ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តល់ការណែនាំពីរបៀបផ្តល់សេវាថែទាំព្យាបាលដោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យ ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការណែនាំពីរបៀបផ្តល់សេវាថែទាំព្យាបាលដោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យ ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៩០៣នាក់, នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្នុងវិស័យសុខាភិបាលគ្រប់ ឋានានុក្រមឱ្យចាប់អារម្មណ៍ថា វិស័យសុខាភិបាល គឺជាឧស្សាហកម្មនៃសេវាកម្ម ដូច្នេះ មន្ទីរពេទ្យគ្រប់កម្រិត និងមណ្ឌលសុខភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ រៀបចំការផ្តល់សេវារបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពជាជំហ៊ានៗ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនដល់មន្ទីរពេទ្យ ជាពិសេសសម្រាប់មន្ទីរពេទ្យបង្អែកស្រុក ខេត្ត គ្រប់កម្រិត ឱ្យបង្កើតយន្តការពិនិត្យ និងព្យាបាលជំងឺដោយក្រុមគ្រូពេទ្យដែលមានពហុជំនាញ ជួបជជែកពិភាក្សាគ្នាលើការផ្តល់រោគវិនិច្ឆ័យ-វិធីសាស្ត្រព្យាបាល និងការតាមដានបន្ត។ ក្នុងការអនុវត្តគំនិតផ្តួចផ្តើមនេះ ថ្នាក់ដឹកនាំនៅតាមឋានានុក្រមបន្តបន្ទាប់ត្រូវចូលរួមអនុវត្តទៅតាមតួនាទី និងភារកិច្ច ដើម្បីធានាឱ្យមានខ្សែគណនេយ្យភាពពីប្រធានស្ថាប័ន រហូតដល់អ្នកអនុវត្តផ្ទាល់នៅតាមមន្ទីរពេទ្យ។ ទន្ទឹមនឹងនេះ ប្រធានមន្ទីរពេទ្យត្រូវ(១)រៀបចំឱ្យមានក្រុមគ្រូពេទ្យដែលជំនាញចំរុះ(Multi-disciplinary team) ដោយប្រមូលផ្តុំគ្រូពេទ្យជំនាញនៅក្នុងមន្ទីរពេទ្យសម្រាប់ពិនិត្យជំងឺ ជាពិសេសជំងឺដែលមានស្ថានភាពស្មុគ្រស្មាញ (២)រៀបចំឱ្យមានកិច្ចប្រជុំបច្ចេកទេសប្រចាំសប្តាហ៍ពហុផ្នែក ដោយអញ្ជើញគ្រូពេទ្យជំនាញពីផ្នែកដែលពាក់ព័ន្ធមកពិភាក្សាលើករណីជំងឺដែលស្ថានភាពស្មុគ្រស្មាញ ដើម្បីរកវិធីសាស្រ្តព្យាបាលឱ្យកាន់តែមានភាពសមស្រប និងកត់ត្រាបទពិសោធន៍នៃការព្យាបាលកន្លងមកសម្រាប់ធ្វើការកែលំអបន្ត។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតដល់ក្រុមការងារមណ្ឌលសុខភាពចំណារក្រោមនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ ដើម្បីបង្ហាញពីការប្រើប្រាស់ PDIA សម្រាប់បង្កើនការមកប្រើប្រាស់សេវានៅមណ្ឌលសុខភាព និងមណ្ឌលសុខភាពស្លា នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានបង្ហាញពីការប្រើប្រាស់ PDIA សម្រាប់បង្កើនការស្រាវជ្រាវរកអ្នកជំងឺទឹកនោមផ្អែមនៅក្នុងតំបន់គ្របដណ្តប់របស់មណ្ឌលសុខភាព៕
អត្ថបទ រដ្ឋា/











-
PR NEWS5 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន3 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន2 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន6 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន4 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន5 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង