ព័ត៌មាន
នាយឧត្តមសេនីយ៍ មាស សាវ៉ន ជួបសំណេះសំណាលនិងបើកប្រាក់ឧបត្ថម្ភគោលនយោបាយជូនយោធិនពិការជាង៥០០នាក់
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការដោះស្រាយគោលនយោបាយ យោធិនប្រភេទ២ និងសោធននិវត្តន៍ ក្រសួងការពារជាតិ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយជូនយោធិនពិការ គ្រួសារយោធិនពលី និងសោធននិវត្តន៏ មកពីកងឯកភាព ចំណុះឲ្យក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក សរុបចំនួ៥៤៩ នាក់។
ថ្លែងនៅក្នុងពិធីនេះ នាយឧត្តមសេនីយ៍ មាស សាវ៉ន បានលើកឡើងថា ថ្នាក់រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ បានយកចិត្តទុកដាក់ ចំពោះនាយទាហានជាន់ខ្ពស់ ដែលត្រូវចូលនិវត្តន៍ និងគ្រួសារយោធិនពលីទាំងអស់ ដែលមានវត្តមាននៅទីនេះ រួមជាមួយ មោទនភាព និងមនោសញ្ចេតនា ស្រឡាញ់រាប់អាន ហើយការប្រារព្ធពិធីសំណេះសំណាលនៅពេលនេះ គឺពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងកិត្តិយសខ្ពង់ខ្ពស់បំផុត ដែលជាគុណបំណាច់របស់យោធិនគ្រប់រូប ក្នុងការចូលរួមបំពេញតួនាទី ភារកិច្ចបម្រើជាតិមាតុភូមិ ធ្វើពលិកម្មយ៉ាងធំធេង ទាំងក្នុងការរំដោះប្រទេសជាតិ សង្គ្រោះប្រជាជន ចូលរួមទប់ស្កាត់ការវិលត្រឡប់នូវរបបប្រល័យពូជសាសន៍ប៉ុលពត ពិសេសចូលរួមក្នុងចលនាបង្រួបបង្រួមជាតិ តាមរយៈកម្មវិធីនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាពពេញលេញ. ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ប្រកបដោយកិត្យានុភាពជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ។
ជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍ ក៏បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ រាល់សមិទ្ធផលការងារទាំងអស់នេះ ស្ដែងឲ្យឃើញនៅកិច្ចខិតខំប្រឹងប្រែងប្រកបដោយពលិកម្ម និងការប្តេជ្ញាចិត្ត ខ្ពស់ របស់ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ គ្រប់លំដាប់ថ្នាក់ ស្របតាមអនុសាសន៍ និងយុទ្ធសាស្ត្របច្ចកោណរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកែទម្រង់ និងលើកកម្ពស់ជីវភាពរបស់យោធិនក្រោយពេលផ្ដាច់ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទនេះទៅ ឲ្យមានភាពរីកចម្រើន ល្អប្រសើរបន្ថែមទៀត៕
អត្ថបទ បាន ចក់










-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត