ព័ត៌មាន
មុនដំណាច់ឆ្នាំ ២០២៤ កម្ពុជាបើកទំព័រថ្មីដោយទទួលបានការបង្កើតចំណងទំនាក់ ទំនង និងបើកទ្វារទីផ្សារអន្តរជាតិជាមួយប្រទេសក្នុងតំបន់ និងពិភពលោក
ប្រទេសកម្ពុជា បានបើកទំព័រកំណត់ត្រាថ្មីក្នុងឆ្នាំ ២០២៤ ដោយទទួលបានឱកាសក្នុងការបង្កើតចំណងទំនាក់ ទំនង និងបើកទ្វារទីផ្សារអន្តរជាតិជាមួយប្រទេសក្នុងតំបន់ និងពិភពលោក។
ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវបណ្ឌិត អេង លីគង់ ប្រធានបណ្តាញសហគ្រិនស្ត្រីកម្ពុជា ដែលជា ស្ត្រីដំបូងបង្អស់ក្នុងវិស័យឯកជន បានដឹកនាំគណៈប្រតិភូពីព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមកិច្ចពិភាក្សា សំខាន់ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ស្របជាមួយគ្នានេះដែរក៏មានការអញ្ជើញចូលរួមពី SheTrades អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក លោក Ngozi Okonjo- Iweala និងនាយកប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) លោក Pamela Coke-Hamilton ។
កិច្ចពិភាក្សាមួយនេះ ជាឱកាសដ៏វិសេសវិសាលសម្រាប់ប្រទេសកម្ពុជា ក្នុងការផ្លាស់ប្តូរមតិយោបល់ សិក្សាបន្ថែម ពិភាក្សា និងបង្កើនទំនាក់ទំនង ជាមួយនឹងប្រទេសអន្តរជាតិប្រមាណ ២៨ប្រទេស។ អ្វីដែលសំខាន់ ជាងនេះទៅទៀត រាល់ចំណេះដឹង និងបទពិសោធន៍ថ្មីៗទាំងអស់នេះ នឹងក្លាយជាកម្លាំងចលករ ក្នុងការជំរុញអភិវឌ្ឍន៍ ព្រមទាំងពង្រឹងសមត្ថភាពដឹកនាំបណ្តាញសហគ្រិនស្ត្រីប្រចាំតំបន់អាស៊ាន ឱ្យកាន់តែល្អប្រសើរសម្រាប់ឆ្នាំ ក្រោយ ក្នុងនាមប្រទេសកម្ពុជាជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំបណ្តាញសហគ្រិនស្ត្រីអាស៊ាន។
បន្ថែមពីនេះទៅទៀត លោកជំទាវបណ្ឌិត អេង លីគង់ បានធ្វើការងារយ៉ាងសកម្ម ជាមួយនឹងក្រុមការងារមជ្ឈ មណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) ព្រមទាំង SheTrades ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រីកឱកាសទីផ្សារ ពាណិជ្ជកម្ម សម្រាប់បណ្តាញសហគ្រិនស្ត្រី ក្នុងការនាំចេញនាំចូលផលិតផលក្នុងតំបន់ទៅកាន់ទីផ្សារពិភព លោក។ SheTrades និងបណ្តាញសហគ្រិនស្ត្រីកម្ពុជា បានធ្វើកិច្ចព្រមព្រៀង ក្នុងការរៀបចំពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិ ដោយទទួលបានការឧបត្ថម្ភ និងជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅ នាថ្ងៃទី ១៨ និង ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ នៅព្រះរាជាណាចក្រ កម្ពុជា។
នៅក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ នឹងបើកឱកាសទៅដល់ម្ចាស់សហគ្រិនចំនួន ១៥០ ដែលមានលទ្ធភាព នាំចេញផលិតផលទៅក្រៅប្រទេស ដោយផ្តោតទៅលើវិស័យសម្លៀកបំពាក់ សម្ភារប្រើប្រាស់ គ្រឿងអលង្ការជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ពិព័រណ៍ពាណិជ្ជកម្មមួយនេះ នឹងមានវត្តមានចូលរួមពីក្រុមហ៊ុនអាជីវកម្មក្នុងតំបន់ និងអន្តរជាតិជាច្រើន។ ជាពិសេស ក្រុមហ៊ុនប្រមាណ ១០ ទៅ ១៥ ក្រុមហ៊ុន មកពីចក្រភពអង់គ្លេស នឹងចូលរួម សហការ ជាមួយនឹងម្ចាស់សហគ្រិនក្នុងប្រទេសកម្ពុជា ក្នុងការនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារចក្រភព អង់គ្លេស។ក្រោមការខិតខំប្រឹងប្រែង របស់លោកជំទាវបណ្ឌិត អេង លីគង់ និងក្រុមការងារ បានធ្វើឱ្យកិច្ចពិភាក្សាមួយនេះ ដំណើរការទៅយ៉ាងរលូន ព្រមទាំងបានពាំនាំមកនូវវិនិយោគិនក្នុងតំបន់ និងអន្តរជាតិ ដើម្បីពង្រីកវិសាលភាពទី ផ្សារនាំចេញនាំចូលផលិតផល នៅក្នុងតំបន់អាស៊ាន ជាពិសេសប្រទេសកម្ពុជា។ សមិទ្ធផលមួយនេះ បានរួម ចំណែកទៅដល់សេដ្ឋកិច្ចក្នុងប្រទេស បង្កើតឱកាសការងារទៅដល់ប្រជាពលរដ្ឋ ព្រមទាំងជំរុញឱ្យវិស័យពាណិជ្ជ កម្មប្រទេសកម្ពុជាកាន់តែរីកចម្រើន ដែលអាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។








-
ព័ត៌មាន5 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន7 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត