ព័ត៌មាន
ពិព័រណ៍សំណង់ដ៏ធំរបស់កម្ពុជា បើកបង្ហាញជាផ្លូវការដើម្បីជំរុញកំណើនឧស្សាហកម្មសំណង់
ព្រឹត្តិការណ៍ពិព័រណ៍វិស័យសំណង់ និងសម្ភារៈសាងសង់ខ្នាតអន្តរជាតិលំដាប់លេខ១ (CAMBUILD 2024) ដែលនាំមកនូវអ្នកផ្គត់ផ្គង់នៅក្នុងវិស័យឧស្សាហកម្ម អ្នកវិនិយោគិន និងអ្នកប្រឹក្សាយោបល់ជាមួយគំនិតច្នៃប្រឌិតជាច្រើននាក់ ត្រូវបានប្រកាសបើកបង្ហាញការដាក់តាំងជាផ្លូវការ ចាប់ពីថ្ងៃទី១១ ដល់១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
កម្មវិធីពិព័រណ៍ ខេមបៀល ២០២៤នេះ បានបើកសម្ពោធក្រោមអធិបតីភាពរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កម្មវិធីនេះ មានក្រុមហ៊ុនចូលរួមតាំងបង្ហាញផលិតផល និងម៉ាកល្បីៗជាង៣០០ ទាំងក្នុងស្រុក និងអន្តរជាតិ រួមមានមកពី ប្រទេសសិង្ហបុរី ចិន ម៉ាឡេស៊ី កូរ៉េ ឥណ្ឌា និងតៃវ៉ាន់ជាដើម ជាមួយបច្ចេកវិទ្យា និងសេវាកម្មទំនើបបំផុតរបស់ពួកគេ។
លោកស្រី Alice Lem នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម ប្រចាំប្រទេសម៉ាឡេស៊ី និងកម្ពុជា នៃក្រុមហ៊ុន Informa Markets បានលើកឡើងថា ខេមបៀល ២០២៤ ជាព្រឹត្តិការណ៍បង្ហាញថេរវេលាផ្លាស់ប្តូរមួយសម្រាប់ឧស្សាហកម្មសំណង់របស់កម្ពុជាជាមួយនិងការដោះដូរកិច្ចសន្ទនា និងការផ្គូរផ្គង់កិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យ។ ព្រឹត្តការណ៍នេះ មានបំណងជំរុញភាពជាដៃគូ និងការផ្លាស់ប្តូរចំណេះដឹងជាស្ពានតភ្ជាប់ឧស្សាហកម្មមួយនេះ ឲ្យមានកំណើនប្រកបដោយនិរន្តរភាព និងការច្នៃប្រឌិតសម្រាប់អនាគត។
លោកស្រី បានបញ្ជាក់ថា សារៈសំខាន់នៃការតាំងពិព័រណ៍នេះ ទទួលការគាំទ្រពីក្រសួងពាណិជ្ជកម្ម ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមអ្នកវិនិយោគ អ្នកសាងសង់និងស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជា សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងបណ្ឌិតសភាវិស្វកម្ម និងបច្ចេកវិទ្យាអាស៊ាន។
មានប្រសាសន៍បើកសម្ពោធពិព័រណ៍នេះ ឯកឧត្តម សាយ សំអាល់ បានចាត់ទុកថា ពិព័រណ៍ ខេមបៀល បានបង្ហាញនៃគំរូដ៍ល្អឥតខ្ចោះស្របតាមផែនការនិងគោលដៅរបស់រដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍន៍ទីក្រុង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយនិរន្តរភាព ។ ឯកឧត្តម បានបន្តថា វេទិកាដ៏សំខាន់នេះ ជាភស្ត័តាងសម្រាប់បង្ហាញនូវសក្តានុពលរបស់ប្រទេសកម្ពុជាដើម្បីទាក់ទាញអ្នកជំនាញក្នុងឧស្សាហកម្ម និងអ្នកវិនិយោគ ដែលត្រូវការដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា។
សូមបញ្ជាក់ថា ពិព័រណ៍ឧស្សាហកម្មសំណង់ ខេមបៀល ២០២៤ មានការដាក់តាំងផលិតផល និងសេវាកម្មលើផ្នែកផ្សេងៗគ្នាចំនួន ៩វិស័យ មានដូចជា ៖ វិស័យថាមពល, វិស័យទឹកស្អាត, វិស័យថាមពលដើរដោយព្រះអាទិត្យ , ប្រព័ន្ធសុវត្ថិភាព CAMSECURITY & FIRE , ម៉ាស៊ីនត្រជាក់ និងគ្រឿងបន្ធុតខ្យល់, គ្រឿងចក្រ, CAMHARDWARE ឧបករណ៍ធ្វើដោយដៃ, គ្រឿងសង្ហារឹម និងសំណង់បេតុង។ ពិព័រណ៍នេះដែរ ក៏នឹងមានរៀបចំកម្មវិធីសិក្ខាសាលាបច្ចេកទេស នៃឧស្សាហកម្មពាក់ព័ន្ធពីសំណាក់អ្នកជំនាញ ដែលនឹងចែករំលែកលើប្រធានបទសំខាន់ៗ និងសន្និសីទស្តីពី “រួមគ្នាពន្លឿនការផ្គត់ផ្គង់ទឹក ដើម្បីឈានទៅដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០” ដើម្បីបង្កើតឱកាសអ្នកចូលរួម បង្កើតទំនាក់ទំនងអាជីវកម្មថ្មី ស្វែងយល់ពីប្រភពផ្គត់ផ្គង់ សក្តានុពលនៃការវិត្តន៍ស្របតាមបច្ចេកវិទ្យា និងស្វែងរកដៃគូរបណ្តាក់ទុនជាដើម៕អត្ថបទ ឈិត បូរ៉ាវី















-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ
-
ព័ត៌មាន1 week agoក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី៣៣១