងចូលរៀនថ្នាក់អនុបណ្ឌិត ឆ្លើយតបតម្រូវការធនធានមនុស្សនៅកម្ពុជា
ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំការប្រលងជ្រើសរើសសមណនិស្សិត និងនិស្សិត ប្រមាណជាង ៦០០អង្គ/នាក់ ឱ្យចូលសិក្សានៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្ស ដែលកម្ពុជាមានតម្រូវការចាំបាច់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ។
ការបើកការប្រឡងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ក្រោមសហអធិបតី លោកជំទាវ ទូច សារុំរដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា ឯកឧត្តមបណ្ឌិត ឡៅ ឈីអ៊ាវ អនុរដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម បណ្ឌិត ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងមានការនិមន្តចូលរួម ពីសម្តេចព្រះត្រ័យរតនាវង្សាចារ្យ ទូច សាទរ ព្រះសុមេធវង្សបណ្ឌិតសុខ ប៊ុន ធឿន ប្រធានផ្នែកពុទ្ធិកឧត្តមសិក្សានិងក្រោយឧត្តមសិក្សា ព្រះថេរានត្ថេរគ្រប់ព្រះអង្គ គណៈគ្រប់គ្រង និងសាស្រ្តចារ្យ ។
ក្នុងឱកាសនោះ ឯកឧត្តម ងួន ស្តេចភក្តី បានបង្ហាញពីឆន្ទៈមោះមុតក្នុងស្មារតីរួបរួមសាមគ្គី លើកកម្ពស់វិស័យពុទ្ធិកឧត្តមសិក្សា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការបន្តកសាង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ឱ្យកាន់តែរឹងមាំ ដើម្បីក្លាយជាសសរស្តម្ភ ដ៏មានឧត្តមប្រយោជន៍សម្រាប់សង្គមជាតិ ទាំងក្នុងផ្នែកអាណាចក្រនិងពុទ្ធចក្រក្នុងពេលអនាគត ។
ឯកឧត្តម បានបន្តថា ចំពោះពិធីប្រឡងនាព្រឹកនេះ មានសមណនិស្សិត និស្សិតដែលត្រូវប្រឡង ជ្រើសរើសឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ៦១៥ អង្គ/នាក់ លើឯកទេសចំនួន៧ ទិន្នន័យនេះ បានបង្ហាញពីការប្តេជ្ញាចិត្ត របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការរួមចំណែក ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើការអភិវឌ្ឍមូលធនមនុស្សជាចម្បង។
ពុទ្ធិកសាកលវិទ្យាល័យ បានបណ្តុះបណ្តាលធនធានបញ្ញាវន្ត ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។ គន្លឹះទី១ មនុស្ស រាជរដ្ឋាភិបាលបានកំណត់បញ្ចកោណទី១ គឺការអភិវឌ្ឍមូលធនមនុស្ស បន្តផ្តោតលើដេកិច្ចការអាទិភាពចំនួន៥ គឺទី១. ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, ទី២. ការបណ្តុះបណ្តាលជំនាញបច្ចេកទេស, ទី៣. ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន, ទី៤. ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និងទី៥. ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន ។
ក្នុងនោះ ឯកឧត្តមបណ្ឌិត ឡៅ ឈីអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការលើកកម្ពស់វិស័យអប់រំ ដោយតាមរយៈការប្រឡងនេះ គឺជាការពង្រឹងគុណភាព និងវាស់ស្ទង់សមត្ថភាពពិតប្រាកដរបស់បញ្ញវន្ត ព្រមទាំងសង្ឃឹមថា និស្សិតគ្រប់រូបនឹងយកចិត្តទុកដាក់ប្រឡងដោយជោគជ័យ ។
ជាមួយគ្នានេះ លោកជំទាវ ទូច សារុំ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក៏បានគាំទ្រយ៉ាងពេញទំហឹង ក្នុងបេសកម្មកសាងធនធានមនុស្ស របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការតម្រង់ទិស ឲ្យយុវជនមានចំណេះដឹងប្រកបដោយគុណធម៌ និងសីលធម៌ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងកសាងសង្គមជាតិឲ្យរីកចម្រើន ។
សូមជម្រាបជូនថា ពិធីប្រឡងជ្រើសរើសសមណនិស្សិត និស្សិតឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០២៦-២០២៧ លើឯកទេសចំនួន ៧ រួមមាន ៖ រដ្ឋបាលសាធារណៈ ជំនាន់ទី២២ នីតិឯកជន ជំនាន់ទី៦ គ្រប់គ្រងទូទៅ ជំនាន់ទី៩ វិទ្យាសាស្រ្តអប់រំ ជំនាន់ទី១១ បង្រៀនភាសាអង់គ្លេស ជំនាន់ទី១១ អក្សរសាស្ត្រខ្មែរ ជំនាន់ទី៦ និងទស្សនវិជ្ជាព្រះពុទ្ធសាសនា ជំនាន់ទី២ ដោយមានបេក្ខសមណនិស្សិត-និស្សិតចូលរួមប្រឡងប្រមាណ ៦១៥ អង្គ/នាក់ ៕ បាន សុខរិទ្ធិ







-
PR NEWS5 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
-
ព័ត៌មាន1 week agoអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ
-
ព័ត៌មាន4 days agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
ព័ត៌មាន2 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”