ព័ត៌មាន
ធុរកិច្ចជប៉ុនដែលវិនិយោគចិញ្ចឹមត្រីទីឡាប់នៅកម្ពុជាកំពុងសិក្សាលទ្ធភាពជំរុញការនាំចេញ
គម្រោងវិនិយោគកសិដ្ឋានចិញ្ចឹមត្រីទីឡាប់ព្យា របស់ធុរកិច្ចជប៉ុននៅកម្ពុជា បាននិងកំពុងឆ្លើយតបលើតម្រូវការផ្គត់ផ្គង់លើផ្សារ និង ភោជនីយដ្ឋានល្បីៗនៅកម្ពុជា និងបានកំពុងសិក្សាលទ្ធភាពពង្រីកផលិតកម្ម សម្រាប់ការនាំចេញត្រីទីឡាប់ទៅកាន់ទីផ្សារអន្តរជាតិ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញនេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុន ដឹកនាំដោយលោក តាកាយ៉ាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការជំរុញការ វិនិយោគ និងការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះជម្រាបជូនគណៈប្រតិភូ អំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៃក្រុមការងារ សហបង្កើតធុរកិច្ចកម្ពុជា-ជប៉ុន (Business Co-Creation Team) ដែលជាយន្តការថ្មីមួយដ៏មានប្រសិទ្ធភាព ក្នុងការសម្របសម្រួល និងបង្កើតឱកាសធុរកិច្ចរួមគ្នារវាងវិនិយោគិននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងអំពីបច្ចុប្បន្នភាព នៃគម្រោង ពង្រីកវិសាលភាព កំពង់ផែសមុទ្រទឹកជ្រៅក្រុងព្រះសីហនុ ក្រោមជំនួយហិរញ្ញប្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលនឹងក្លាយជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។
លោក តាកាយ៉ាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំ លើការដឹកនាំរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញឆន្ទៈយ៉ាងមោះមុត ក្នុងការបន្តកៀរគរវិនិយោគិនជប៉ុន ឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន ថែមទៀត។ ក្នុងជួបនេះដែរ គណៈប្រតិភូជប៉ុន បានជម្រាបជូនអំពីជោគជ័យនៃគម្រោងវិនិយោគ កសិដ្ឋានចិញ្ចឹមត្រីទីឡាប់ព្យា ដែល បច្ចុប្បន្នកំពុងផ្គត់ផ្គង់ក្នុងផ្សារទំនើប AEON និងភោជនីយដ្ឋានល្បីៗ ហើយកំពុងសិក្សាលទ្ធភាពពង្រីកផលិតកម្ម ដើម្បីនាំចេញទៅទី ផ្សារអន្តរជាតិ និងគម្រោងវិនិយោគលើវិស័យស្វាយចន្ទី ដែលជាផលិតផលយុទ្ធសាស្ត្ររបស់កម្ពុជា ដែលវិស័យនេះកំពុងមានតម្រូវការ កើនឡើងជាលំដាប់នៅទីផ្សារជប៉ុន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងលើកទឹកចិត្តឱ្យសមាគមពិនិត្យឱកាសវិនិយោគបន្ថែម លើក សិដ្ឋានចិញ្ចឹមបង្គា និងមច្ឆជាតិផ្សេងៗទៀត ដែលមានតម្រូវការទីផ្សារខ្ពស់ និងបានគូសបញ្ជាក់ពីផែនការរៀបចំបេសកកម្មគោះទ្វារ វិនិយោគនៅប្រទេសជប៉ុន នាពេលខាងមុខ ក៏ដូចជាការរៀបចំកម្មវិធីអាហារពេលព្រឹកធុរកិច្ច (Business Breakfast) ដើម្បីផ្តល់ វេទិកាពិភាក្សាដោយផ្ទាល់ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនវិនិយោគិនផងដែរ៕អត្ថបទ៖ សុន រ៉ាឌី










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង