ព័ត៌មាន
ក្រសួងបរិស្ថានកំពុងយកចិត្តទុកដាក់លើការប្រមូល និងគ្រប់គ្រងសំរាមប្លាស្ទិក នៅតាមទីជនបទដាច់ស្រយាល ដើម្បីជួយដល់គ្រួសារក្រីក្រ និងសិស្សានុសិស្សក្រីក្រ
ភ្នំពេញ ៖ នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោក Tan Yawnan អនុប្រធានប្រតិបត្តិ ប្រធានផ្នែកហានិភ័យ និងជាប្រធាននៃអនុគណៈកម្មាធិការ ESG នៃធនាគារកាណាឌីយ៉ា ចូលជួបសម្តែងការគួរសម និងស្វែងយល់អំពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមាន ភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីបន្សីុគម្រោងការងារធនាគារកាណាឌីយ៉ាឱ្យបានសមស្របជាមួយក្រសួងបរិស្ថាន។
ស្របគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងនូវភាពស្អាតលើដែនគោក ក្នុងដែនទឹក និងក្នុងដែនអាកាស ជាមួយគ្នានេះ តំណាងធនាគារកាណាឌីយ៉ាបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះការងារជាអាទិភាពរបស់ក្រសួងបរិស្ថាន ដែលរួមមាន យុទ្ធនាការ ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ និងយុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន យុទ្ធនាការ ពន្លកបៃតង ព្រមទាំងយុទ្ធនាការ ប្រមូល បែងចែក និងទុកដាក់សំរាមប្លាស្ទិក ឱ្យទៅជាធនាគារប្លាស្ទិក ដែលអាចផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រនៅតាមសហគមន៍ជនបទ ដែលមិនទាន់មានការប្រមូល និងគ្រប់គ្រងសំរាមប្លាស្ទិកបានសមស្របតាមលក្ខណៈបច្ចេកទេសនៅឡើយ។
សូមជម្រាបជូនថា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានកំពុងយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងសំរាមប្លាស្ទិក និងកៀរគរជំរុញឱ្យមានការរួមចំណែកពីដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ នៅក្នុងភាពស្អាត ភាពបៃតង និងចីរភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានកម្ពុជា។









-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ
-
ព័ត៌មាន1 week agoក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី៣៣១