ភ្នំពេញ៖ មកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍវិស័យវារីវប្បកម្ម ដើម្បីចូលរួមធានាសន្តិសុខស្បៀងប្រកបដោយភាពប្រកួតប្រជែង និងនិរន្តរភាព។ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីសប្តាហ៍កន្លងទៅ បានមានប្រសាសន៍ថា តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអាទិភាពទី៥ និងទី៦ គឺ៖ការលើកស្ទួយផលិតកម្មកសិកម្ម...
ក្នុងឱកាសនៃការស្នាក់នៅបំពេញទស្សនកិច្ចផ្លូវការ រដ្ឋធានីរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញទស្សនាកំផែងឌីរីយ៉ា (Diriyah Gate) និងភូមិទេសចរណ៍ធម្មជាតិ អាល់-ប៊ូចារី ( AL-Bujairi) រដ្ឋធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត។ វត្តមានអញ្ជើញដល់របស់សម្តេចតេជោ និងប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ពីថ្នាក់ដឹកនាំ នៃកំផែងឌីរីយ៉ា (Diriyah...
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បើកការប្រកួតបាល់ទាត់ពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍២០២៤ ពូល A ស្មើក្រុមខ្លាំង និងជាម្ចាស់ជើងឯកឆ្នាំ២០១០ ម៉ាឡេស៊ី ២ទល់នឹង២ នៅពហុកីឡដ្ឋាន រាជធានីភ្នំពេញ ពីមុខអ្នកគាំទ្រជាង២០ ០០០នាក់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។ ជំនួបនេះ១០នាទីមុនចប់វគ្គទី១ ភ្ញៀវ ម៉ាឡេស៊ី ផ្តើមនាំមុខដោយការតែតបញ្ចូលទីរបស់កីឡាករ Stuart John Wilkin ពេលដែលកីឡាករ Daniel Ting បញ្ជួនបាល់ឱ្យ។...
ភ្នំពេញ៖ តាមរយៈសារលិខិត សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ០៩ ធ្នូ ឆ្នាំ២០២៤នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ បានពង្រឹងការអនុវត្ត និងពង្រីកក្របខ័ណ្ឌច្បាប់ រួមមានការពង្រឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយឆន្ទៈមុតស្រួច និងការប្តេជ្ញាខ្ពស់ តាមរយៈវិធានការស្នូលទាំង ៣ គឺការអប់រំ បង្ការទប់ស្កាត់ និងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ ការលើកកម្ពស់អភិបាលកិច្ចល្អ និងការត្រួតពិនិត្យផ្ទៃក្នុង ព្រមទាំងការចូលរួមជាមួយសហគមន៍អន្តរជាតិ...
ដើម្បីធានានូវអភិបាលកិច្ចល្អក្នុងការដឹកនាំ និងគ្រប់គ្រងស្ថាប័ននោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាស់តឿន និងក្រើនរំលឹកដល់មន្រ្តីរាជការទាំង អស់ត្រូវចងចាំជានិច្ចនូវអភិក្រមទំាងប្រាំ គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែលជាត្រីវិស័យបង្ហាញផ្លូវក្នុងការបំពេញតួនាទីភារកិច្ច និងការរស់នៅប្រកបដោយសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ។ តាមរយៈសារលិខិតនៅក្នុងឱកាសអបអរសាទរទិវាជាតិនិងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ០៩ធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាព និងករដំលានតម្លៃបំផុតនៃស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ៦អាណត្តិកន្លងមក...
ភ្នំពេញ ៖ ដំណើរទស្សនកិច្ចតាមក្រវាត់ព្រំដែនប៉ែកឦសាន ជើងទី១០ ក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយជោគជ័យ និងការជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីជាមួយប្រទេសជិតខាងបានយ៉ាងរឹងមាំ។ នៅក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីខ្សែក្រវាត់ព្រំដែនទិសឦសានសម្រាប់ជើងទី១០ នេះ មានបងប្អូនប្រជាពលរដ្ឋប្រមាណជិត ២០០នាក់ បានបន្តចូលរួមធ្វើទស្សនកិច្ចនៅបង្គោលព្រំដែនមេលេខ ០៣៤ និងបង្គោលព្រំដែនបំពេញបន្ថែម ០៣៤/១ តាមព្រំដែនខេត្តស្ទឹងត្រែងជាមួយប្រទេសឡាវ ព្រមទាំងបង្គោលដែលបន្សល់ទុកពីម័យបារាំងដែលមានអាយុជិត ១០០ឆ្នាំ។ បន្ទាប់មក...
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើដំណើរទៅដល់រដ្ឋធានីរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត ប្រកបដោយសុវត្តិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ១សប្តាហ៍ទៅកាន់ប្រទេសចំនួន៤ នៅតំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុប ក្នុងនោះរួមមានព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត រដ្ឋកាតា តួកគីយេ និងប្រទសអារ៉ាបរួម។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ឃីងខាលីដ កាលពីវេលាម៉ោង១២និង២៣នាទី ម៉ោងនៅរដ្ឋធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌិត...
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្រុមការងាររៀបចំព្រឹត្តិការ ណ៍សាទរកម្ពុជា ជាក់ស្តែងនៅបរិវេណមុខប្រាសាទចន្ទឆាយា នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤នេះ រៀបចំពិធីប្រុងពលី ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» នាពេលខាងមុខ។ ព្រឹត្តិការណ៍ “សាទរកម្ពុជា” នឹងប្រារព្ធឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង។ «សាទរកម្ពុជា» ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណង ផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិទាំងមូល ដែលក្នុងនោះតាមរយៈការរៀបចំព្រឹត្តិការណ៍...
ភ្នំពេញ៖ ទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ (១៩៤៨-២០២៤) ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” ត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤នេះ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវត្តមានចូលរួមពីតំណាងស្ថានទូត អង្គការ សមាគម សហភាពសហជីព...
(កណ្តាល) ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានថ្លែងដូចនេះក្នុងពិធីបុណ្យផ្កាប្រាក់កសាងសមិទ្ធផលក្នុងវត្តពោធិអណ្តែត ឃុំដើមឫស ស្រុកកណ្តាលស្ទឹង និងសំណេះ សំណាលជាមួយ ប្រជារាលរដ្ឋក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងរបាយការណ៍ស្វាគមន៍របស់លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ក្នុងទូទាំងស្រុកមានវត្តសរុបចំនួន ៣២ និងអាស្រមចំនួន...