ព័ត៌មាន
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បើកកម្មវិធី “បង្ហាញផ្លូវអាស៊ានមួយ ការឆ្លើយតបមួយ ” នៅកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ គ.ជ.គ.ម. តំណាងឯកឧត្តមបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានធ្វើជាអធិបតីបើកកម្មវិធី ” បង្ហាញផ្លូវអាស៊ានមួយ ការឆ្លើយតបមួយ” នៅកម្ពុជា។
ពិធីនេះក៏មានការចូលរួមពីលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និង លោក លី យ៉ាំម៉ឹង នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលអាហារ, ព្រម ទាំងតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ ក្រោមជាតិ ដៃគូអភិវឌ្ឍន៍អង្គការជាតិ អន្តរជាតិ កាកបាទ ក្រហមកម្ពុជានិងវិស័យឯកជនដែលប្រព្រឹត្តទៅនៅសណ្ឋា គារសូហ្វីតែលភ្នំពេញ ភូគីត្រា។
កម្មវិធី« បង្ហាញផ្លូវ អាស៊ានមួយ ការឆ្លើយតបមួយ» នេះ គឺជាសកម្មភាពអាទិភាពមួយ ក្នុងចំណោមសកម្មភាពជា ច្រើន ស្ថិតក្រោមកម្មវិធីការងារ ឆ្នាំ២០២១-២០២៥ នៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ (AADMER) និងជា ផែន ការរបស់មជ្ឈមណ្ឌលអាហារ ក្នុងដំណើរការកម្មវិធីនេះ ដោយផ្ទាល់ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ចាប់ តាំង ពី២០២៣ រហូតមក។កម្មវិធីនេះ នឹងជួយសម្រួលដល់ការ ចូលរួមរបស់អ្នកពាក់ព័ន្ធទាំងអស់យ៉ាងទូលំទូលាយ និង កម្រិតខ្ពស់ រវាងអ្នករៀបចំគោលនយោបាយរបស់ប្រទេស និងភាគីអ្នកពាក់ព័ន្ធក្នុងការងារមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ។ សំខាន់ជាងនេះទៀត អំពីរបៀបដែលវិស័យនេះ អាចសម្របសម្រួល និង ពង្រីកភាពជាដៃគូឱ្យកាន់តែប្រសើរឡើង ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗកំពុងកើតឡើង និងការផ្លាស់ប្តូរទិដ្ឋភាពមនុស្សធម៌ នៅក្នុងប្រទេស និងនៅក្នុងតំបន់។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមការ ដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយមាន ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋ មន្ត្រី អនុប្រធានទី១ ជាសេនាធិការផ្ទាល់បានយកចិត្តទុក ដាក់ខ្ពស់ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍ អាស៊ានមួយ ការឆ្លើយតបមួយ។ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាសមាជិកអាស៊ាន នឹងអាចដោះស្រាយនូវរាល់បញ្ហាប្រ ឈមនានា បង្កដោយគ្រោះមហន្តរាយកាន់តែមាន ប្រសិទ្ធ ភាពខ្ពស់ និងឈានទៅកសាងសហគមន៍អាស៊ាន ប្រកប ដោយភាពធន់ ។
ឯកឧត្តម អនុប្រធានទី២ ហង្ស សាមឿន មានប្រសាសន៏ថា ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជានឹងបន្តយកចិត្តទុកដាក់លើការត្រៀមរៀបចំ និងការឆ្លើយតបសង្គ្រោះបន្ទាន់ និងពង្រឹងភាពជាដៃគូជាមួយប្រទេសជាសមាជិកអាស៊ាន ភាគីអ្នកពាក់ព័ន្ធដើម្បីកសាងសហគមន៍ប្រកប ដោយភាពធន់ដែលសកម្មភាពទាំងនេះ នឹងត្រូវអនុវត្តន៍ដោយផ្អែកលើ លិខិតបទដ្ឋានគតិយុត្ត ច្បាប់ស្តីពីការគ្រប់ គ្រងគ្រោះមហន្តរាយ និងផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហា និភ័យគ្រោះមហន្តរាយកម្ពុជា ។ គ្រោះមហន្តរាយមិនមានព្រំដែនទេដោយរំលឹកយើងថា សុវត្ថិភាព និងសុខុមាល ភាពរួមរបស់យើងមានទំនាក់ ទំនងយ៉ាងជិតស្និទ្ធ។ ក្នុងបរិបទនេះ ត្រូវបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ នៃភាពជាអ្នកដឹកនាំកិច្ចសហប្រតិបត្តិការនិងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចជារាជរដ្ឋាភិបាល ភ្នាក់ងារសហប្រជាជាតិ អង្គការជាតិ- អន្តរជាតិ សង្គមស៊ីវិល វិស័យឯកជនហើយសំខាន់បំផុត គឺសហគមន៍របស់យើង។
ឯកឧត្តម បន្តថាក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានបោះជំហានទៅមុខគួរឱ្យកត់សម្គាល់ លើសមត្ថភាព នៃការឆ្លើយតបគ្រោះមហន្តរាយ ដោយបានវិនិយោគលើការពង្រឹងប្រព័ន្ធប្រកាស ព័ត៌មានឱ្យដឹងមុន បង្កើតកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ចំនួន ១៦ កង ស្មើ ១,៩២០នាក់ រៀបចំកសាង ផែនការត្រៀមបម្រុងថ្នាក់ជាតិសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយទឹកជំនន់ ព្រមទាំងគាំទ្រដល់ រាជធានី ខេត្តទាំង២៥ ដើម្បីរៀបចំកសាងផែនការ ត្រៀមបម្រុងថ្នាក់ រាជធានី ខេត្ត សម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះ មហន្តរាយ ទឹកជំនន់ និងរាំងស្ងួត ផងដែរ។ ឯកឧត្តមហង្ស សាមឿន លើកឡើងថារាជរដ្ឋាភិបាលកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្ត សេចក្តីថ្លៃការណ៍ អាស៊ានមួយ ការឆ្លើយតបមួយ នៅឆ្នាំ២០២៥ ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះទទួលរៀបចំ «លំហាត់សមយុទ្ធ ឆ្លើយតបគ្រោះអាសន្ន គ្រោះមហន្តរាយថ្នាក់តំបន់អាស៊ានសម្រាប់ឆ្នាំ២០២៥ » ដែលគ្រោងនឹងអញ្ជើញ អ្នកពាក់ព័ន្ធប្រមាណ ៤០០នាក់មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន ក្រសួង -ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជានិង រដ្ឋបាលថ្នាក់ក្រោមជាតិ។ ប្រើនូវយន្តការគ្រប់គ្រងគ្រោះ មហន្តរាយ ក្នុងតំបន់អាស៊ាន និងពង្រឹងសមត្ថភាពក្នុងការឆ្លើយតបគ្រោះមហន្ត រាយ រួមគ្នា។ ឯកឧត្តមហង្ស សាមឿន សង្ឃឹមយ៉ាងមុតមាំថា យើងនឹងអាចយកវេទិកានេះធ្វើ ការ ចែករំលែកនូវបទពិសោធល្អៗនិងបញ្ហាប្រឈមនានានៅកម្រិតជាតិ និងកម្រិតតំបន់ ដើម្បីឱ្យយើងទាំងអស់គ្នា អាចស្វែងយល់បានកាន់ តែស៊ីជម្រៅអំពីយន្តការនៃការគ្រប់ គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ និង ថ្នាក់តំបន់អាស៊ាន ដែលនឹងអាចត្រួសត្រាយផ្លូវឆ្ពោះទៅកាន់សហគមន៍អាស៊ានមួយប្រកបដោយភាពធន់ ៕ អត្ថបទ ៖ ភារម្យ












-
PR NEWS5 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន3 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន2 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន6 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន4 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន5 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង