ព័ត៌មាន
[UDPATE] ខ្មាន់កាំភ្លើងសង្ស័យក្នុងការប៉ុនប៉ងធ្វើឃាតលោក Trump ត្រូវបានចាប់ខ្លួន
មេធាវីរដ្ឋនៃតំបន់ ផាម បៀច (Palm Beach County) លោក ដេវ អារ៉ុនប៊ឺក (Dave Aronberg) បាននិយាយកាលពីថ្ងៃអាទិត្យ (១៥ កញ្ញា) ថាជនសង្ស័យនៅក្នុងការប៉ុនប៉ងធ្វើឃាតលើលោកអតីតប្រធានាធិបតី Donald Trump ត្រូវបានចាប់ខ្លួន ហើយត្រូវគេរំពឹងថានឹងប្រឈមមុខនឹងការចោទប្រកាន់សហព័ន្ធធ្ងន់ធ្ងរ។ អង្គភាព FBI និយាយថាលោក Trump គឺជាគោលដៅនៃ «ការប៉ុនប៉ងធ្វើឃាតជាក់ស្តែង» នៅក្លឹបវាយកូនហ្គោលនៅក្រុង វ៉េស ផាម បៀច (West Palm Beach) រដ្ឋហ្វ្លរីដា (Florida) របស់លោក។

លោក Aronberg បានប្រាប់សារព័ត៌មាន ញូវស៍ស្តេសិន (NewsNation) ថា ជនសង្ស័យដែលត្រូវបានកំណត់អត្តសញ្ញាណថាជាបុរសជនជាតិស្បែកស ឈ្មោះ រ៉ាយអ៊ិន វ៉េស្លី រ៉ូដ (Ryan Wesley Routh) ក្នុងវ័យ ៥៨ឆ្នាំ ដែលមានកំណត់ត្រាឧក្រិដ្ឋកម្មជាច្រើននៅរដ្ឋ ណស ខារ៉ូឡាញណា (North Carolina)។ ជនសង្ស័យរូបនេះបានធ្វើការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម “ចម្លែកៗជាច្រើន” អំពីសង្រ្គាមអ៊ុយក្រែនមុនពេលកើតហេតុ។

លោក Aronberg បន្តថា ជនសង្ស័យនឹងត្រូវចោទប្រកាន់នៅកម្រិតរដ្ឋ ប៉ុន្តែក៏អាចត្រូវចោទប្រកាន់ពីបទព្រហ្មទណ្ឌសហព័ន្ធផងដែរ ដោយអាចនឹងប្រឈមមុខនឹងបទចោទពាក់ព័ន្ធនឹងអំពើភេរវកម្មក្នុងស្រុក និងបទល្មើសអាវុធ ខណៈការចោទប្រកាន់ជាក់លាក់មិនត្រូវបានប្រកាសនោះទេ។

មេធាវីរដ្ឋបានសរសើរការឆ្លើយតបរហ័សរបស់ភ្នាក់ងារដោយ និយាយថាពួកគេបានបាញ់ពីបួនទៅប្រាំមួយគ្រាប់ក្នុងអំឡុងពេលប៉ះទង្គិចនោះមុនជនសង្ស័យរត់គេចខ្លួន ហើយពុំមានការរងរបួសត្រូវបានគេរាយការណ៍ឡើយ។ មន្ត្រីអនុវត្តច្បាប់ពីររូបប្រាប់សារព័ត៌មាន AP ថា អាវុធប្រភេទ AK ត្រូវបានរកឃើញនៅក្បែរទីតាំងកើតហេតុនោះ។
ក្រុមមន្ត្រីបាននិយាយថា ខ្មាន់កាំភ្លើងបានរត់គេចខ្លួនដោយជិះរថយន្តប្រភេទ SUV ហើយក្រោយមកត្រូវបានចាប់ខ្លួននៅតំបន់ក្បែរនោះដោយសមត្ថកិច្ចមូលដ្ឋាន ដោយពុំមានអាវុធអ្វីឡើយពេលចាប់ខ្លួន។ អាជ្ញាធរសហព័ន្ធ បានទទួលបន្ទុកលើករណីនេះ៕
-
ព័ត៌មាន5 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន7 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត