ព័ត៌មាន
លទ្ធផលប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ នឹងបង្ហាញជាផ្លូវការនៅរសៀលថ្ងៃស្អែកនេះ
តាមការកំណត់នៅរសៀលថ្ងៃទី១៩ ខែកញ្ញាស្អែកនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងជួបប្រជុំគ្នាជាលើកចុងក្រោយ ដើម្បីពិភាក្សាគ្នាក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ សម្រាប់ឆ្នាំ២០២៥ខាងមុខ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះថា កំឡុងរយៈពេលជិត១ខែ នៃកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមា បានមើលឃើញភាពជាក់ស្តែងទាំងអស់គ្នា ដោយផ្អែកទៅលើកត្តាសំខាន់ៗ២ចំណុច ដូចជាកត្តាសង្គម និងកត្តាផ្នែកសេដ្ឋកិច្ច។
ជាមួយការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតនេះ លោកសង្ឃឹមថា នៅពេលលទ្ធផលនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃស្អែកនេះ គ្រប់ភាគីនឹងអាចទទួលយកបានទាំងអស់គ្នា។
លោកបានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ត្រូវខិតខំប្រឹងធ្វើការ និងត្រូវយកចិត្តទុកដាក់នូវអ្វីជាការទទួលខុសត្រូវរបស់ខ្លួន។ លោកសង្ឃឹមថា ការដំឡើប្រាក់ឈ្នួលសម្រាប់ឆ្នាំខាងមុខ កម្មករនិយោជិតទទួលយកដោយក្តីរីករាយ ពីព្រោះថាបើប្រៀបធៀបក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ស្ថានភាពសេដ្ឋកិច្ចមានភាពមិនប្រក្រតីទាំងប្រទេសកម្ពុជា ក៏ដូចជាទូទាំងពិភពលោក ហើយប្រទេសខ្លះក៏មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមាដូចប្រទេសកម្ពុជាដែរ។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា សង្ឃឹមថា កម្មករនិយោជិតធ្វើយ៉ាងណាត្រូវខិតខំបំពេញការងារឲ្យបានល្អជាងមុន មានគុណភាព ក៏ដូចជាពង្រឹងផលិតភាពការងារ ដើម្បីរួមសហការគ្នាទៅមុខបន្តទៀត ដោយឈរលើគោលនយោបាយឈ្នះ ឈ្នះទាំងអស់គ្នា។ ពាក់ព័ន្ធការកិច្ចប្រជុំចរចាប្រាក់ឈ្នួលកម្មករដែលនឹងបិទបញ្ចប់នៅថ្ងៃស្អែកនេះ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការងារនេះ ទុកលទ្ធភាពសម្រាប់ភាគីចរចាដើម្បីកំណត់តួរលេខរួមមួយ។ ក្នុងករណីមិនព្រមព្រៀង និងឈានដល់នីតិវិធីបោះឆ្នោតសម្រេចតែម្តង។
ឯកឧត្តម សង្ឃឹមថា ភាគីនិយោជក និងភាគីកម្មករនិយោជិត នឹងមានការឯកភាពគ្នាក្នុងការកំណត់តួរលេខសម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥។ ទោះតិច ឬច្រើន ឃើញថា ភាគីទាំងអស់បានមានឆន្ទៈធ្វើការដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិតដូចគ្នាផងដែរ។
សូមបញ្ជាក់ថា កាលពីកិច្ចប្រជុំចរចាប្រាក់ឈ្នួលលក្ខណៈត្រីភាគី លើកទី៤កន្លងទៅ ភាគីសហជីពតំណាងឲ្យកម្មករនិយោជិត បានស្នើរតួលេខកំណើនរបស់ខ្លួនចំនួន៣ផ្សេងៗគ្នា គឺតួលេខកំណើន ៦ដុល្លារ, ៧ដុល្លារ និង១០ដុល្លារ លើប្រាក់ឈ្នួលបច្ចុប្បន្ន ២០៤ដុល្លារ។ ដោយឡែកភាគីនិយោជក បានរក្សាគោលជំហរនៅដដែល គឺកំណើនចំនួន ២ដុល្លារ លើប្រាក់ឈ្នួលបច្ចុប្បន្ន ចំនួន២០៤ដុល្លារដូចគ្នា៕អត្ថបទ ឈិត បូរ៉ាវី









-
PR NEWS5 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន3 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន2 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន6 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន5 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង