ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទបានជាង ១៩១៧លានដុល្លារ
អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងត្រីមាសទី១ ឆ្នាំនេះ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ បានចំនួនជាង ៧ ៧៦៧ ប៊ីលានរៀល ត្រូវប្រមាណជាង ១ ៩១៧ លានដុល្លារអាមរិក ស្មើនឹង ៤៦ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំ ឆ្នាំ២០២៤។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយក ដ្ឋានពន្ធដារ លើកនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែ មិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៤ នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា ចំពោះលទ្ធផលប្រមូលចំណូលពន្ធក្នុងខែ មិថុនា ឆ្នាំ២០២៤, ចំណូលពន្ធអាករគ្រប់ប្រភេទ ដែល អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួនជាង ១ ០០០0 ប៊ីលានរៀល ត្រូវជាង ២៤៨ លានដុល្លារ ស្មើជិត ៦ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ក្នុងនោះបើគិត ៦ ខែ ក្នុងឆ្នាំ ២០២៤ វិញ ឃើញថា ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យ ចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួនជាង ៧ ៧៦៧ ប៊ីលានរៀល (ត្រូវប្រមាណជា ១ ៩១៧ លានដុល្លារ) ស្មើ ៤៦ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។

ជុំវិញវិស័យពន្ធដារនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជំរុញឲ្យអគ្គនាយកដ្ឋានពន្ធដារ អនុវត្តនូវវិធានការនិងជាយុទ្ធសាស្ត្រសំខាន់ៗដូចជា៖ បន្តពង្រឹងការផ្សព្វផ្សាយ និង ការអនុវត្តប្រកបដោយការយកចិត្តទុកដាក់ នូវវិធានការលើកទឹកចិត្ត និងសម្រួលផ្នែកពន្ធដារជូនវិស័យឯកជន, បន្តរៀបចំនិងធ្វើ បច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្ត (ប្រកាស សេចក្ដីណែនាំ ឬសេចក្តីជូនដំណឹង), ពង្រឹងការយកចិត្តទុកដាក់ខ្ពស់លើគុណភាព នៃការផ្តល់សេវា និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ខ្លួន, បន្តជំរុញនិងបង្កើនល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋបាលសារពើពន្ធ និងបន្ត ធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងកម្មវិធីប្រកបដោយស្មារតីបុរេសកម្ម តាមរយៈការអភិវឌ្ឍនិងធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍន៍ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ រួមជាមួយការពង្រឹងសមត្ថភាពមុខងារវិភាគទិន្នន័យបន្ថែមទៀត ដើម្បីបន្តជំរុញ បង្កើនកម្រិតអនុលោមភាពសារពើពន្ធ ដោយធ្វើយ៉ាងណាឱ្យមានភាពងាយស្រួលក្នុងការបំពេញកាតព្វកិច្ចពន្ធដារ ប៉ុន្តែពិបាកក្នុងការ គេចវេះ តាមរយៈការបន្តអភិវឌ្ឍបន្ថែមនូវមុខងារមួយចំនួន។
ក្រៅពីវិធានខាងលើ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានជំរុញឲ្យពង្រឹងការងារចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មាន សហគ្រាស និងបន្តកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម ស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមកែលម្អ និងជំរុញការងារចុះបញ្ជីសហគ្រាស តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពគ្រប់ជ្រុងជ្រោយ តាមរយៈការពិនិត្យ និងស្វែង រកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ជាពិសេសបន្តជំរុញលើការងាររៀបចំចរចា និងពង្រីកវិសាលភាពនៃកិច្ចព្រមព្រៀងស្ដីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា (DTA) ជាមួយបណ្តាប្រទេសនានា រួមជាមួយការបន្តរៀបចំលិខិតបទដ្ឋានគតិយុត្ត និងផែនការ សកម្មភាព ដើម្បីគាំទ្រការអនុវត្តវិធានការនានាពាក់ព័ន្ធនឹងពន្ធដារ ដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ២០២៣-២០២៨ ជាដើម៕
អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា