ព័ត៌មាន
រដ្ឋមន្ត្រីទេសចរណ៍ជឿជាក់ឆ្នាំ២០២៦ ទេសចរអន្តរជាតិនឹងកើនឡើង ខណៈវិស័យឯកជនពង្រីកទីផ្សារនៅក្រៅប្រទេស
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញភាពជឿជាក់ថា កម្ពុជា នឹងទទួលបានមោទនភាពថ្មី មានទេសចរអន្តរជាតិមកទស្សនាច្រើនកើនលើសឆ្នាំកន្លងមក ខណៈ នៅឆ្នាំ២០២៦នេះ ភាគីរដ្ឋ និងឯកជន បានរួមសាមគ្គីគ្នា អនុវត្តផែនការសកម្មភាពជាយុទ្ធសាស្ត្ររបស់ខ្លួនច្រើន ពង្រីកការធ្វើទីផ្សារទេសចរណ៍នៅតាមបណ្តាប្រទេសនានា។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី១២ ខែមករានេះថា មកដល់ពេលនេះ ភាគីរដ្ឋ និងឯកជន បានរួមសហការសាមគ្គីគ្នា អនុវត្តផែនការសកម្មភាពជាយុទ្ធសាស្ត្ររបស់ខ្លួនជាច្រើន ការពង្រីកទីផ្សារ ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ផ្សព្វផ្សាយគោលដៅទេសចរណ៍ រៀបចំព្រឹត្តិការណ៍ឆ្នាំទេសចរណ៍កម្ពុជា ចិន កម្ពុជា ឥណ្ឌា រៀបចំកញ្ចប់ទេសចរណ៍ថ្មីៗ មានការច្នៃប្រឌិត បញ្ចុះតម្លៃសមរម្យ មានគុណភាព និងមានសុវត្ថិភាពខ្ពស់ ហើយគ្រប់ភាគីព័ន្ធក្នុងវិស័យទេសចរណ៍ បានរួមគ្នាពង្រឹងភាពធន់ និងបានត្រៀមខ្លួនរួចរាល់ ទប់ទល់ភាពប្រែប្រួលវិបត្តិពិភពលោកក្នុងឆ្នាំ២០២៦ រួមទាំងវិបត្តិជម្លោះព្រំដែនកម្ពុជា ថៃ ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ។
លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA ថ្លែងថា បច្ចុប្បន្ន បណ្តាទីភ្នាក់ងារទេសចរណ៍នៅកម្ពុជាដែលជាសមាជិក បាននិងកំពុងធ្វើការងារយ៉ាងសកម្មភាពជាមួយទីភ្នាក់ងារទេសចរណ៍នៅតាមបណ្តាប្រទេស ពិសេស ចិន ឥណ្ឌា រ៉ូសស្ស៊ី ជប៉ុន កូរ៉េ និងតាមបណ្តាប្រទេសជាច្រើននៅតំបន់អឺរ៉ុប មជ្ឈឹមបូព៌ា អាមេរិច និងនៅតំបន់អាស៊ី រៀបចំកញ្ចប់ទេសចរណ៍ និងផ្សព្វផ្សាយនាំភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា។
របាយការណ៍ក្រសួងទេសចរណ៍ ក្នុងរយៈពេល១១ខែ នៅក្នុងឆ្នាំ២០២៥នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិមកទស្សនាប្រមាណជិត ៥លាន២សែននាក់ ទេសចរក្នុងស្រុកចេញដើរកម្សាន្តប្រមាណជិត២៤លាននាក់ ខណៈ តាមរបាយការណ៍ពីគោលដៅទេសចរណ៍ធំៗចំនួន២រួមមាន៖ គោលដៅទេសចរណ៍នៅខេត្តសៀមរាបនៅក្នុងឆ្នាំ២០២៥ ទទួលបានទេសចរអន្តរជាតិទៅទស្សនាបានប្រមាណជិត៩៦ម៉ឺននាក់ ដោយឡែកគោលដៅទេសចរណ៍រាជធានីភ្នំពេញវិញ ក្នុងឆ្នាំ២០២៥ដែរ ទទួលបានទេសចរអន្តរជាតិមកទស្សនាប្រមាណជិត១លាន៩សែននាក់៕ អត្ថបទ ស៊ុម សុខជា




-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន5 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន4 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន6 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា6 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន6 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ