ព័ត៌មាន
ការកសាងអនាគតប្រកបដោយសុខភាព «ទីភ្នាក់ងារកយកា សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ បានចូលរួមសកម្មភាពសង្គមនៅខេត្តពោធិ៍សាត់»
ពោធិ៍សាត់ ៖ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA)ប្រចាំប្រទេសកម្ពុជា រួមជាមួយនឹងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងអ្នកស្ម័គ្រចិត្ត នៃកម្មវិធីអ្នកស្ម័គ្រចិត្តកូរ៉េ បានរៀបចំសកម្មភាពរួមចំណែកសង្គមរួមបញ្ចូលគ្នានៅអនុវិទ្យាល័យ និងបឋមសិក្សាកំពង់លួង ខេត្តពោធិ៍សាត់។
ព្រឹត្តិការណ៍នេះប្រារព្ធឡើងនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោកស្រី ឆយ មូន ជុង (Ms. CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំប្រទេសកម្ពុជា ឯកឧត្ដម អ៊ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) រួមជាមួយនឹងសមាជិកក្រុមប្រឹក្សាភិបាលសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) រួមជាមួយនឹងបុគ្គលិកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងអ្នកស្ម័គ្រចិត្ត នៃកម្មវិធីអ្នកស្ម័គ្រចិត្តកូរ៉េ និងអ្នកចូលរួមជាង៦០០នាក់ រួមមានសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា មន្ត្រីមូលដ្ឋាន អ្នកស្ម័គ្រចិត្ត និងសមាជិកសហគមន៍ ដែលធ្វើឱ្យទីធ្លាសាលាក្លាយជាមជ្ឈមណ្ឌលថាមពលនិងសុច្ឆន្ទៈ។
ជាផ្នែកមួយនៃព្រឹត្តិការណ៍នេះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA)និងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) បានផ្តល់កង់ចំនួន១៥០គ្រឿង កាតាបស្ពាយចំនួន២៥០ សៀវភៅសរសេរចំនួន៤០០ក្បាល និងប៊ិចចំនួន៤០០ដើម ច្រាស និងថ្នាំដុសធ្មេញចំនួន៣០០ឈុត សៀវភៅសិក្សា និងសៀវភៅរឿងនិទាន និងនំចំណីអាហារមានជីវជាតិ។ អំណោយទាំងនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់សិស្សានុសិស្សរាប់រយនាក់ និងក្រុមគ្រួសាររបស់ពួកគេ ជួយកុមារក្នុងការធ្វើដំណើរទៅសាលារៀនកាន់តែងាយស្រួលសិក្សាជាមួយនឹងសម្ភារៈគ្រប់គ្រាន់ និងធ្វើឱ្យប្រសើរឡើងនូវការអនុវត្តសុខភាព និងអនាម័យរបស់ពួកគេ។ ក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ នៃមន្ទីរពេទ្យកុមារជាតិ រួមទាំងវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា បានផ្តល់ការពិគ្រោះយោបល់ ខណៈដែលអង្គការសហប្រតិបត្តិការវេជ្ជសាស្រ្តអន្តរជាតិ បាននាំយករថយន្តគ្លីនិកចល័តដែលមានម៉ាស៊ីន X-ray ឌីជីថល ម៉ាស៊ីនអុលត្រាសោន ម៉ាស៊ីនតេស្តឈាម និងមុខងារផ្សេងៗ។លើសពីនេះទៀត សមាជិកសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងអ្នកស្ម័គ្រចិត្ត នៃកម្មវិធីអ្នកស្ម័គ្រចិត្តកូរ៉េ បានធ្វើការអប់រំអាហារូបត្ថម្ភ និងអនាម័យជាមូលដ្ឋានសម្រាប់កុមារពីមត្តេយ្យដល់សាលាបឋមសិក្សា។ សកម្មភាពរួមមាន ការអានសៀវភៅរឿងដែលមានប្រធានបទអាហារូបត្ថម្ភដើម្បីកំណត់សារធាតុចិញ្ចឹមនៅក្នុងអាហារ ការផ្គូផ្គងមុខម្ហូបទៅនឹងរូបថត អាហារនៅសាលា និងការអនុវត្តការដុសធ្មេញជាមួយគំរូធ្មេញ។
សាលារៀនផ្ទាល់ គឺជាផ្នែកមួយនៃកម្មវិធីផ្តល់អាហារតាមផ្ទះដល់កុមារ នៅសាលារៀនក្នុងប្រទេសកម្ពុជា របស់កយកា និងអង្គការស្បៀងអាហារពិភពលោក (ដំណាក់កាលទី១៖ ២០២០-២០២៤ និងដំណាក់កាលទី២៖ ២០២៥-២០២៩)។ នៅទូទាំងខេត្តពោធិ៍សាត់ មានសាលារៀនចំនួន១១៦ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ ដែលមានគោលបំណងលើកកម្ពស់អាហារូបត្ថម្ភរបស់កុមារ ការចូលរួមសាលា និងលទ្ធផលសិក្សាតាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអាហារ ដោយប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក។ ការផ្សារភ្ជាប់កម្មវិធីផ្តល់ចំណីអាហារដល់សាលារៀន ជាមួយនឹងសកម្មភាពសង្គម ដូចជាព្រឹត្តិការណ៍ថ្ងៃនេះ បានបង្កើតឱ្យមានការរួមបញ្ចូលគ្នា ដែលពង្រីកពីថ្នាក់រៀនដល់សហគមន៍កាន់តែទូលំទូលាយ។
នាឱកាសនោះដែរឯកឧត្តម ខូយ រីដា បានសម្តែងការកោតសរសើរចំពោះការបន្តគាំទ្ររបស់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃភាពជាដៃគូ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់កុមារ និងគ្រួសារក្នុងខេត្តពោធិ៍សាត់។
ទន្ទឹមគ្នានោះដែរ លោកស្រី ឆយ មូន ជុង (Ms. CHOI Moon Jung) បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ថ្ងៃនេះគឺជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាងកូរ៉េ និងកម្ពុជា។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ខូយ រីដា និងរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់កិច្ចសហប្រតិបត្តិការ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ចំពោះកិច្ចសហប្រតិបត្តិការរយៈពេលវែង។ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) មានភាពជាដៃគូយូរអង្វែងជាមួយខេត្តពោធិ៍សាត់ ដោយបានបញ្ជូនអ្នកស្ម័គ្រចិត្ត នៃកម្មវិធីអ្នកស្ម័គ្រចិត្តកូរ៉េ ចំនួន២៥នាក់ ចាប់តាំងពីឆ្នាំ២០០៦ ក្នុងវិស័យអប់រំ សុខាភិបាល និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ព្រឹត្តិការណ៍នេះបង្ហាញពីរបៀបដែលកិច្ចសហការរបស់កូរ៉េ ជាមួយកម្ពុជាបានបញ្ចូលវិស័យជាច្រើនកម្មវិធីស្ម័គ្រចិត្ត កិច្ចសហការរបស់សមាជិកសមាគម កម្មវិធីបណ្តុះបណ្តាល និងគម្រោងថ្នាក់ជាតិ ក្រោមក្របខណ្ឌសហប្រតិបត្តិការតែមួយ បង្កើតបានលទ្ឋផលប្រកបដោយអត្ថន័យសម្រាប់កុមារ និងសហគមន៍នៅទូទាំងខេត្តពោធិ៍សាត់៕
អត្ថបទ រដ្ឋា














































-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS13 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ