ព័ត៌មាន
អន្តរគណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យកម្ពុជាចូលជាភាគី នៃកិច្ចព្រមព្រៀងស្តីពីយានយន្ត បរិក្ខារ និងគ្រឿងបន្លាស់
គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា សហការជាមួយគណ:កម្មការទី៩ នៃរដ្ឋសភា រួមជាមួយតំណាងគណៈកម្មការជំនាញផ្សេងទៀតរបស់រដ្ឋសភា បានជួបប្រជុំជាមួយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងសហការី ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួម នៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។
នៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើង នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេល នេះ គឺជាការចែករំលែកធាតុចូលរួមគ្នារវាងគណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល នៅក្នុងការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ទាំងមូលឱ្យស្របតាមទម្រង់គតិយុត្ត ។ ឯកឧត្តមប្រធានអណៈកម្មការបានបន្តថា សេចក្តីព្រាងច្បាប់នេះគឺមានសារ:សំខាន់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ឯកភាវូបពាណិជ្ជកម្មលើ យថាប្រភេទសម្រាប់ការផលិតយានយន្តថ្មីក្នុងការកាត់បន្ថយចំពោះថ្លៃដើម ការអភិវឌ្ឍ និងដំណើរការសុំលិខិតអនុលោមភាព ព្រមទាំងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិដោយមិនមានរនាំងបច្ចេកទេស។
ឯកឧត្តម ប៉េង ពោធិ៍នា បានជម្រាបជូន គណៈកម្មការរដ្ឋសភាថា កិច្ចព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ ដែលតទៅនេះ ហៅកាត់ថា កិច្ចព្រមព្រៀងអង្គការសហប្រជាជាតិឆ្នាំ១៩៥៨ ត្រូវបានបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី២ នៅពេលដែលវិស័យឧស្សាហកម្មយានយន្តមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបទប្បញ្ញត្តិ ស្តង់ដា និង សុវត្ថិភាព ក្នុងចំណោមបណ្តាប្រទេសឧស្សាហកម្មយានយន្ត មានភាពខុសៗគ្នា បណ្តាលឱ្យមានជារបាំង ពាណិជ្ជកម្ម។
ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៥៨ កិច្ចព្រមព្រៀងអង្គការ សហប្រជាជាតិឆ្នាំ១៩៥៨ ត្រូវបានចុះហត្ថលេខាដោយប្រទេសជាសមាជិកអឺរ៉ុប ចំនួន៨ រួមមាន បែលហ្ស៊ិក បារាំង អាល្លឺម៉ង់ អ៊ីតាលី លុចសំបួ ហូឡង់ ស៊ុយអែត និងចក្រភពអង់គ្លេស និងបានចូលជាធរមាននៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៥៩។
គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤ រដ្ឋភាគីបានផ្តល់សច្ចាប័នរួចរាល់មានចំនួន ៦៨ប្រទេស។ ប្រទេស ក្នុងតំបន់អាស៊ាន ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ រួមមាន ម៉ាឡេស៊ី ថៃ ហ្វីលីពីន និងវៀតណាម ហើយប្រទេសសមាជិកមួយចំនួនរួមមាន ឡាវ មីយ៉ាន់ម៉ា សិង្ហបុរី ព្រុយណេ ឥណ្ឌូណេស៊ី ក៏កំពុងតែរៀបចំស្នើសុំ ចូលជារដ្ឋភាគីផងដែរ។ ដោយឡែកព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងរៀបចំនីតិវិធីដើម្បីស្នើសុំចូលជារដ្ឋភាគី ឱ្យបានត្រឹមឆ្នាំ២០២៥។
បន្ទាប់ពីតំណាងរាជរដ្ឋាភិបាលធ្វើការបកស្រាយ ឆ្លើយបំភ្លឺលើបញ្ហាមួយចំនួនរួចមក គណៈកម្មការជំនាញនៃរដ្ឋសភា បានសម្រេចឯកភាព បញ្ជូនសេចក្ដីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យដាក់បញ្ចូល ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា នាពេលខាងមុខនេះ៕
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប