ព័ត៌មាន
I CC Preah Vihear បើកកិច្ចប្រជុំបច្ចេកទេសលើកទី៩ នៅខេត្ដសៀមរាប
គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃ រមណីយដ្ឋានប្រាសាទព្រះវិហារ ហៅកាត់ថា ICC Peah Vihear នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រ ជុំបច្ចេកទេសលើកទី៦ របស់ខ្លួន ដើម្បីពិភាក្សា ការងារពីការអភិរក្ស និងអភិវឌ្ឍន៍នៅតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ។
កិច្ចប្រជុំនេះ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង ករុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលកិច្ចប្រជុំ មានសហប្រធានប្រទេសឥណ្ឌា និងប្រទេសចិន។ កិច្ចប្រជុំនឹងលើកឡើង នូវរបាយណ៍ពីកិច្ចការងារអភិរក្ស និងអភិវឌ្ឍន៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារ ។វឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាពស្តីពីគម្រោងអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ។
របាយការណ៍វឌ្ឍនភាពការងារអភិរក្ស និងជួសជុលគោបុរៈទី៥នៃប្រាសាទព្រះវិហារ។ការកំណត់ប្រព័ន្ធរំដោះទឹក និងលក្ខណៈភូគព្ភសាស្ត្រខាងក្រោមប្រសាទ។ការប្រមូលទិន្ន័យសម្រាប់សិក្សាចលនា និងការវិវត្តន៍នៃកម្លាំងតិចតូនិច ការសិក្សាស្ថិរភាពជម្រាលថ្ម ទិន្នន័យពី បច្ចេកវិទ្យាLidar និងស្ថានីយត្រួតពិនិត្យអាកាសធាតុ ។របាយការណ៍វឌ្ឍនភាពការងារអភិរក្សតម្រោងជួសជុលជណ្តើរបុរាណខាងជើងដំណាក់កាលទី ៤ ។ការសិក្សាស្រាវជ្រាវអំពីគោបុរៈទី៤ និងរចនាសម្ព័ន្ធពាក់ព័ន្ធ ព្រមទាំងកិច្ចការងារអភិរក្សនិងអភិវឌ្ឍន៍ជាច្រើនទៀត នៅតំបន់រមណីយដ្ឋានប្រាសាទកោះកេរ។






-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប