ព័ត៌មាន
ឯកឧត្តមបណ្ឌិត សោម រតនា៖ ដើម្បីធានាតម្លាភាព និងសុក្រឹត្យភាពនៃការប្រឡង គឺទាមទារឱ្យមានការសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់
នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ប្រធានគណៈមេប្រយោគ និងអប្បមាទទូទាំងប្រទេស ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត សោម រតនា បានដឹកជញ្ជូនវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកប្រគល់មណ្ឌលប្រឡងខេត្តសៀមរាបដោយសុវត្ថិភាព ជាមួយនឹងការធានាបាននូវភាពសម្ងាត់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តសៀមរាប បានចូលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្ត ក៏ដូចជាបានពាំនាំប្រសាសន៍ថ្លែងអំណរគុណរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា ជូនដល់ថ្នាក់ដឹកនាំខេត្ត ដែលបានបន្តចូលរួមយ៉ាងសស្រាក់សស្រាំងនៅក្នុងការងារធានាដំណើរការប្រឡងនាពេលប៉ុន្មានថ្ងៃខាងមុខនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ព្រមទាំងតម្លាភាព។
ឯកឧត្តម សោម រតនា ក៏បានគូសបញ្ជាក់ផងដែរថា ដំណើរការប្រឡងឆ្នាំនេះ មានលក្ខណៈពិសេសជាងឆ្នាំកន្លងទៅ ដោយក្រសួងបានរៀបចំការប្រឡងដោយបែងចែកបេក្ខជនទៅតាមតំបន់ និងផ្ដល់អាទិភាពពិសេស ជាក់ស្ដែងដូចជាមណ្ឌលប្រឡងនៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ជាតំបន់ដែលរងនូវផលប៉ះពាល់ពីសង្គ្រាមឈ្លានពានកាលពីពេលថ្មីៗនេះ ដូច្នេះក្រសួងបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ទាំងការស្នាក់នៅ ការហូបចុក ដើម្បីជាការលើកទឹកចិត្តដល់ប្អូនៗ និងធ្វើយ៉ាងណាដើម្បីឱ្យការប្រឡងអាចប្រព្រឹត្តទៅបានដោយរលូន បើទោះបីជាមានយើងកំពុងមានបញ្ហាប៉ះទង្គិចគ្នាជាមួយប្រទេសជិតខាងក៏ដោយ។ យ៉ាងណាមិញ ឯកឧត្តមបណ្ឌិត បានបន្ថែមថា ដើម្បីធានាបាននូវតម្លាភាព និងសុក្រឹត្យភាពនៃការប្រឡង គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ជាការឆ្លើយតប លោកជំទាវ ម៉ននី រង្សី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា ឯកឧត្តមអភិបាលខេត្តសៀមរាប ព្រមទាំងអាជ្ញាធរមូលដ្ឋានខេត្ត សូមទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូក្រសួងអប់រំនៅក្នុងជំនួបនាឱកាសនេះ។ លោកជំទាវ បានលើកឡើងថា នេះជាមោទនភាពដែលខេត្តសៀមរាបបានចូលរួមចំណែកនៅក្នុងយន្តការធានាប្រសិទ្ធិភាពនៃការប្រឡងនាពេលកន្លងមក ជាមួយគ្នានេះ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងមន្ត្រីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ដែលបានអញ្ជើញចុះមកត្រួតពិនិត្យដំណើរការប្រឡង រួមទាំងភាគីពាក់ព័ន្ធដែលបានផ្ដល់ការសហការសម្របសម្រួលក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជារៀងរាល់ឆ្នាំ និងក្នុងឆ្នាំ២០២៥នេះផងដែរ។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់។ ដោយឡែក បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ ក្នុងមួយបន្ទប់ទៅតាមមណ្ឌលសំណេរនីមួយៗតាមរាជធានី-ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរមានចំនួនសរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់ ក្នុងនោះសម្រាប់ខេត្តសៀមរាប គឺមានមណ្ឌលប្រឡងសរុបចំនួន ១៦មណ្ឌល ដែលថ្នាក់វិទ្យាសាស្ត្រសង្គមមាន១១ និងថ្នាក់វិទ្យាសាស្ត្រពិតមានចំនួន ៥ មណ្ឌល៕






-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង