ព័ត៌មាន
បច្ចេកវិទ្យាហិរញ្ញវត្ថុ បានកំពុងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ និងអ្នកធ្វើអាជីវកម្មផ្សេងៗ
ភ្នំពេញ ៖ ការប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជា បានកំពុងផ្លាស់ប្តូររីកចម្រើនយ៉ាងឆាប់រហ័ស ទាំងការបម្រើសេវាកម្មនៅតាមរដ្ឋបាលសាធារណៈ និងវិស័យឯកជន ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ បាននាំមកនូវអត្ថប្រយោជន៍ជាច្រើន ទាំងអ្នកប្រើប្រាស់និងអ្នកធ្វើ អាជីវកម្ម។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងកម្មវិធី CamTech Summit 2024 នៅ មណ្ឌលសិក្សាបច្ចេកទេសធនាគារ (CBS) នៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤ នេះថា នៅពេលយើងពិភាក្សាអំពី Fintech វាជារឿង សំខាន់ក្នុងការយល់ដឹងថា ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់បម្រើជាឆ្អឹងខ្នង នៃប្រព័ន្ធអេកូទាំងមូល, បច្ចេកវិទ្យាហិរញ្ញវត្ថុមិនត្រឹមតែជា មធ្យោបាយនៃប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បានអនុញ្ញាតឱ្យមានអន្តរកម្មយ៉ាងរលូន រវាងអ្នកប្រើប្រាស់ អាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុ។ ប្រព័ន្ធទូទាត់ប្រកបដោយប្រសិទ្ធភាព បានជួយសម្រួលដល់ការជឿទុកចិត្ត បង្កើនបទពិសោធន៍អ្នក ប្រើប្រាស់ និងជំរុញការច្នៃប្រឌិត ដោយផ្តល់នូវក្របខ័ណ្ឌចាំបាច់ សម្រាប់សេវាកម្មហិរញ្ញវត្ថុផ្សេងៗឱ្យរីកចម្រើន។
ជុំវិញ Fintech នេះដែរ, លោកជំទាវបណ្ឌិត ក៏បានចែករំលែកអំពីការអភិវឌ្ឍន៍ ដែលធនាគារជាតិនៃកម្ពុជាបានធ្វើទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ ដែលជាកត្តាសំខាន់សម្រាប់ជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងប្រទេស។ រហូតមកដល់ ពេលនេះ ធនាគារជាតិនៃកម្ពុជាបានទទួលយកបច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដោយបានដាក់ចេញនូវគំនិតផ្តួច ផ្តើម សំខាន់ៗជាច្រើន រួមទាំងប្រព័ន្ធជម្រះបញ្ជីជាតិ នៃការទូទាត់សេវាធនាគារ តាមអ៊ីនធឺណិត NBC-Platform, Cambodian Shared Switch និង BAKONG ច្នៃប្រឌិត។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណង ធ្វើឱ្យសេវាកម្មបង់ប្រាក់កាន់តែងាយស្រួលប្រើ ប្រាស់ ជាពិសេសសម្រាប់បុគ្គល និងអាជីវកម្ម ដែលរស់នៅក្នុងតំបន់ជនបទ ការលើកទឹកចិត្តមនុស្សគ្រប់គ្នា ដើម្បីចូលរួមក្នុង ប្រតិបត្តិការហិរញ្ញវត្ថុឌីជីថល។ នេះជាភាពអស្ចារ្យ ដែលយើងបានកសាងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ដោយបានកើនឡើងគួរឱ្យកត់ សម្គាល់ នៅក្នុងឌីជីថលផងដែរដូចជា វិធីសាស្រ្តទូទាត់ដូចជា ការបង់ប្រាក់ KHQR Code ជាដើម។ បច្ចេកវិទ្យានេះបានផ្លាស់ប្តូរ យ៉ាងពិតប្រាកដដូចជា ការបង់ថ្លៃទំនិញ និងសេវាកម្ម ដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើន ដល់អ្នកប្រើប្រាស់ និងអ្នកអាជីវកម្ម។
ទាក់ទិនបច្ចេកវិទ្យា Fintech នេះដែរ, និស្សិតដែលសិក្សានៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ (CBS) និងនិស្សិតមក វិទ្យាស្ថាន វ៉ាន់ដា លើកឡើងថា ជុំវិញការបង្កើតឱ្យមានព្រឹត្តិការណ៍ CamTech Summit 2024 ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឱ្យសិស្ស-និស្សិត បានស្វែងយល់បន្ថែម អំពីវិស័យបច្ចេកវិទ្យា ខណៈដែលបច្ចេកវិទ្យាបានកំពុងដើរឆ្ពោះទៅមុខ ក្នុងនោះសម្រាប់ បច្ចេកវិទ្យា Fintech ក៏កំពុងមានការរីកចម្រើនគួរកត់សម្គាល់ផងដែរ ហើយរំពឹងថា នៅពេលខាងមុខវិស័យនេះរីកចម្រើនកាន់តែខ្លាំង បន្ថែមទៀត សម្រាប់បម្រើដល់អ្នកប្រើប្រាស់ និងអ្នកធ្វើអាជីវកម្ម។
ជុំវិញ Fintech នេះ, CamTech Summit ផ្តល់ឱកាសពិសេសមួយ ក្នុងការប្រមូលផ្តុំអ្នកបង្កើតគោលនយោបាយ និយតករ អាជីវកម្ម និងអ្នកដឹកនាំបច្ចេកវិទ្យានៅលើវិស័យផ្សេងៗ សម្រាប់បម្រើជាវេទិកា ដើម្បីចែករំលែកការយល់ដឹង ផ្លាស់ប្តូរគំនិត និងស្វែងរករួមគ្នា នូវឱកាស និងបញ្ហាប្រឈមនៃបច្ចេកវិទ្យា Fintech និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាជាដើម៕
អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ
-
ព័ត៌មាន1 week agoក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី៣៣១