ការប្រកួតកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ បានចាប់ផ្តើមប្រកួតហើយកាលពីម្សិលមិញ នាពហុកីឡដ្ឋានអូឡាំពិច ដោយមានការចូលរួមពីសម្ព័ន្ធ ក្លឹប ចំនួន៦០ មកពី ១១រាជធានីខេត្ត និង៣ស្ថាប័ន។ ការចូលរួមឆ្នាំនេះមានសន្ទុះកើនឡើង សហព័ន្ធបានរៀបចំ វិញ្ញាសាប្រកួតក្រិតក្រំ ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីមានទេពកោសល្យ និងមានសមត្ថភាព មកបំពេញបន្ថែម ជម្រើសជាតិ ដើម្បីធ្វើការប្រមូលផ្តុំ សម្រាប់ឆ្នាំ២០២៦ និងត្រៀមលក្ខណៈ ចូលរួមការប្រកួត កម្រិតអន្តរជាតិនានារួមមមាន៖ ការប្រកួតកីឡានិស្សិតសាកលវិទ្យាល័យអាស៊ាន ជើងឯកពិភពលោក...
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារក្រៅផ្លូវការប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តម Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ប្រមុខការទូតកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ និងជំរុញឱ្យមានការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីរវាងកម្ពុជា និងថៃ។ ក្នុងឱកាសនេះផងដែរ កម្ពុជាសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះប្រទេសម៉ាឡេស៊ី...
កម្ពុជាដាក់សម្ពោធជាផ្លូវការនូវ “គម្រោងធានាឥណទាន ឯកត្តឥណទានពិសេស” បង្កើតឡើងដើម្បីគាំទ្រគោលនយោបាយ, យុទ្ធ សាស្រ្ដ, និងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលដូចជា វិស័យស្រូវអង្ករ ស្វាយចន្ទី កម្មន្ដសាល ការអភិវឌ្ឍលំនៅឋានសង្គម និងលំនៅ ឋានតម្លៃសមរម្យជាដើម។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងពិធីអបអរសាទរខួប ៥ ឆ្នាំ របស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) “៥ឆ្នាំនៃការធានាឥណទានជាយុទ្ធសាស្រ្ដ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ បរិយាបន្ន” នៅថ្ងៃទី២៧...
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ត្រៀមរៀបចំការប្រកួតកម្រិតអាជីពប្រចាំខែ ដោយគ្រោងនឹងចាប់ផ្ដើមពីខែកុម្ភៈខាងមុខតទៅ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីបានចូលរួមប្រកួត ក៏ដូចជាអភិវឌ្ឍសមត្ថភាពបានកាន់តែល្អ សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បន្ទាប់ពីលោកបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះ ផ្ដោតលើរបៀបវារៈសំខាន់ៗចំនួន ៤ រួមមាន៖ ១-ពិនិត្យមើលរបាយការណ៍សកម្មភាពការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦, ២-ការបែងចែកតួនាទីភារៈកិច្ចគណៈកម្មាធិការប្រតិបត្តិ, ៣-ពិនិត្យបច្ចុប្បន្នភាពសមាជិកក្លិប-សមាគម និង...
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញជួរមុខ CMAC បានប្រើប្រាស់បច្ចេកទេសគ្រឿងចក្រស្រូបឆក់គ្រាប់បែកចង្កោមជាសំណល់គ្រាប់មិនទាន់ផ្ទុះរបស់សៀមឈ្លានពានស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានគ្រាប់បែកចង្កោមប្រភេទM46ចំនួន១០គ្រាប់ ស្រូបឆក់និងបន្សាបបានចំនួន៩គ្រាប់ ប៉ុន្តែមានគ្រាប់បែកចង្កោមចំនួន១គ្រាប់បានផ្ទុះនៅពេលប្រតិបត្តិការស្រូបឆក់។ ករណីផ្ទុះនេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់កម្លាំងប្រតិបតិ្តការឬបង្កខូចខាតដល់គ្រឿងចក្រឡើយ។ CMAC បានរំលឹកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ដែលបានអញ្ជើញវិលត្រឡប់ចូលលំនៅដ្ឋាននៅតាមតំបន់រងផលប៉ះពាល់ដោយសារគ្រាប់ផ្លោងរបស់សៀមឈ្លានពានវិញ សូមមេត្តាប្រុងប្រយត្ន័ខ្ពស់បំផុតចំពោះសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលស្ថិតនៅរាយប៉ាយតាមដីភូមិឋានស្រែចម្ការរបស់បងប្អូន។ ករណីជួបប្រទះគ្រាប់មិនទាន់ផ្ទុះ សូមទំនាក់ទំនងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬកម្លាំងនគរបាលមូលដ្ឋាន ឬកម្លាំងCMAC តាមរយៈទូរស័ព្ទដូចខាងក្រោម៖ • ខេត្ដព្រះវិហារ៖ លេខទូរស័ព្ទ៖០៩៧ ២២២ ២៧៣៥/០៨១...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កត់សម្គាល់ឃើញថាមានការផ្សព្វផ្សាយតាមបណ្តាញសង្គមនូវព័ត៌មានមិនពិតថា រាជរដ្ឋាភិបាលបានលក់កោះមួយ នៅខេត្តព្រះសីហនុ និងកោះគី នៅខេត្តកំពត ទៅឱ្យក្រុមហ៊ុនឯកជន។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ជូនសាធារណជនថា កោះទាំងពីរនេះគឺជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលនឹងត្រូវធ្វើការជួលទៅឱ្យក្រុមហ៊ុនឯកជនដើម្បីធ្វើការអភិវឌ្ឍបម្រើឱ្យវិស័យទេសចរណ៍។ កោះទាំងពីរនេះរាជរដ្ឋាភិបាលមិនបានលក់ទៅឱ្យក្រុមហ៊ុនឯកជនឡើយ ហើយក៏មិនដែលមានការលក់កោះណាមួយនៅដែនសមុទ្រកម្ពុជាទៅឱ្យក្រុមហ៊ុនឯកជនដែរ៕
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជន ជាពិសេសមាតាបិតា និងអាណាព្យាបាលទារក និងកុមារទាំងអស់ឱ្យបានជ្រាបថា យោងតាមលិខិតរបស់ទីភ្នាក់ងារជាតិសម្រាប់ សុវត្ថិភាព ចំណីអាហារប្រទេសបារាំង និងលិខិតបញ្ជាក់របស់រោងចក្រឈ្មោះ VITAGERMINE បានបញ្ជាក់ថា ផលិតផលទឹកដោះគោម្សៅឈ្មោះ Babybio Optima 1 ចំនួន ៣ ឡូតិ៍ (ដូចមានភ្ជាប់មកជាមួយនូវរូបភាព ផលិតផល) អាចមានវត្តមាន Toxin ឈ្មោះ Cereulide ដែលបង្ក...
ភ្នំពេញ៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងប្រកាសឱ្យផ្អាកការនាំចូលមុខទំនិញទឹកដោះគោម្សៅ Babybio Optima 1 បណ្តោះអាសន្ន បន្ទាប់ពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានជូនដំណឹងអំពីការរកឃើញ វត្តមានជាតិពុល (Toxin) ឈ្មោះ Cereulide ក្នុងផលិតផល ទឹកដោះគោនេះ។ លិខិតរបស់បណ្ឌិត គុណ ញឹម បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកធានាសុវត្ថិភាពសុខភាពទារក និងកុមារ...
កម្ពុជាបានធ្វើការតវ៉ាជំទាស់ជាផ្លូវការចំពោះ សកម្មភាពអរិភាពរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ មកលើប្រធានព្រឹទ្ធសភាកម្ពុជា និង នាយករដ្ឋមន្ត្រីកម្ពុជា។ សកម្មភាពនេះមានទម្រង់ជាពាក្យបណ្តឹងផ្លូវច្បាប់ ដែលបានដាក់ទៅតុលាការក្នុងប្រទេសថៃ ទាក់ទងនឹងប្រតិបត្តិការយោធាតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។ កម្ពុជាយល់ឃើញជាមួយក្តីបារម្ភខ្លាំងថាពាក្យបណ្តឹងប្រឆាំងនឹងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា នេះផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍រវាងកម្ពុជា និងថៃ ព្រមទាំង ផ្ទុយនឹងស្មារតីនៃសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ដែល បានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចំណាត់ការផ្លូវច្បាប់នេះមិនស្របនឹងគោលបំណង...
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជូនដំណឹងស្ដីពីគោលការណ៍កំណត់យកក្លិបបាល់ទាត់តំណាងជាតិ ចូលរួមការប្រកួតបាល់ទាត់ទ្វីបអាស៊ី ឆ្នាំ២០២៦/២៧ ដោយមានបេក្ខភាព ៤ក្លិប ដែលនឹងទទួលបានកៅអីចូលរួមព្រឹត្តិការណ៍ប្រចាំទ្វីបនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ កាលពីថ្ងៃពុធកន្លងទៅ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចក្នុងការកំណត់គោលការណ៍ ចំពោះក្លិបបាល់ទាត់តំណាងជាតិ ចូលរួមការប្រកួតដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) សម្រាប់ឆ្នាំ២០២៦/២៧ ដោយផ្អែកសំខាន់លើចំណាត់ថ្នាក់របស់ក្លិបបាល់ទាត់ ចូលរួមការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦ ដែលបានបំពេញអាជ្ញាបណ្ណក្លិបអន្តរជាតិ AFC Club Licensing ពេញលេញ តាមលំដាប់លំដោយ រួមមាន៖ ១-ក្លិបដែលទទួលបានជើងឯកការប្រកួត...