ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាមិនចង់មានសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ ប៉ុន្ដែប៉ុន្មានថ្ងៃនេះភាគីថៃនៅតែចង់ចូលមកបំពានដឹកដីកម្ពុជា និងចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំថែមទៀត។ សម្ដេចតេជោ មានប្រសាសន៍ថា ប៉ុន្មានថ្ងៃនេះថៃចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំ។ សម្ដេចចំអកថា សាកលមើលៗសម័យនេះហើយបើអ្នកឯងប្រើប្រាស់ ឬបំពានដល់ថ្នាក់ប៉ុណ្ណឹង តើខ្មែរអន់ណាស់ឬអី? កម្ពុជាមិនចង់ធ្វើសង្រ្គាមទេ ប៉ុន្ដែកម្ពុជាត្រៀមរៀបចំសម្រាប់សង្គ្រាមមួយដែលវានឹងមកដល់។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាពន្យល់ដល់ជនរួមជាតិកម្ពុជាថា គ្មានពលរដ្ឋ ឬអ្នកនយោបាយប្រឆាំងណាមួយ ត្រូវដកសិទ្ធិ ឬដកសញ្ជាតិនោះទេ បើសិនជាមិនបានធ្វើអំពើអ្វីដែលក្បត់ផលប្រយោជន៍ជាតិខ្លួនឯងនោះ ដូច្នេះសូមកុំភ័យ ឬព្រួយបារម្ភចំពោះច្បាប់ដកសញ្ជាតិ។ សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ដល់ជនរួមជាតិបែបនេះ ក្នុងឱកាសដឹកនាំសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ សម្ដេចតេជោ មានប្រសាសន៍ថា ប្រទេសកម្ពុជា បានធ្វើសញ្ជាតូបនីយកម្ម...
ខេត្តព្រះវិហារ៖ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងពិធីពិនិត្យ និងព្យាបាលជំងឺដោយក្រុមគ្រូពេទ្យ TYDA និងការប្រគល់អំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់យោធភូមិភាគទី១ និងកងពលធំលេខ៣ ប្រចាំទិសខេត្តព្រះវិហាររួចមក លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បេសកជនពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងបុត្រា-បុត្រី បានមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ប្រគេនទានព្រះវស្សា...
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្មក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេស នាយកដ្ឋានផ្លូវលំជនបទ គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) ថា្នក់ដឹកនាំ និងមន្រ្តីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់់...
ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញបានដាក់គោលការណ៍ដល់កម្លាំងនគរបាលផែនជំនាញពាក់ព័ន្ធទាំងអស់ឲ្យបង្កើនការយកចិត្តទុកដាក់ ទប់ស្កាត់ បង្ការបង្ក្រាបរាល់បទល្មើស និងពង្រឹងត្រួតពិនិត្យចំពោះមន្រ្តីចុះអនុវត្តច្បាប់ធ្វើយ៉ាងណាអនុវត្តឲ្យមានក្រមសីលធម៌វិជ្ជាជីវៈ មិនបង្កប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។ ជាក់ស្ដែងនាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំ បូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលនៃកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម មានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែនលោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធ។ ឯកឧត្តម ជួន...
ភ្នំពេញ៖ នៅផ្លូវថ្មើរជើងចតុមុខ កាន់តែល្បីល្បាញនៅសប្ដាហ៌ទី២៣នេះ ដោយមានការសម្ដែងល្ខោនបាសាក់រឿង «តេជោមាស តេជោយ៉ត» ធ្វើឱ្យប្រជាពលរដ្ឋយ៉ាងច្រើនកុះករនាំគ្នាទស្សនាទោះបីនៅថ្ងៃអាទិត្យនេះមានភ្លៀងរលឹមយ៉ាងណាក្ដី តែតំណក់ទឹកភ្លៀងមិនបានរារាំងប្រជាពលរដ្ឋដែលទៅលេងកម្សាន្តនៅផ្លូវថ្មើរជើងនោះទេ។ នារាត្រីថ្ងៃអាទិត្យទី១៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមទស្សនាល្ខោនបាសាក់នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បះរាជធានីភ្នំពេញក្រុមទី១ ដែលដឹកនាំការសម្ដែងដោយលោក អុល សំអាង...
ភ្នំពេញ៖ តាមរយៈយន្តការចុះផ្សព្វផ្សាយឱកាសការងារដល់ប្រជាពលរដ្ឋ និងពលករដែលទើបមកពីប្រទេសថៃ នៅក្នុងខេត្តចំនួន៧ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតក្នុងសប្តាហ៍កន្លងទៅនេះ ពលករខ្មែរដែល ទទួលបានឱកាសការងារថ្មីធ្វើតាមបណ្តារោងចក្រ សហគ្រាស មានចំនួនជាង ១ម៉ឺន ៣ពាន់នាក់។ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា ដើម្បីធានាថា...
ប៉េកាំង៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មីដ៏មានសក្តានុពល ដែលឆ្លុះបញ្ជាំងអំពីការតាំងចិត្តខ្ពស់ ក្នុងការលើកកម្ពស់ការធ្វើឌីជីថលូបនីយកម្ម ឆ្ពោះទៅពន្លឿនការអភិវឌ្ឍក្នុងស្រុក និងការធ្វើសមាហរណកម្មក្នុងតំបន់។ ឯកឧត្ដម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅចុងសប្តាហ៍កន្លងមកនេះ បានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចឌីជីថ២០២៥ និងទស្សនកិច្ចសិក្សា នៅទីក្រុងធានជីង ប្រទេសចិន ដោយការរៀបចំវេទិកានេះ ឡើង គឺដើម្បីឱ្យតំណាងក្រសួង-ស្ថាប័នមកពីប្រទេសជាសមាជិក-សមាជិកអង្កេតការណ៍ និងដៃគូសន្ទនាពាក់ព័ន្ធ ចូលរួមទស្សនកិច្ច សិក្សាបច្ចេកវិទ្យាទំនើបថ្មីៗ និងពិគ្រោះយោបល់ជុំវិញបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការលើអន្តរកម្ម...
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តបើកផ្លូវផ្ដល់លក្ខខណ្ឌចំនួន៣ដល់ភាគីថៃ ដើម្បីឈានទៅការបើកព្រំដែនប្រទេសទាំងពីរឡើងវិញបាន។ ក្រោយមានការស្នើសុំក្រៅផ្លូវការជាបន្តបន្ទាប់មកកាន់កម្ពុជាពីមន្រ្ដីថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការបើកច្រកព្រំដែនមិនលំបាកនោះទេ កូនសោស្ថិតលើដៃរបស់ថៃ។ សម្តេចបានផ្តល់លក្ខខណ្ឌចំនួនបី...
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា តំបន់វិវាទទាំង៤ជាមួយថៃមិនអាចដោះស្រាយទ្វេភាគីបានឡើយ ពីព្រោះភាគីថៃចង់នៅតែចង់យកតំបន់នោះទាំងបំពានដោយបង្កើតផែនទីជាឯកតោភគី។ សម្តេចធិបតី បានថ្លែងថា ប្រវត្តិសាស្រ្ដកម្ពុជាធ្លាប់បានបាត់បង់ទឹកដីច្រើនណាស់មកហើយ ដោយសារការឈ្លានពានដណ្ដើមយកពីបរទេស ដូច្នេះកម្ពុជាប្ដូរផ្តាច់ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកបន្ទាប់ពីសម័យអាណានិគមនិយមឱ្យគង់វង្សជានិរន្តរមិនឱ្យបាត់បង់សូម្បីតែមួយចំណែកតូចណាក្តី។ សម្តេចធិបតី...