ព័ត៌មាន
ថៃកំពុងជំរុញពាណិជ្ជកម្មនៅកម្ពុជា ដើម្បីរួមចំណែកបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរ
ថៃកំពុងជំរុញការធ្វើពាណិជ្ជកម្មលើទីផ្សារកម្ពុជា ដោយផ្តោតលើការពង្រីកទីផ្សារផលិតផល និងសេវាកម្មដែលមានគុណភាព ដើម្បីរួមចំណែកលើការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងថៃ-កម្ពុជា និងជាការពង្រឹងនូវវិស័យសេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់តែរីក ចម្រើន។

ឯកឧត្តម ឆើតគៀត អាត់ថាកន ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លើកឡើងនៅក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មថៃ (Mini Thailand Week 2024) នៅខេត្តបាត់ដំបង ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០២៤ នេះថា ព្រឹត្តិការណ៍តាំងពិរណ៍នេះ នឹងមានផលិតផល គ្រប់សព្វបែបយ៉ាងរបស់ថៃ ជាផលិតផលដែលមានគុណភាព រៀបចំដោយការិយាល័យជំរុញពាណិជ្ជកម្មអន្តរជាតិប្រចាំនៅកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ បានរៀបចំកម្មវិធីនេះឡើង ដើម្បីបង្កបរិយាកាសជូនដល់ប្រជាជនក្នុងខេត្តបាត់ដំបង និងខេត្តដែលនៅក្បែរ។ ជុំវិញបញ្ហានេះ ស្ថានទូតថៃប្រចាំកម្ពុជា ផ្តោតលើការពង្រីកទីផ្សារផលិតផល និងសេវាកម្មដែលមានគុណភាពរបស់ថៃ ចូលក្នុង ទីផ្សារកម្ពុជា ដើម្បីជាចំណែកមួយនៅក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងថៃ-កម្ពុជា ហើយអ្វីដែលសំខាន់ជាងនេះ គឺការពង្រឹង នូវនិមិត្តសញ្ញា និងបង្កើនភាពជឿជាក់ចំពោះផលិតផល រវាងកម្ពុជាថៃដែលជាប្រទេសជិតខាង និងក៏ជាការពង្រឹងនូវវិស័យសេដ្ឋកិច្ច និងទេសចរណ៍ក្នុងស្រុករបស់កម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀតផងដែរ។

ចំណែកឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លើកឡើងថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មថៃនេះ ពិតជាមានអត្ថន័យដ៏ធំធេង និងជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចសហប្រតិបត្តិការ បង្កើនទំនាក់ទំនងមិត្តភាពរវាងបណ្តាខេត្ត ជាប់ព្រំដែនយ៉ាងល្អប្រសើរ លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ ឧស្សាហកម្ម កសិកម្ម ក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ដើម្បីវិបុលភាព វឌ្ឍនភាពសង្គម និងផលប្រយោជន៍នៃប្រទេសទាំងពីរកម្ពុជា-ថៃ។ ជាក់ស្តែងខេត្តបាត់ដំបង និងបណ្តា ខេត្តជាប់ព្រំដែននៃព្រះរាជាណាចក្រថៃ បានបង្ហាញ និងផ្សព្វផ្សាយនូវផលិតផល ព្រមទាំងផ្តល់ឱកាសសម្រាប់ការផ្លាស់ប្ដូរផ្នែកធុរកិច្ច វិនិយោគ និងពាណិជ្ជកម្មនាពេលអនាគត ដោយផ្អែកលើសក្តានុពល និងអំណោយផលលើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ជាដើម។

ឯកឧត្តមអភិបាល ក៏បានលើកទឹកចិត្ត និងសូមឱ្យបន្តការរៀបចំការតាំងពិព័រណ៍នេះឱ្យបានញឹកញាប់ ឬជារដូវកាលនៃ ផលិតផល ជាទំនិញដែលសមភាគីពាណិជ្ជករ ឬអ្នកផលិតរបស់ប្រទេសកម្ពុជានៅក្នុងខេត្តបាត់ដំបង បានតាំងបង្ហាញ និងអាចដោះ ដូរផលិតផល ឬទំនិញជាមួយភាគីពាណិជ្ជករប្រទេសថៃ ឬប្រជាជនថៃដែលនៅជាប់ព្រំដែនខេត្តជាដើម។

ជុំវិញព្រឹត្តិការណ៍តាំងពិព័រណ៍នេះ លោក នីរ៉ាវ៉ាត់ រង្ស៊ីកាន់ចាណា អគ្គទីប្រឹក្សាទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងជានាយក ការិយាល័យជំរុញពាណិជ្ជកម្មអន្តរជាតិប្រចាំកម្ពុជា លើកឡើងឱ្យដឹងថា ការរៀបចំតាំងពិព័រណ៍នេះ មានចំនួន៥០ស្តង់ ក្នុងនោះមាន ពាណិជ្ជករថៃចូលរួមចំនួន ៤០ ក្រុមហ៊ុន ក្នុងនោះផលិតផលដែលដាក់តាំងបង្ហាញរួមមាន៖ ទំនិញបរិភោគឧបភោគ, ម្ហូបអាហារ, ភេសជ្ជៈ, សម្លៀកបំពាក់, គ្រឿងសំអាង, សម្រាស់និងធម្មជាតិ, សម្ភារៈតុបតែងផ្ទះ, សម្ភារៈប្រើប្រាស់ផ្ទះបាយ និងផលិតផលផ្សេងៗ ជាច្រើនទៀត ដែលជាប្រភេទំនិញដែលមានគុណភាព និងមានតម្លៃសមរម្យ៕ អត្ថបទ៖ សុន រ៉ាឌី


-
PR NEWS5 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន3 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន2 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន6 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន4 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន5 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង