Connect with us

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហ​ប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារ​ទ្វេភាគីជាមួយ ឯកឧត្តម Cho Hyun រដ្ឋមន្ត្រីការបរទេសនៃសា​ធារណរដ្ឋកូរ៉េ​នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

ភាគីទាំងពីរបានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តក្នុងការបន្តជំរុញដៃគូយុទ្ធសាស្ត្រកម្ពុជា-សាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងបានពិភាក្សាអំពីវិធីសាស្ត្រនានាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ សន្តិសុខ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍រួម។

លើសពីនេះ ដោយឆ្នាំ២០២៧ គឺជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ កម្ពុជាទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋកូរ៉េ ក្នុងការរៀបចំកម្មវិធីផ្សេងៗ ដើម្បីអបអរសាទរដល់ព្រឹត្តិ​ការណ៍ដ៏សំខាន់នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនបន្ថែមអំពីបច្ចុប្បន្ន​ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia