ព័ត៌មាន
ប្រាសាទតាមាន់ និងតាក្របីរបស់ខ្មែរ នៅព្រំដែនកម្ពុជា-ថៃ កំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ពលរដ្ឋមកទស្សនាកម្សាន្ត
នៅរសៀលថ្ងៃទី១២ ម្សិលមិញនេះ ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ បានបន្តនាំគ្នាមកទស្សនាលេងកម្សាន្តនៅប្រាសាទតាមាន់ និងប្រាសាទតាក្របី ដែលមានទីតាំងស្ថិតនៅលើជួរភ្នំដងរែក ក្នុងស្រុកបន្ទាយអំពឹល ខេត្តឧត្តរមានជ័យ តាមបណ្តាលខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីបានស្គាល់ពីស្នាដៃកេរដំណែលរបស់បុព្វបុរសដូនតាខ្មែរបានបន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត។
ក្រុមយុវជន និងប្រជាពលរដ្ឋ មានការចាប់អារម្មណ៍បាននាំគ្នាជាក្រុមៗដើម្បីមកទស្សនាលេងកម្សាន្តនៅប្រាសាទខ្មែររួមមាន ប្រាសាទតាមាន់ និងប្រាសាទ តាក្របី។
ក្នុងនោះដែរប្អូនស្រី ចរិយា បានបង្ហាញការចាប់អារម្មណ៍ថា នេះគឺជាលើកដំបូងហើយរបស់ប្អូនរួមទាំងមិត្តភ័ក្ដិដទៃទៀត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរមកទស្សនាលេងកម្សាន្តនៅប្រាសាទបុរាណខ្មែរទាំងពីរនេះ ដែលជាកេរដំណែលដ៏ល្អរបស់បុព្វបុរសដូនតាខ្មែរបានកសាង និងបន្សល់ទុកសម្រាប់កូនខ្មែរជំនាញក្រោយបានស្គាល់ពីវប្បធម៌ អរិយធម៌ដ៏អស្ចារ្យមួយនេះផងដែរ៕







-
ព័ត៌មាន5 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន7 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត