ព័ត៌មាន
អភិបាលស្រុកចិត្របុរី បន្តចុះពិនិត្យនិងរៀបចំទីទួលសុវត្ថិភាព ដើម្បីត្រៀម បង្កា និងសង្គ្រោះបន្ទាន់ទាន់ពេលវេលា
ក្រចេះ ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី រួមទាំងក្រុមការងារ ចុះពិនិត្យនិងរៀបចំទីទួលសុវត្ថិភាព ក្នុងមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីត្រៀមជួយអន្តរាគមន៍ក្នុងករណីចាំបាច់ដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយទឹកជំនន់។
លោកអភិបាល យិន វណ្ណៈ បានឱ្យដឹងថា ភូមិសាស្ត្រស្រុកចិត្របុរី គឺហ៊ុមព័ទ្ធជុំវិញក្រុងក្រចេះ ដោយឃុំមួយចំនួននៅជាប់ដងទន្លែងមេគង្គ និងឃុំមួយចំនួនទៀជាប់ដងអូរ ព្រែកជាដើម។
លោកអភិបាលស្រុក បន្តថា នៅចំពោះមុខតាមកម្ពស់ទឹកនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា នេះ គឺមានកម្ពស់២០.២២ម៉ែត្រ ពោលគឺមិនទាន់មានផលប៉ះពាល់ដោយសារជំនន់ទឹកទន្លេមេគង្គនោះទេ ប៉ុន្តែអ្វីដែលយើងជួបនៅពេលនេះដោយសារអំឡុងពេលប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ទាំងយប់ទាំងថ្ងៃ បានជាបណ្ដាលឱ្យប្រជាពលរដ្ឋរស់នៅក្នុងស្រុកចិត្របុរី មានឃុំចំនួន៥ ក្នុងនោះមាន ឃុំបុសលាវ ឃុំសំបុក ឃុំកន្ទួត និងឃុំថ្មី រងផលប៉ះពាល់ គឺជន់លិចផ្លូវលំ ចូលក្រោមផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួន លិចចូលក្នុងបរិវេនវត្តអារាម មណ្ឌលសុខភាពសាលារៀន និងដំណាំរួមផ្សំមួយចំនួនទៀត។
ដោយឡែកពាក់ព័ន្ធនឹងជំនន់ទឹកភ្លៀងដែលជន់លិចនៅតាមតំបន់មួយចំនួនក្នុងស្រុកចិត្របុរីនេះ មិនមានប៉ះពាល់ដល់អាយុអាយុជីវិតប្រជាពលរដ្ឋនោះទេ ហើយចំពោះសត្វពាហនៈក៏អត់ដែរ តែឃុំមួយចំនួនក៏ត្រូវបានជម្លៀសសត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាព។
បើទោះបីជាយើងមិនទាន់ឈានដល់ចំណុចប្រឈមជាមួយនឹងជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀងក្តី ក្នុងនាមថ្នាក់ដឹកនាំខេត្តតំណាងលោកអភិបាលខេត្តប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ បានចេញសេចក្តីណែនាំមួយដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ក៏ដូចជារដ្ឋបាលក្រុង ស្រុកនៅក្នុងខេត្ត ដើម្បីត្រៀមរៀបចំនិងយកចិត្តទុកដាក់អន្តរាគមន៍ក្នុងករណីចាំបាច់ដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយទឹកជំនន់។ ក្នុងនាមគណៈបញ្ជាការឯកភាពស្រុកចិត្របុរី ក៏បានកោះប្រជុំសមាសភាពពាក់ព័ន្ធ និងកងកម្លាំងចូលរួម ដើម្បីត្រៀមទាំងមនុស្សទាំងបាយ និងសម្ភារៈនៅក្នុងករណីមានការចាំបាច់ គឺយើងបានត្រៀមលក្ខណៈរួច រាល់ដើម្បីជួយអន្តរាគមន៍ ហ្នឹងបានចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីគាត់មានការប្រុងប្រយ័ត្ននិងត្រៀមលក្ខណៈជួយអន្តរាយក្នុងករណីចាំបាច់។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កម្ពស់ទឹកទន្លេមេគង្គនៅតែបន្តកើនឡើងរហូតដល់ ២០.២២ម៉ែត្រ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ៕ ដោយ ៖ សេង ម័រ








-
PR NEWS5 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន3 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន2 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន6 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន5 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង