កណ្ដាល ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រៀមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅអំឡុងពាក់កណ្ដាលខែតុលាឆ្នាំនេះ ខណៈការបើកឱ្យប្រតិបត្តិការជាផ្លូវការត្រូវធ្វើនៅមុនថ្ងៃសម្ពោធជាងមួយខែមុន។….. ការបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ 4F ត្រូវបានកំណត់យកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F ជាផ្លូវការ។ នេះបើតាមរដ្ឋលេខាធិការដា្ឋនអាកាសចរណ៍ស៊ីវិលជូនដំណឹងឱ្យដឹងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ។ ប្រភពដដែលបញ្ជាក់បន្ថែមថា កម្មវិធីសម្ពោធបើកឱ្យប្រើប្រាស់នូវអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F នេះជាផ្លូវការនឹងកំណត់យកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់រប ស់សម្ដេចមហាបវរធិបតី...
នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ មន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ ជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំប្រាសាទព្រះវិហារ បានលើកចម្លាក់តោរកឃើញក្នុងរណ្តៅកំណាយស្រាវជ្រាវរចនាសម្ព័ន្ធគ្រឹះគោបុរៈទី៤ ដែលអនុវត្តដោយនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ កាលពីខែមីនា ឆ្នាំ២០២៥។ ចម្លាក់តោដែលបានរកឃើញនេះបានរលំកប់ក្នុងដីជម្រៅប្រមាណ១ម៉ែត្រអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ចម្លាក់តោដែលលើកចេញពីរណ្តៅកំណាយនឹងត្រូវសម្អាត អភិរក្ស និងជួសជុលកន្លែងបាក់ ព្រមទាំងសិក្សាស្រាវជ្រាវបន្ថែមទៀត។ ក្រោយការសម្អាត និងជួសជុលរួច ចម្លាក់តោនេះនឹងដាក់នៅទីតាំងដើមត្រង់ខឿនជណ្តើរខាងត្បូងគោបុរៈទី៤ ប្រាសាទព្រះវិហារ។
ស្វាយរៀង ៖ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំបន្ថែមរបស់លោកឧត្តមសេនីយ៍ទោពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ស្ដីពី បង្ការចម្លងជំងឺ covid ១៩ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ មន្ត្រីនគរបាលស្ថិតក្នុងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដឹកនាំដោយ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានអញ្ជើញ ទៅចាក់វ៉ាក់សាំងការពារនិងបង្ការចម្លងជំងឺកូវីដ១៩ មកលើរាងកាយរបស់មន្ត្រី នៅតាមមណ្ឌលសុខភាព ជាបន្តបន្ទាប់ហើយ។ ឆ្លៀតក្នុងឱកាសដឹកនាំមន្ត្រីនគរបាលចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាពនានាក្នុងស្រុក...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រម្ពុជា បានមានប្រសាសន៍លើកឡើងថា កម្ពុជាជាប្រទេសតូចតែមានបេះដូងធំ ចង់ឱ្យគ្រប់ប្រទេសនៅក្នុងពិភពលោកមានសុខសន្តិភាព ស្ថិរភាពសង្គម ដូចៗគ្នា។ សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍បែបនេះ នៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អែក ណាត ដាកាល ( Ek Nath Dhakal) អគ្គលេខាធិការរបស់សន្និសីទប្រធានសភានៃអន្តរសភា (ISC) និងសហការី នៅព្រឹកថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៥ នៅវិមានរដ្ឋសភាក្នុងពេលដែលគណៈប្រតិភូ...
លោកវេជ្ជបណ្ឌិត Saia Ma’u Piukala នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ទទួលស្វាគមន៍ និងជួបសំណេះសំណាល ជាមួយឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រុងហ្សឺណែវ។ ក្នុងជំនួបសំណេះសំណាល ពិភាក្សាការងារ លោកនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (the Western Pacific Region, WPRO) បានបញ្ជាក់ពីការកោតសរសើរដល់សុខាភិបាលកម្ពុជា ចំពោះវឌ្ឍនភាពធំៗ...
ក្រសួងសុខាភិបាល ក្រើនរំលឹកដល់ប្រជាជន និងជនវ័យចាស់ ជនចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និងមានភាពស៊ាំថយចុះ មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ថ្មី ភីហ្វាយហ្សឺ(Pfizer)។ បើតាមលោកវេជ្ជបណ្ឌិត នេត សុវីរៈ ប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នៃក្រសួងសុខាភិបាល បានប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះថា បន្ទាប់ពីទទួលការណែនាំពីក្រសួងសុខាភិបាល ក៏ដូចជាមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ...
តំណាងកម្មករ កម្មការិនីរោងចក្រ ដែលប្រកាន់ខ្ជាប់នូវប្រជាធិបតេយ្យ ឯករាជ្យ និងអព្យាក្រឹត បានបង្ហាញក្តីសប្បាយរីករាយ និងថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា ដែលមានឆន្ទៈគិតគូរដល់ផលប្រយោជន៍របស់កម្មករនិយោជិតគ្រប់កាលៈទេសៈទាំងអស់ជាពិសេសការដំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៣ ខែឧសភានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើងថា គិតក្នុងរយៈពេលជាង ២០ខែកន្លងមកនេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ...
ភ្នំពេញ៖ មេឃុំ និងចៅសង្កាត់ ជាស្ត្រីឆ្នើមចំនួន ៣រូប បានជាប់ជ័យលាភី ក្នុងការដឹកនាំ និងបម្រើសេវាសាធារណជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបានល្អ ដែលជ័យលាភីនេះ គឺធ្វើឡើងក្នុងការប្រកួតថ្នាក់ជាតិ ក្រោមការរៀបចំដោយសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងគាំទ្រដោយរដ្ឋាភិបាលប្រទេសកាណាដា ក្រោមគម្រោងភាពជាដៃគូសម្រាប់គំនិតច្នៃប្រឌិតរបស់ទីក្រុង លើការដឹកនាំរបស់ស្ត្រីនៅក្នុងមូលដ្ឋាន ។ សម្រាប់មេឃុំចៅសង្កាត់ទាំង ៣រូប រួមមានជ័យលាភីលេខ១ គឺបានទៅលើលោកស្រី សោម សុខុម មេឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលមានស្នាដៃក្នុងការអនុវត្តគម្រោងស្តីពី...
នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី នៅព្រឹកថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បញ្ជាក់ថា ការចរចានៅជុំទី១របស់កម្ពុជា ជាមួយភាគីអាមេរិកលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការអនុវត្តពន្ធថ្មីរបស់អាមេរិកកាលពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែឧសភាកន្លងទៅ គឺគ្រាន់តែជាការជួបគ្នាដើម្បីបង្ហាញពីជំហរ និងក្ដាប់នូវការពន្យល់បន្ថែមទៅលើលក្ខខណ្ឌនៅជុំទី២ ខណៈសម្ដេចសង្ឃឹមថា ការចរចានៅជុំទី២នៅខែមិថុនាខាងមុខនឹងមានលទ្ធផលមួយចំនួន។ ក្នុងឱកាសកិច្ចប្រជុំនេះ សម្ដេចធិបតីមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧បានដំណើរការក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះបានរួមគ្នាដោះស្រាយវិញ្ញាសាចាស់ និងថ្មីៗប្រកបដោយភាពម្ចាស់ការ ដោយភាពស្វាហាប់ឈរលើគោលការណ៍សកម្ម។ សម្ដេចធិបតីបានសម្ដែងនូវការកោតសរសើរចំពោះស្ថាប័ន ក្រសួងគណៈកម្មការ និងក្រុមការងារទាំងអស់ដែលបានធ្វើការងារយ៉ាងសកម្ម ប្រកបដោយចីរភាពទទួលខុសត្រូវ ជាពិសេសក្នុងការងាររៀបចំអនុវត្តគោលនយោបាយ វិធានការ...
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា៖ «ពេលប្រជាពលរដ្ឋកំពុងគេងលក់ស្រួល ធ្វើដំណើរដោយសុវត្ថិភាពប្រកបដោយសន្តិសុខល្អ គ្មានការភ័យខ្លាច គឺដោយសារសមត្ថកិច្ចឈរសម្របសម្រួល និងការពារទាំងយប់ទាំងថ្ងៃ និងនៅគ្រប់ទិសទី។ ប៉ុន្តែ ជាទូទៅមិនសូវមានអ្នកណាគិតដល់រឿងនេះប៉ុន្មានទេ។ ផ្ទុយទៅវិញ នៅពេលមានបញ្ហាអ្វីមួយកើតឡើង គេនាំគ្នាបន្ទោសសមត្ថកិច្ចពេញហ្វេសប៊ុក»។ ឯកឧត្តម កត់សម្គាល់ទៀតថា ទោះយ៉ាងណា សមត្ថកិច្ចនៅតែបម្រើ និងការពារប្រជាពលរដ្ឋមិនដែលនឿយណាយឡើយ។ ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះបានអញ្ជើញធ្វើជាវាគ្មិនក្នុងសិក្ខាសាលាតម្រង់ទិស ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន...