ព័ត៌មាន
អ្នកនាំពាក្យគណបក្សកាន់អំណាច៖ការលើកឡើងរបស់អគ្គលេខាធិការUNគឺជាការទទួលស្គាល់នូវសច្ចភាពនៅកម្ពុជា
ភ្នំពេញ ៖ អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បាននិយាយថាការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិដែលថា«កម្ពុជា ជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព»នោះ គឺជាការទទួលស្គាល់នូវសច្ចភាពនៅកម្ពុជា ខណៈប្រទេសនេះ រក្សាបាននូវសន្តិភាព ជាគំរូសម្រាប់ពិភពលោក ដែលត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ មួយវិញទៀតវាជាមោទកភាពសម្រាប់ប្រជាជន និងជាតិសាសន៍របស់កម្ពុជា ដែលធ្លាប់តែហែលក្នុងភ្លើងសង្គ្រាម ប្រែមកសុខសាន្តក្នុងសន្តិភាព ហើយថែមទាំងចូលរួមជួយរកសន្តិភាពសម្រាប់ពិភពលោកទៀតផងនោះ។
ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនេះ បន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម ANTONIO GUTERRES បានសរសើរកម្ពុជាថា ជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព ដោយការកោតសរសើរនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអនាគតនៃការរក្សាសន្តិភាព ដែលធ្វើឡើងនៅទីក្រុងញូវយ៉ក ហសរដ្ឋអាមេរិកកាលពីសប្តាហ៍កន្លងទៅនោះ។ ឯកឧត្តម ANTONIO GUTERRES បានថ្លែងចាត់ទុកកម្ពុជាដែល ធ្លាប់ជាប្រទេសដែលត្រូវបានបំផ្លាញដោយសារសង្រ្គាមស៊ីវិល តែពេលនេះប្រទេសកម្ពុជាកំពុងចូលរួមឈានមុខក្នុងបេសកកម្មរក្សាសន្តិភាពនៅទូទាំងពិភពលោក ដោយមានកងរក្សាសន្តិភាពជាង៨,០០០នាក់ចូលរួម។
ទាក់ទងនឹងការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិនេះដែរ លោក ជា ធីរិទ្ធក៏ បានឆ្លៀតឌឺដងឲ្យក្រុមប្រឆាំងមួយក្តាប់តូចផងដែរថា «កន្លងមក នៅពេលបិតាសន្តិភាពកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកកម្ពុជា ព្រមទាំងពលរដ្ឋខ្មែរ និយាយសរសើរពីសន្តិភាព ត្រូវបានក្រុមជ្រុលនិយមខ្លះបន្តុះបង្អាប់ និងជេរវាយប្រហារ តែពេលនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក ANTÓNIO GUTERRES សរសើរសន្តិភាពនៅកម្ពុជា សង្ឃឹមថា ពួកគេ កុំជេរលោកអគ្គលេខាធិការ ល្មមរៀនទទួលស្គាល់នូវសច្ចធម៌»។
យ៉ាងណាក្តី លោកជា ធីរិទ្ធ បានលើកឡើងទៀតថា «ទោះជាពួកគេមិនពេញចិត្តនឹងសន្តិភាព ជេរអ្នកសរសើរសន្តិភាព ជេរអ្នករកសន្តិភាព រើសអើងចំពោះសន្តិភាព តែសន្តិភាពនៅកម្ពុជា មិនបានរើសអើងពួកគេឡើយ ដោយសន្តិភាពនេះ បានផ្តល់ផ្លែផ្កាដល់ប្រជាជនខ្មែរគ្រប់និន្នាការ រួមទាំងសាច់ញាតិរបស់ពួកគេផងដែរ។ សន្តិភាព បាននាំមាតុភូមិយើងដែលធ្លាប់តែកម្សត់ ឲ្យស្គាល់ភាពរីកចម្រើន ស៊ីវីល័យ និងរស់នៅដោយសុខដុមរមនាជាមួយគ្នា ក្នុងនាមជាមហាគ្រួសារខ្មែរ»៕
អត្ថបទ បាន ចក់


-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ