ព័ត៌មាន
បាក់ទំនប់អាងទឹកស្អាតរបស់ក្រុមហ៊ុន ANCO Water Supply នៅឃុំភ្ញីមាស ស្រុកគិរីសាគរ
កោះកុង ៖ កម្លាំងទឹកហូរពីជ្រលងលើភ្នំបានបុកផ្តាច់បាក់ទំនប់អាងទឹករបស់ក្រុមហ៊ុន ANCO Water Supply ភូមិកៀនក្រឡាញ់ នៅឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។
យោងតាមផេកបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកោះកុង បានឲ្យរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ថា ការបាក់ទំនប់អាងទឹកនេះ កាលពីវេលាម៉ោង១០ព្រឹកមិញ ដែលបណ្តាលឲ្យជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន៣ខ្នង ក្នុងភូមិកៀនក្រឡាញ់ និងលិចចូលសាលារៀនពាមកាយ ក្នុងឃុំភ្ញឺមាស១ខ្នង ព្រមទាំងផលដំណាំមួយចំនួន ស្ថិតក្នុងឃុំភ្ញីមាស និងភូមិព្រែកស្មាច់ ភូមិពាមកាយ ស្ថិតក្នុងឃុំកោះស្តេច ស្រុកគីរីសាគរ។
ដោយឡែកលោក ចេង មុនីរិទ្ឋ អភិបាលស្រុកគិរីសាគរ ក៏បង្ហាញដែរថា មិនមានពលរដ្ឋណាម្នាក់គ្រោះថ្នាក់ដោយសារតែការលិចធ្លាយទំនប់អាងទឹករបស់ក្រុមហ៊ុន ANCO Water Supplyនេះនោះទេ គ្រាន់តែវាលិចធ្លាយទំបន់តិចបន្តិចបន្តួចប៉ុណ្ណោះ ហើយបរិមាណវាហូរទៅតាមតែខ្សែទឹកចាស់មិនបង្កគ្រោះថ្នាក់ដល់ពលរដ្ឋធ្ងន់ធ្ងរនោះឡើយ។
ប៉ុន្តែអាជ្ញាធរ និងមន្រ្តីសមត្ថកិច្ចជំនាញពាក់ព័ន្ឋ បានកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីស្ថានភាពនៃកម្ពស់ទឹកភ្លៀងហក់ឡើងនេះ ដោយត្រៀមជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាពអោយបានទាន់ពេលវេលា។
ទន្ទឹមនឹងការបាក់ទំនប់អាងទឹកនេះដែរ គេសង្កេតឃើញថា បរិមាណទឹកភ្លៀងបង្អុលជាច្រើនធ្លាក់នៅលើកោះស្តេច ហើយអាជ្ញាធរចុះត្រួតពិនិត្យមើលតាមប្រឡាយទឹកតាមខ្នងរបស់មុខផ្ទះរបស់ពលរដ្ឋដែលមានសំរាមកកស្ទះមាត់លូ និងផ្សព្វផ្សាយពីការប្រុងប្រយ័ត្នខ្ពស់ពីធាតុអាកាសអំឡុងពេលនេះ៕ អត្ថបទៈ ឈឹម មករា






-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ
-
ព័ត៌មាន1 week agoក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី៣៣១