(ភ្នំពេញ): នាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយព្រះ ពុទ្ធសាសនាផ្សារភ្ជាប់សង្គម នៃអគ្គនាយកដ្ឋានកិច្ចការសាសនា ក្រសួងធម្មការនិងសាសនា រៀបចំកម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ក្រោមប្រធានបទស្តីពី “ចរិយាធម៌ជាគុណតម្លៃនៃមូលធនមនុស្ស” ជាលើកទី66 ដើម្បីអប់រំផ្លូវចិត្តដល់សិស្សានុសិស្សនៅក្នុងវិទ្យាល័យព្រែកលៀប រាជធានីភ្នំពេញ នាវេលាព្រឹកថ្ងៃទី 27 ខែ មិថុនាឆ្នាំ 2025 ។ ការរៀបចំកម្មវិធីទស្សនាទានព្រះពុទ្ធសាសនាលើកទី66 នេះឡើង ដោយមានសិស្សានុសិស្សនៃវិទ្យាល័យ ព្រែក លៀប ចួលរួមស្តាប់ចំនួនជាង300នាក់នាពេល នេះ គឺក្នុងបំណងចង់បញ្ជៀបនូវអត្ថរស អត្ថន័យនៃព្រះធម៌ និងទទួលបាននូវប្រយោជន៍យ៉ាងធំធេង...
ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានអញ្ជើញចុះត្រួតពិនិត្យអគារស្នាក់នៅរបស់កងកម្លាំងអន្តរាគមន៍ពិសេស និងពិនិត្យសម្ភារ មធ្យោបាយ ផ្សេងៗដែលរក្សាទុកក្នុងឃ្លាំង របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ខណៈនោះឯកឧត្តមស្នងការ ក៏បានណែនាំផ្នែកជំនាញដែលមានភារកិច្ចទទួលខុសត្រូវលើការងារគ្រប់គ្រងមធ្យោបាយសម្ភារ និងកន្លែងស្នាក់នៅរបស់កងកម្លាំងអន្តរាគមន៍ពិសេស ត្រូវយកចិត្តទុកដាក់រៀបចំថែទាំឲ្យបានល្អនិង ឲ្យមានរបៀបរៀបរយ រួមទាំងសម្អាតអនាម័យជាប្រចាំ ផងដែរ ។ ឯកឧត្តមស្នងការ បញ្ជាក់បន្ថែមថាឲ្យមានការចាត់ចែងរៀបចំកែសម្រួលអគារស្នាក់នៅដោយបំពាក់ឧបករណ៍បរិក្ខាមួយចំនួនបន្ថែមទៀតបម្រើឲ្យការងារថែទាំមធ្យោបាយសម្ភារ របស់កងកម្លាំង និងកន្លែងស្នាក់នៅ ឲ្យបានកាន់តែសមរម្យ និងមានគុណភាពដើម្បីឆ្លើយតបនៅពេលមានកិច្ចការងារចាំបាច់ត្រូវប្រើប្រាស់កម្លាំង សម្ភារ មធ្យោបាយទាំងនោះធានាឲ្យបានប្រសិទ្ធភាពខ្ពស់៕...
ភ្នំពេញ៖រដ្ឋបាលខណ្ឌដូនពេញ បេីកកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ដើម្បីត្រួតពិនិត្យ លទ្ធផលការងារ និងជំរុញដល់មន្រ្តីពាក់ព័ន្ធនៅក្នុងមូលដ្ឋាន។ កិច្ចប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ នៅសាលាខណ្ឌដូនពេញ។ លោក លោក ហែម អាន...
ព្រះវិហារ ៖ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត ឯខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានបញ្ជាក់ថា ទង្វើដែលលោកស្រី អ៊ុង អ៊ីង នាយករដ្ឋមន្រ្ដីថៃ បានប្រមាថ សម្ដេច និងប្រមាថសម្ដេចធិបតីថា អត់វិជ្ជាជីវៈ គឺសម្ដេចមិនអាចអត់ឱនឱ្យបានឡើយ។ សម្ដេចតេជោបានបញ្ជាក់ថា ភាសារដែលលោកជំទាវ អ៊ុង អ៊ីង ប្រមាថ សម្ដេច...
ព្រះវិហារ ៖ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត ឯខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានបញ្ជាក់ថា អតីតនាយករដ្ឋមន្រ្ដីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ សម្ដែងធ្វើជាឈឺ តាមពិតអត់មានឈឺអីទេ តែប្រើឧបករណ៍យកទៅពាក់ ក និង ដៃ គ្រាន់តែជាការសម្តែង ដើម្បីគេចផុតពីដំណើរការក្ដីនៅតុលាការលើសំណុំរឿងជាច្រើន។ សម្ដេចតេជោ ទម្លាយថា នៅពេលសម្ដេចទៅសួរសុខទុក្ខលោកថាក់ស៊ីន កាលនោះនៅថ្ងៃទី២១...
ព្រះវិហារ ៖ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត ឯខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានទម្លាយរឿងអាថ៌កំបាំងទាក់ទងការរុះរើគណៈរដ្ឋមន្ត្រីថៃ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទាក់ទងនឹងរឿងរុះរើគណៈរដ្ឋមន្រ្ដីថៃ រឿងនេះអតីតនាយករដ្ឋមន្រ្ដីថៃលោក ថាក់ស៊ីន ហៅសម្ដេចតេជោថា «មេ០១» ហើយនាយករដ្ឋមន្រ្ដីថៃបច្ចុប្បន្នក៏បានសុំយោបល់សម្ដេចលើរឿងនេះ ជាពិសេសគឺបក្សភឿថៃនេះឯងដែលបានសុំយោបល់សម្ដេច ប៉ុន្ដែសម្ដេចមិនជ្រៀងជ្រែកចូលរឿងផ្ទៃក្នុងថៃទេ ភាគីថៃខ្លួនឯងជាអ្នកសម្រេចចិត្ត។
ព្រះវិហារ ៖ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត ឯខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រាប់ទៅលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្រ្តីថៃថា កុំនិយាយរឿងគុណធម៌ជាមួយសម្តេចតទៅទៀត ព្រោះលោកស្រីគឺជាក្មេងម្នាក់ ដែលបានប្រមាថលើមនុស្សចាស់ នោះគឺសម្តេចដែលជាមេដឹកនាំកំពូល និងជាមនុស្សទីពីររបស់ព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីមហាក្សត្រ។
ព្រះវិហារ ៖ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត ឯខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបញ្ជាក់ថា ថ្ងៃនេះសម្ដេចទម្លាយរឿងតែ៨ចំណុចប៉ុណ្ណោះទាក់ទងនឹងត្រកូលស៊ីណាវ៉ាត់ តែបើភាគីថៃចង់ដឹងថែមទៀត អាចបញ្ចូនបេសកជនមកជួប សម្ដេចនឹងបញ្ជាក់បន្ថែមទៀត។
ព្រះវិហារ៖ ផ្លែដូងក្រអូបចំនួន១៥០០គីឡូក្រាម ក្រោយស្រាវជ្រាវរកឃើញថា ឈ្មួញលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវ ចូលមកកម្ពុជា តាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដាក់បទបញ្ជាឱ្យធ្វើការបង្ក្រាបដុតកម្ទេចចោលផងដែរ ។ បើតាមអាជ្ញាធរស្រុកឆែប បានឱ្យដឹងថា ក្រោយទទួលបានការណែនាំពីឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបញ្ជាលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប ដឹកនាំកំលាំងគណៈបញ្ជាការរដ្ឋបាលស្រុកឆែប...
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េតអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានអៈអាងថា កាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ធ្វើឡើងតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ ការថ្លែងរបស់ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៥ ពិភាក្សាលើការអនុវត្ត“សារាចរអន្តរក្រសួងស្តីពីការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គម និងអនាម័យបរិស្ថាននៃមូលនិធិក្រុង ស្រុក និងមូលនិធិ ឃុំ សង្កាត់”, នាព្រឹកថ្ងៃទី២៧...