ព្រឹត្តិការណ៍
សម្តេចតេជោ៖ អាកាសយានដ្ឋានអន្តរជាតិថ្មីមានឈ្មោះថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាសយានដ្ឋានអន្តរជាតិដែលទើបសាងសង់ថ្មី នៅទឹកដីខេត្តកណ្តាល ដែលសាងសង់បានជាង២០%ហើយនោះ ជាអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាសយានដ្ឋានអន្តរជាតិដែលទើបសាងសង់ថ្មី នៅទឹកដីខេត្តកណ្តាល ដែលសាងសង់បានជាង ២០% ហើយនោះ ជាអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។
ថ្លែងក្នុងឱកាសអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីជាលើកទី២អាកាសយាន ដ្ឋាន អន្តរជាតិតេជោក្រុងតាខ្មៅ នាព្រឹកថ្ងៃទី៩ ខែធ្នូនេះ ជាមួយនឹងការថ្លែងសរសើរដល់ការខិតខំទាំងអស់របស់មន្ត្រី អាជ្ញាធរពាក់ព័ន្ធ ជាពិសេសបានសរសើរចំពោះក្រុមហ៊ុនផ្ទាល់តែម្តង សម្តេចបានមានប្រសាសន៍ថា «ខ្មែរធ្វើបាន» ដែលភាសានេះជាភាសាមួយបានគ្របដណ្តប់ សម្រាប់ការអភិវឌ្ឍជាតិយើងទាំងមូល តតាំងពីរបុព្វបុរសយើងពីដើមរៀងមក ហើយបានបន្សល់ទុកនូវមរតកសមិទ្ធផលជាច្រើនមកដល់ពេលនេះ បើទោះបីជាមួយចំនួនត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុន្តែយើងបានធ្វើការស្តារ និង កសាងឡើងវិញ ដែលមានការចូលរួមទាំងពីវិស័យរដ្ឋ និងឯកជន ដូចជាផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងអាកាសយានដ្ឋានអន្តរជាតិធំៗ នៅខេត្តសៀបរាប និងនៅភ្នំពេញ ហើយសម្តេចក៏បានចោទជាសំណួរថា តើមូលហេតុអ្វីបានជានៅខេត្តសៀបរាប និងនៅទីក្រុងភ្នំពេញមានអាកាសយានដ្ឋានអន្តរជាតិហើយ ចាំបាច់ត្រូវធ្វើការសាងសង់ថ្មីធ្វើអ្វីទៀត? សម្តេចបានឆ្លើយថា មូលហេតុងាយយល់បំផុត គឺដោយសារមានតម្រូវការនៃការទទួលសេវាភ្លៀងទេសចរណ៍បរទេសដែលកាន់តែមានកំណើនឡើងជាលំដាប់តាមគោលនយោបាយបើកចំហជើងមេឃ។


សូមបញ្ជាក់ថា ព្រលានយន្តហោះភ្នំពេញថ្មីនេះ សម្រេចការសាងសង់បាន២៧ភាគរយ នៃគម្រោងទាំងមូល ហើយដោយមកដល់បច្ចុប្បន្នបាន ចំណាយអស់ទឹកប្រាក់ជិត ៤០០លានដុល្លារអាមេរិក បើទោះបីជាមានការរាំងស្ទះ ដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏ដោយ។ គម្រោងដែលប្រើទុនវិនិយោគទាំងស្រុង ដោយក្រុមហ៊ុន CAIC នេះ មកដល់ពេលនេះ បានចំណាយទឹកប្រាក់សរុបចំនួន ៣៧៥លានដុល្លារអាមេរិក ហើយក្នុងឆ្នាំ២០២២ ខាងមុខ គ្រោងនឹងចំណាយថវិកា ៤៦៧លានដុល្លារអាមេរិក។
បើតាមអ្នកឧកញ៉ា ពុង ឃាវសែ គម្រោងទាំងមូលនឹងចំណាយទឹកប្រាក់សរុប ១ពាន់៥០០លានដុល្លារអាមេរិក។ ការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីនេះ ប្រើប្រាស់កម្លាំងបុគ្គលិក កម្មករចំនួនសរុប ៣៧៤០នាក់។ ទោះបីជាវិបត្តិកូវីដ-១៩ បានធ្វើឲ្យរាំងស្ទះដល់ដំណើរការបុគ្គលិក កម្មករជំនាញបរទេសដែលត្រូវមកពីក្រៅប្រទេស និងចរាចរទំនិញមកពីប្រទេសចិន គួបផ្សំនឹងការអូសបន្លាយរដូវវស្សា និងជំនន់ទឹកភ្លៀង រួមទាំងការលំបាកផ្នែកបច្ចេកទេស នៃសណ្ឋានដីក្នុងតំបន់សាងសង់យ៉ាងណាក្តី ក៏ក្រុមហ៊ុនព្យាយាមក្នុងការសាងសង់ឲ្យសម្រេចបានតាមផែនការ និងដាក់ឲ្យដំណើរការឲ្យបានឆាប់តាមផែនការគ្រោងទុក៕


អត្ថបទពី៖ BTv News
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧