ព័ត៌មាន
មន្រី្តជាន់ខ្ពស់សុខាភិបាល ស្នើគណៈទន្តពេទ្យកម្ពុជា ត្រូវតែមានភាពម៉ត់ចត់ក្នុងការអនុវត្តច្បាប់
ឯកឧត្តមទន្តបណ្ឌិត អឿន បូរ៉ារ័ត្ន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានស្នើគណៈទន្តពេទ្យកម្ពុជា ត្រូវតែមានភាពម៉ត់ចត់ក្នុងការអនុវត្តច្បាប់។
ការថ្លែងរបស់ឯកឧត្តមទន្តបណ្ឌិត អឿន បូរ៉ារ័ត្ន យ៉ាងដូច្នេះ ក្នុងសន្និសីទទន្តសាស្រ្តអន្តរជាតិ លើកទី១២ និងការតាំងពិព័រណ៌សម្ភារបរិក្ខារទន្តសាស្រ្ត រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ឯកឧត្តមទន្តបណ្ឌិត បានបន្តថា បច្ចុប្បន្នអ្នកប្រកបវិជ្ជាជីវៈលើវិស័យទន្តសាស្រ្តមានការរីកចម្រើន។ ប៉ុន្តែវិជ្ជាជីវៈរបស់យើងនៅមានការខ្វះចន្លោះមួយចំនួនតូច កំពុងប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈ។ ជាក់ស្តែងយើងឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្ម យើងមិនគួរធ្វើដូច្នោះទេ។ ព្រោះយើងមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ហើយ ប៉ុន្តែមួយចំនួនឃើញមាននៅក្នុងបណ្តាញសង្គមច្រើន នៅមានការផ្សព្វផ្សាយ អួតអាងច្រើន។ ដូច្នេះសូមឲ្យគណៈវិជ្ជាជីវៈមេត្តាចាប់អារម្មណ៍លើកិច្ចការទាំងអស់ ដើម្បីជៀសវាងនូវការអនុវត្តតាមផ្លូវច្បាប់ ព្រោះថាបងប្អូនយើងសុទ្ធតែមានចំណេះជំនាញដូចគ្នា។ យើងផ្ទាល់សុទ្ធតែជាទន្តបណ្ឌិត ជាជំនាញមួយដែលប្រកបដោយកិត្តិយស សូមយើងធ្វើតាមអ្វីដែលជាសេចកី្តថ្លៃថ្នូររបស់យើង។
ឯកឧត្តមទន្តបណ្ឌិត អឿន បូរ៉ារ័ត្ន បានសង្កត់ធ្ងន់ថា ក្នុងអាណតិ្តទី៧នេះ រាជរដ្ឋាភិបាលផ្តោតសំខាន់លើវិស័យសុខាភិបាល ហើយអាណតិ្តថ្មីរបស់គណៈទន្តពេទ្យកម្ពុជា ស្របគ្នាជាមួយនឹងអាណតិ្តថ្មីរបស់រាជរដ្ឋាភិបាលផងដែរ។ ដូច្នេះអ្វីដែលជាភាពម៉ត់ចត់របស់រាជរដ្ឋាភិបាល ទាមទារឲ្យគណៈទន្តពេទ្យកម្ពុជា ត្រូវមានភាពម៉ត់ចត់ដោយខ្លួនឯងក្នុងការអនុវត្តច្បាប់។ ដូច្នេះសុំឲ្យគណៈវិជ្ជាជីវៈទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត ត្រូវតែពង្រឹងនូវការអនុវត្តច្បាប់ ជាពិសេសឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល តែងតែផ្តាំផ្ញើដល់មន្រី្តសុខាភិបាលទាំងអស់ ត្រូវតែបុរេសកម្ម។ ដូច្នេះយើងត្រូវត្រៀមបង្ការទុកជាមុន ជៀសវាងមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ ហើយទើបយើងមានការសោកស្តាយជាក្រោយ។
បើតាមលោកសាស្រ្តាចារ្យជំនួយ ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជា បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ គណៈទន្តពេទ្យកម្ពុជា បានចុះបញ្ជីកា ជូនទន្តពេទ្យចំនួន១៥៤៧នាក់។ ក្នុងចំណោមនោះទន្តពេទ្យដែលមានអាជ្ញាបណ្ណ ប្រកបវិជ្ជាជីវៈទន្តសាស្ត្រ ដែលមានសុពលភាពមានចំនួន១២៧៧នាក់។ និស្សិតដែលបានបញ្ចប់ការសិក្សាកម្រិតទន្តបណ្ឌិតពីគ្រឹះស្ថានបណ្តុះបណ្តាលទាំងសារធាណៈ និងឯកជនគិតត្រឹមឆ្នាំ២០២៤មានចំនួន២,២៦០នាក់ (ស្រី៦៧៣នាក់)។ គណៈទន្តពេទ្យកម្ពុជា ទទួលខុសត្រូវក្នុងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាល ហើយបានចងក្រង និងផ្សព្វផ្សាយនូវឯកសារគតិយុត្តជា ច្រើនមានជាអាទិ៍៖ – ក្រមសីលធម៌ទន្តពេទ្យ – លក្ខខណ្ឌ និងបែបបទនៃការស្នើសុំចុះបញ្ជីការ និងអាជ្ញាប័ណ្ណវិជ្ជាជីវៈទន្តសាស្ត្រ – និយាមអប្បបរមានៃការអភិវឌ្ឍវិជ្ជាជីវៈបន្ត – គោលការណ៍ណែនាំស្តីពីការអភិវឌ្ឍវិជ្ជាជីវបន្ត និងដែនកំណត់វិជ្ជាជីវៈបទដ្ឋាន និងនិយាមវិជ្ជាជីវៈនៃការប្រតិបត្តិសម្រាប់អ្នកប្រកប វិជ្ជាជីវៈទន្តសាស្ត្រនៅព្រះរាជាណាចក្រកម្ពុជា និងសូមអំពាវនាវដល់ទន្តពេទ្យប្រកបវិជ្ជាជីវៈទន្តសាស្ត្រទាំងអស់ដែលមិនទាន់មានអាជ្ញាបណ្ណវិជ្ជាជីវៈ រួសរាន់ចុះបញ្ជីការស្នើអាជ្ញាបណ្ណឲ្យបានគ្រប់គ្នា ដើម្បីមាននីតិសម្បទា គ្រប់គ្រាន់អាចប្រកបវិជ្ជាជីវៈទន្តសាស្ត្រស្របច្បាប់៕ អត្ថបទ រដ្ឋា







-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ
-
ព័ត៌មាន1 week agoក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី៣៣១