ព្រឹត្តិការណ៍
ព្រឹត្តការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run នៅខេត្តព្រះសីហនុប្រព្រឹត្តទៅយ៉ាងរីករាយក្រោមវត្តមានអ្នកចូលរួមយ៉ាងច្រើនកុះករ
ព្រឹត្តការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run ដែលរៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដើម្បីអបអរសាទរការដាក់ឲ្យដំណើរការភេសជ្ជៈកីឡារ វី អាកទីវ បានបញ្ចប់ទៅយ៉ាងជោគជ័យ និងសប្បាយរីករាយក្រោមវត្តមានអ្នកចូលរួមយ៉ាងច្រើនកុះករនាទឹកដីតារារះនាទិសនារតី ខេត្តព្រះសីហនុ
ព្រឹត្តការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run ដែលរៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដើម្បីអបអរសាទរការដាក់ឲ្យដំណើរការភេសជ្ជៈកីឡារ វី អាកទីវ បានបញ្ចប់ទៅយ៉ាងជោគជ័យ និងសប្បាយរីករាយ ក្រោមវត្តមានអ្នកចូលរួមយ៉ាងច្រើនកុះករនាទឹកដីតារារះនាទិសនារតី ខេត្តព្រះសីហនុកាលពីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។

នេះគឺជាលើកទីមួយដែលមានការរៀបចំកីឡាររត់ប្រណាំងបណ្តាក់ជាក្រុមឡើង នាំមកនូវបទពិសោធន៍ថ្មីប្លែកមិន ធ្លាប់ មានពីមុនមក គួបផ្សំជាមួយទីតាំងរត់ដ៏ល្អឥតខ្ចះនៃឆ្នេរសមុទ្រ និងទិដ្ឋភាពតាមដងផ្លូវដ៏ស្រស់ត្រកាលនៃខេត្ត ព្រះសីហនុ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងច្រើននិងទាក់ទាញអ្នកចូលរួមប្រមាណ១០០០នាក់មកពីគ្រប់ទិសទិ រួមមានក្រុម សិល្បៈករ សិល្បការី ក្រុមអត្តពលិកមកពីស្ថាប័នប៉េតង់កម្ពុជា ក្រុមបាល់ទាត់គីរីវង់ ក្រុមបាល់ទាត់ជម្រើស ជាតិ ក្រុមការងារយុទ្ធនាការ Beyond The Games និងមន្ត្រីនៃរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមហាជនទូទៅជាច្រើន ដែលធ្វើការរត់បណ្តាក់ចេញពីចាប់រង្វង់មូលព្រះសិវៈ និងព្រះនាងឧមាវតី រហូតទៅដល់ទីលានសម្តេចតេជោ មានរយៈចម្ងាយជាង១៩គីឡូម៉ែត្រ។



កម្មវិធីបានរកឃើញក្រុមដែលប្រើរយៈពេលលឿនជាងគេចំនួន៣ក្រុម ដែលក្រុមទទួលបានជ័យជំនៈលេខមួយប្រើ រយៈពេលត្រឹម១ម៉ោង ១១នាទី លេខ២ប្រើរយៈពេល ១ម៉ោង១៣នាទី និងលេខ៣ ប្រើរយៈពេល១ម៉ោង១៨ នាទី ក្នុងនោះក្រុមលេខ១ទទួលបានប្រាក់លើកទឹកចិត្ត ចំនួន២លានរៀល មេដាយមាសម្នាក់១សម្រាប់រាល់សមាជិកក្ រុមទាំង៧ និងភេសជ្ជៈកីឡា វី-អាកទីវ ចំនួន ៧កេស ក្រុមទី២ ទទួលបាន១លានរៀល មេដាយប្រាក់ និងភេសជ្ជៈ កីឡា វី-អាកទីវ ចំនួន ៥កេស និងលេខ៣ ទទួលបានប្រាក់លើកទឹកចិត្តចំនួន៥០ម៉ីនរៀល មេដាយសម្រឹតសម្រាប់ រាល់សមាជិកក្រុមទាំងអស់ និងភេសជ្ជៈកីឡា វី-អាកទីវ ចំនួន ៣កេស។



អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានវត្តមានចូលរួមរត់ក្នុងព្រឹត្តការណ៍នេះផងដែរបានប្រសាសន៍ថា «ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានរៀបចំព្រឹត្តការណ៍ នេះឡើង ដែលមិនមែនធ្វើឡើងសម្រាប់តែប្រារព្វ និងអបអរវត្តមានភេសជ្ជៈគីឡា វី-អាកទីវ ប៉ុណ្ណោះទេ តែសម្រាប់ ផ្តល់នូវភាពរីករាយ និងបទពិសោធន៍ថ្មីដល់ប្រជាជនយើង។ ព្រឹត្តការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run នេះបានបង្ហាញពីឆន្ទះរបស់ វឌ្ឍនៈ ប៊្រូវើរី ក្នុងការលើកស្ទួយ សុខភាព និងសុខមាលភាពសង្គម។ ការជ្រើសរើសការរត់ ឫដើរសម្រាប់កម្មវិធីនេះព្រោះវាគឺជាសកម្មភាពកីឡាដែលមានភាពងាយស្រួល ងាយអនុវត្តបំផុត មិនទាមទារសម្ភារបរិក្ខារ និងមាន លក្ខណៈធម្មជាតិ។ ការរត់ ឫដើរគឺជាលំហាត់ប្រាណដ៏អស្ចារ្យមួយដែលត្រូវបាន គ្រូពេទ្យណែនាំធ្វើឲ្យ បានទៀងទាត់យ៉ាងហោចណាស់ពី២០នាទី ទៅ៣០នាទីដើម្បីទទួលបានអត្ថប្រយោជន៍ សុខភាពដ៏ សម្បូរបែប។ ពួកយើងសង្ឈឹមថាព្រឹត្តការណ៍នេះនឹងក្លាយទៅជាសារមួយជួយក្រើនរំលឹកដល់ប្រជាជន យើងឲ្យបន្តនិង ចូលរួមហាត់ប្រាណកាន់។ វឌ្ឍនៈ ប្រ៊ូវើរី នឹងបន្តចូលរួមលើកស្ទួយសកម្មភាពកីឡា និងរៀបចំកម្មវិធីកម្សាន្តសប្បាយ បែបនេះជាច្រើនទៀតនាពេលខាងមុខ។ »



វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើន វិនិយោគលើ វិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយ កូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ។





-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់