ព័ត៌មាន
ស្ថាប័នរដ្ឋ ចុះហត្ថលេខាជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដើម្បីអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជា
និយ័តករមូលបត្រកម្ពុជា និងសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នៅព្រឹកថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
នៅក្នុងពិធីចុះហត្ថលេខា និងបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី កាលានុវត្តភាពតាមរយៈទីផ្សារមូលបត្រនៅកម្ពុជា ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា វិស័យមូលបត្រកម្ពុជារហូតមកទល់សព្វថ្ងៃនេះ នៅតែត្រូវការចូលរួមពីសាធារណៈជនទាំងអស់ ហើយតួអង្គដែលមិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍវិស័យមូលបត្រ គឺតួអង្គអ្នកវិនិយោគ។
ឯកឧត្តម បានបន្តថា អ្នកវិនិយោគមិនអាចធ្វើការតែម្នាក់ឯងបានទេ ជាធម្មជាតិនៃអ្នកវិនិយោគ ដើម្បីការពារហានិភ័យគឺត្រូវធ្វើពីព្រឹត្តកម្មនៃការវិនិយោគ មានន័យថា ត្រូវយកសាច់ប្រាក់បានពីការចំណេញយកទៅបែងចែក ឬរៀបចំបន្តកន្លែងណាមួយថែមទៀតដើម្បីពង្រឹងអាជីវកម្មឲ្យដំណើរការទៅមុខបន្តទៀតដោយភាពល្អប្រសើរ និងនិរន្តរភាព។
ឯកឧត្តមប្រតិភូ បានបញ្ជាក់ឲ្យដឹងថា គោលបំណងនៃការចុះហត្ថលេខា រវាងនិយ័តករមូលបត្រកម្ពុជា និងសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ក្នុងពេលនេះគឺដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹងបន្ថែមក្នុងវិស័យមូលបត្រ និងដើម្បីជួយដល់អ្នកវិនិយោគមកពីគ្រប់ប្រភពទាំងអស់ក្នុងការគ្រប់គ្រងនូវហានិភ័យលើការវិនិយោគរបស់ខ្លួន ហើយបន្តរីកចម្រើនក្នុងការវិនិយោគ។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា កិច្ចសហប្រតិបត្តិការជាមួយនិយ័តករមូលបត្រកម្ពុជានេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការយល់ដឹងក្នុងវិស័យមូលបត្រទៅកាន់សមាជិកទាំងអស់ក្នុងសមាគម។ អ្នកឧកញ៉ា បានបន្តថា ទៅថ្ងៃអនាគតខាងមុខ តាមរយៈការបណ្តុះបណ្តាលចំណេះដឹងក្នុងវិស័យមូលបត្រនេះ ក្រុមហ៊ុន ក៏ដូចជារោងចក្រទាំងអស់ នឹងអាចពង្រីកមុខរបរធំជាងបច្ចុប្បន្ន ដើម្បីឲ្យពួកគាត់អាចរៀបចំឡើងជាផ្សារភាគហ៊ុនបានដូចទៅនឹងអ្នកវិនិយោគនៅក្រៅប្រទេសផងដែរ។
គិតមកដល់បច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីក្នុងការបោះផ្សាយលក់មូលបត្រ និងចុះបញ្ជីលក់ចំនួន២៣ គិតជាសាច់ប្រាក់ចំនួនប្រមាណ ៣៨៩លានដុល្លារអាម៉េរិក។ ក្នុងនោះ មានក្រុមហ៊ុនចំនួន១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន១២ បានបោះផ្សាយលក់សញ្ញាបណ្ណ ដោយរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព៕អត្ថបទ ឈិត បូរ៉ាវី







-
PR NEWS5 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន3 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន2 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន6 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន5 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង