Connect with us

ព័ត៌មាន

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា

ឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទទួលជួបពិភាក្សា​ការងារ​ជា​មួយ​ លោក Thomas Andrews អ្នករាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជា​តិ​ទទួល​បន្ទុក​ស្ថាន​ភាព​សិទ្ធិ​មនុស្សនៅកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ព្រម​ទាំង​មានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ។

អ្នករាយការណ៍​ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅប្រទេសកម្ពុជា លោក Thomas Andrews ធ្វើទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់​ថ្ងៃ​ទី​៣១​ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក Thomas Andrews នឹងវាយ​តម្លៃ​អំពី​ស្ថាន​ភា​ព​សិទ្ធិ​មនុស្ស ​នៅប្រទេសកម្ពុជា រួមទាំងបញ្ហាពាក់ព័ន្ធនឹងការជួញដូរមនុស្ស ជម្លោះព្រំដែន សេរី​ភាព​បញ្ចេញ​មតិ សេរីភាពបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី ព្រមទាំងសិទ្ធិ​របស់​ក្រុម​ជន​ដែល​សិ្ថត​នៅក្នុងស្ថានភាពងាយរងគ្រោះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia