ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ នៅសារមន្ទីតេជោសន្តិភាព ស្ថិតនៅឃុំត្រពាំងធំ ស្រុកបាគង ខេត្តសៀមរាប អង្គភាពស៊ីម៉ាក់ និងក្រុមការងារព្រមក្រុមវិស្វករជប៉ុននៃក្រុមហ៊ុន SATO KOGYO បានរៀបចំពិធីបញ្ចប់ការងារចាក់បេតុងទាំងស្រុងសម្រាប់សំណង់អគាររាងគ្រាប់មីន PMN-2 ដែលអគារនេះមានទំហំផ្ទៃបាត ១០៨ម៉ែត្រ x ១០៨ ម៉ែត្រ និងមានកម្ពស់ ១៧ម៉ែត្រ...
នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពីធីប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។ ពិធីនេះក៏មាការចូលរួមពីសំណាក់ ឯកឧត្ដម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ព្រមទាំងមានសមាជិក សមាជិកាចូលរួមប្រមាណ...
ខេត្តកណ្តាលឈរនៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលមានអ្នកចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចំនួន ប្រមាណ ២៧ ពាន់នាក់ ខណៈខេត្តមួយនេះគឺជាខេត្តយុទ្ធសាស្ត្រមួយ ដែលមានប្រជាជនច្រើននិងមានសេដ្ឋកិច្ចផ្សារភ្ជាប់ នឹង រាជធានីភ្នំពេញ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកឡើងក្នុងកម្មវិធីយុទ្ធនាការផ្សព្វផ្សាយ ការចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តកណ្តាល នាចុងសប្តាហ៍កន្លងមកថា ការចុះឈ្មោះ...
ដើម្បីពង្រឹងសមត្ថភាពប្រភេទកីឡាគ្រិកឃីតឱ្យកាន់តែមានសក្តានុពល នៅពេលនេះសហព័ន្ធកីឡាគ្រិកឃីតកម្ពុជាមួយនេះ បានបើកវគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាល និងគ្រូបង្វឹក ដល់កីឡាគ្រិកឃីតកម្រិតមូលដ្ឋាន ក្នុងរយៈពេល២ថ្ងៃ ដែលមានសិក្ខាកាមប្រមាណជិត៣០នាក់។ លោក នូ សុផល អគ្គលេខាធិការ នៃសហព័ន្ធកីឡាគ្រិកឃីតកម្ពុជា បានប្រាប់ថា វគ្គបណ្តុះ បណ្តាលចៅក្រម អាជ្ញាកណ្តាល និងគ្រូបង្វិក កីឡាគ្រិកឃីត នៅពេលនេះ ពិតជាសំខាន់ណាស់ ហើយសិក្ខាកាមចូលរួមទំាងអស់គឺជាគ្រូកីឡាស្រាប់ដែលមកពីវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សាចំនួន ២៤សាលា ដើម្បីបណ្តុះបណ្តាលពួកគាត់ឱ្យស្គាល់អ្វីទៅជាកីឡាគ្រិកឃីត ហើយកីឡាមួយនេះ មានចៅក្រម...
ភ្នំពេញ៖ ឯឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា ក្រសួងរៀបចំដែនដី នឹងជួបជាមួយក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន ពិភាក្សាគ្នា ដើម្បីរៀបចំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានផ្ទះសម្បែងរស់នៅសមរម្យ ក៏ដូចជារៀបចំលំនៅដ្ឋាននៅកម្ពុជា ឲ្យមានរបៀបរៀបរយ ។ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គួរមានផ្ទះសម្បែងរស់នៅបានសមរម្យ ដោយជំហានបន្ទាប់ឯកឧត្តម...
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជូនកីឡាករប្រដាល់សកលជម្រើសជាតិចំនួន ៤រូប ចូលរួមប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៥ នៅប្រទេសអារ៉ាប់រួម ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ខាងមុខ រួមមានកីឡាករ សៅ រង្សី និង វី សុភ័ស ដែលធ្វើដំណើរពីកម្ពុជា ខណៈ ២រូបទៀត គឺកីឡាករ ណាស្រេឌីនូវ អាន់វ៉ា និង រ៉ាចាពៅ...
មន្រ្ដីជំនាញ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា ការងារ ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃ ដែលភាគីទាំងពីរកំពុងធ្វើនាពេលបច្ចុប្បន្ន គឺមិនមែនជាការងារថ្មីទាំងស្រុងនោះទេ ខណៈក្នុងការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចាប់ផ្តើមចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ។ ឯកឧត្តម ស្រ៊ឺ បូរ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឱ្យដឹងថា ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃ ជាការងារបច្ចេកទេសដែលបានបន្តធ្វើពីអ្វីដែលក្រុមការងារបច្ចេកទេសព្រំដែន នៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត២០ឆ្នាំមកហើយ។ ការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចាប់ផ្តើមចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ ដើម្បីវាស់វែង និងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន(បេតុង)ចំនួន...
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានយាងចាកចេញពីរាជធានីភ្នំពេញ ដើម្បីឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងរយៈពេលមួយសប្តាហ៍ ដើម្បីយាងចូលរួមកិច្ចប្រជុំនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រ។ អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងចូលរួមកម្មវិធីបណ្ឌិត្យសភាវិទ្យាសាស្រ្តនៅព្រឹកនេះ ក៏មានការអញ្ជើញចូលរួមដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
ភ្នំពេញ៖ ក្នុងឱកាស ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៥ ក្រោមមូលបទសកល «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានដាក់ចេញនូវការងារជាអាទិភាពចំនួន ៤ ដើម្បីចូលរួមឆ្លើយតបនឹងជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា។ តាមរយៈសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី...
តំណាងអង្គការអន្តរជាតិខាងការងារ ហៅកាត់ថា ILO(អាយឡូ) បានបង្ហាញសកម្មភាពការងារជាច្រើនធ្វើការកិច្ចសហប្រតិបត្តិការ និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍ ជួយផ្សព្វផ្សាយឱកាសការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនានា ជូនពលករខ្មែរ មកពីប្រទេសថៃ ។ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិលើជំនាញ ម្ហូបអាហារ និងភេសជ្ជៈ ស្របតាមគុណវុឌ្ឍិជាតិកម្ពុជា ថ្ងៃទី១ ខែធ្នូនេះ លោកស្រី Marry Kent អ្នកជំនាញផ្នែកអភិឌ្ឍន៍ជំនាញ នៃអង្គការអន្តរជាតិខាងការងារ ILO បានថ្លែងថា បច្ចុប្បន្ន...