ព័ត៌មាន
រុស្ស៊ីអះអាងដណ្តើមយកភូមិពីរនៅតំបន់ Kursk ភាគខាងលិចរបស់ខ្លួនមកវិញ
រុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទ (១៦ កញ្ញា) ថា កងកម្លាំងរបស់ខ្លួនបានដណ្តើមកាន់កាប់ភូមិចំនួនពីរមកវិញនៅក្នុងតំបន់ Kursk ភាគខាងលិចរបស់ខ្លួនពីអ៊ុយក្រែន ដោយបន្តនូវអ្វីដែលទីក្រុងមូស្គូ និយាយថា ជាការវាយបកយ៉ាងធំនៅទីនោះ។

កងកម្លាំងរុស្ស៊ី បាននឹងកំពុងប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ Kursk ចាប់តាំងពីថ្ងៃទី០៦ ខែសីហាមក នៅពេលដែលទីក្រុងគីវ បានធ្វើឱ្យទីក្រុងមូស្គូ ភ្ញាក់ផ្អើលជាមួយនឹងការវាយប្រហាររបស់បរទេសដ៏ធំបំផុតលើទឹកដីរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

របាយការណ៍ដែលមិនទាន់អាចផ្ទៀងផ្ទាត់ដោយឯករាជ្យរបស់ក្រសួងការពារជាតិរុស្ស៊ីនោះ បានរាយការណ៍ពីការដណ្ដើមបានយកមកវិញនូវតំបន់តាំងទីលំនៅពីរគឺភូមិ អ៊ូសផននូវកា (Uspenovka) និង ប័រគី (Borki) ដែលស្ថិតនៅចម្ងាយប្រហែល ២០គីឡូម៉ែត្រ នៅតាមព្រំដែនជាមួយតំបន់ Sumy របស់អ៊ុយក្រែន។
មេបញ្ជាការជាន់ខ្ពស់រុស្ស៊ី និងក្រុមអ្នកសរសេរប្លុកគាំទ្រវិមានក្រឹមឡាំង បាននិយាយកាលពីសប្តាហ៍មុនថា រុស្ស៊ីបានស្ដារការគ្រប់គ្រងលើតំបន់តាំងទីលំនៅប្រហែល ១០កន្លែងនៅក្នុងតំបន់នោះ ដែលជាការអះអាងមួយមិនទាន់អាចបញ្ជាក់បាន។ អ៊ុយក្រែននិយាយថា កងកម្លាំងរបស់ខ្លួនគ្រប់គ្រងភូមិប្រហែល១០០ នៅតំបន់ Kursk លើផ្ទៃដីជាង ១.៣០០ គីឡូម៉ែត្រក្រឡា ប៉ុន្តែប្រភពរុស្ស៊ី បានជំទាស់លើការអះអាងនោះ៕
-
PR NEWS7 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន6 days agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
ព័ត៌មាន4 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន4 days agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន4 days agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន3 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoរដ្ឋខាតថវិកាចន្លោះពី ៥៥ ទៅ ៧០ លានដុល្លារក្នុងមួយខែដើម្បីបន្ធូរបន្ថយពន្ធលើតម្លៃប្រេង
-
ព័ត៌មាន1 week agoរដ្ឋបាលខេត្តកណ្តាលចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ នៅទូទាំងខេត្ត