ព័ត៌មាន
កម្ពុជា និងសាធារណរដ្ឋបង់ក្លាដែស ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ
រាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់យ៉ាងសកម្មលើទិសដៅសហប្រតិបត្តិការសំខាន់ៗ រួមមាន ការផ្សព្វផ្សាយគោលដៅទេសចរណ៍រវាងប្រទេសទាំងពីរ ការសំរួលការស្នើសុំទិដ្ឋាការតាមប្រព័ន្ធអនឡាញឱ្យបានប្រសើរបន្ថែមទៀត ការរៀបចំកម្មវិធីផ្លាស់ប្តូរទស្សនកិច្ច និងFAM Trip សម្រាប់ប្រតិបត្តិករទេសចរណ៍ ការរៀបចំព្រឹត្តិការណ៍ Roadshow និងការបង្កើតកញ្ចប់ទស្សនកិច្ចរួម ការលើកកម្ពស់ទេសចរណ៍វប្បធម៌ និងធម្មជាតិ និងការជំរុញខ្សែទស្សនកិច្ចព្រះពុទ្ធសាសនា និងធម្មយាត្រា ដែលពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិរបស់ប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប ភាគីទាំងពីរ ក៏បានលើកឡើងពីការបេ្តជ្ញាចិត្តជំរុញឱ្យមានការហោះហើរត្រង់ ជាពិសេសទៅកាន់តំបន់សក្តានុពលទេសចរណ៍ ដែលជាកត្តាសំខាន់ក្នុងការកើនឡើងនៃលំហូរទេសចរ។
សូមបញ្ជាក់ផងដែរថា កម្ពុជា និងបង់ក្លាដែស បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ចាប់តាំងពីឆ្នាំ១៩៩៣ មក ដោយគិតមកដល់ឆ្នាំ២០២៦ នេះ មានរយៈពេលប្រមាណ ៣៣ ឆ្នាំ ដែលបានអភិវឌ្ឍទៅជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យជាច្រើន រួមទាំងវិស័យទេសចរណ៍ផងដែរ។ ទន្ទឹមនឺងនេះ ក្នុងរយៈពេល២ខែនៃដើមឆ្នាំ២០២៦ នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៧០០.០០០ នាក់ ក្នុងនោះមានភ្ញៀវទេសចរបង់ក្លាដែសមានចំនួនជាង ៣.០០០នាក់ កើនឡើងប្រមាណជាង ៦០% ប្រៀបធៀបនឹងរយៈពេលនៃឆ្នាំមុន ដែលជាសញ្ញាវិជ្ជមានសម្រាប់ការពង្រីកទីផ្សារទេសចរណ៍រវាងប្រទេសទាំងពីរ៕







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង