ភាពយន្ដខ្មែរ
ដឹងអត់? ឈុតមួយនេះ ឈុំ ចាន់ដារ៉ា ប្រាប់ថាពិបាកសម្តែងជាងគេក្នុងរឿង សុំស្រលាញ់អតីតភរិយា
តារាសម្តែងស្រីស្រស់សោភា ឈុំចាន់ដារ៉ា ដែលកន្លងមក បានបង្ហាញស្នាដៃនៅក្នុងខ្សែរភាពយន្តភាគខ្មែរជាច្រើន
តារាសម្តែងស្រីស្រស់សោភា ឈុំ ចាន់ដារ៉ា ដែលកន្លងមក បានបង្ហាញស្នាដៃនៅក្នុងខ្សែភាពយន្តភាគខ្មែរជាច្រើនរឿងមកហើយ។ តាមរយៈខ្សែភាពយន្តជាច្រើនកន្លង ធ្វើឲ្យមហាជនទទួលស្គាល់ថា ឈុំ ចាន់ដារ៉ា គឺជាតារាសម្តែងដែលមានសមត្ថភាពសម្តែងចូលតួបានយ៉ាងល្អពិតមែន។

ថ្មីៗនេះ កញ្ញាក៏បានបង្ហាញស្នាដៃថ្មីមួយទៀតជាមួយនឹងឋានៈជាតួឯកស្រីនៅក្នុងរឿង «សុំស្រឡាញ់អតីតភរិយា» ដែលកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍បាយ័ន។ នៅក្នុងសាច់រឿងនេះកញ្ញាសម្តែងជាតួអង្គ ស្រស់ជានារីស្មោះស្នេហ៍ តែក៏ត្រូវរងឈឺចាប់ដោយសារតែត្រូវស្វាមីក្បត់ចិត្ត។

ភាពឈឺចាប់បានបង្រៀនឲ្យនាងក្លាយជាមនុស្សរឹងមាំ តែខាងក្នុងបង្កប់ទៅដោយភាពឈឺចាប់យ៉ាងគ្រាំគ្រា។ តួអង្គមួយនេះមានទាំងភាពសោកសៅ មានទាំងកំហឹងគុំគួន មានទាំងភាពរឹងមាំ និងចិត្តស្រឡាញ់យ៉ាងស្មោះស្ម័គ្រ។ អាចនិយាយបានថាអត្តចរិតពិតជាច្របូលច្របល់ខ្លាំងមែនទែន តែអ្វីទាំងនេះក៏មិនមែនជាឧបសគ្គធំក្នុងការសម្តែងរបស់ ឈុំ ចាន់ដារ៉ាឡើយ។

តែឈុតឆាកដែលពិបាកសម្តែងបំផុតសម្រាប់កញ្ញាគឺ ឈុតឆាកស្នេហាទៅវិញ។
តារាស្រីរូបស្រស់បានបង្ហើបប្រាប់ទាំងសម្លេងអៀនប្រៀនថា
«ពេលដែលលេងវគ្គស្នេហាផ្អែមល្ហែមម្តងៗ ខ្ញុំទទួលស្គាល់ថាខ្ញុំជាអ្នកដែលអៀនខ្លាំងមែនទែន។ ដោយសារតែគាត់ (តួឯកប្រុស)ជាសិស្សច្បងខ្ញុំគាត់ធ្លាប់មានបទពិសោធន៍ច្រើនជាង គាត់ធ្លាប់សម្តែងឈុតស្នេហាជាមួយតួស្រីមកជាច្រើនហើយ តែសម្រាប់ខ្ញុំវិញអាចនិយាយបានថាខ្ញុំធ្លាប់តែសម្តែងរឿងបុរាណដែលមិនមានវគ្គស្នេហាអីខ្លាំងទេ។

នេះគឺជាលើកទីមួយ សម្រាប់ខ្ញុំដែលសម្តែងរឿងភាគសម័យហើយមានឈុតឆាកស្នេហាគឺពិតជាអៀនខ្លាំងមែនទែន»។

បើទោះជាយ៉ាងនេះក្តីក៏កញ្ញាបានបង្ហាញឲ្យឃើញថាកញ្ញាពិតជាខិតខំអស់ពីលិទ្ធភាពក្នុងការសម្តែងចេញមកឲ្យចូលជាមួយនឹងតួអង្គ។ ពិតជាគួរឲ្យកោតសរសើចំពោះសមត្ថភាពរបស់កញ្ញាពិតមែន៕
អត្ថបទដោយ៖ Momo
-
ព័ត៌មាន1 day agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន3 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន3 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា