ព័ត៌មាន
កម្ពុជាទទួលបានការគាំទ្រពេញទំហឹងពីប្រទេសជាសមាជិកក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភព លោកមួយដែលគ្មានមីន
ប្រទេសស្វីស) ៖ ប្រទេសជាសមាជិកបានប្រកាសគាំទ្រកម្ពុជា ក្នុងខណះដែលឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានដឹកនាំកិច្ចប្រជុំត្រៀមលើកទី២ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅក្នុងទីស្នាក់ការអង្គការ សហប្រជាជាតិ ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយលើក យកប្រធានបទចំនួន៩មកជជែកពិភាក្សាគ្នាសម្រាប់កិច្ច ប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។
កិច្ចប្រជុំពេញអង្គ ពិភាក្សាទៅលើប្រធានបទចំនួន៩ នេះរួមមាន ១.សេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំ ២. អនុម័តរបៀបវារៈកិច្ចប្រជុំត្រៀមលើកទី២ ៣.ការរៀបចំការងារសម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ៤.ការផ្លាស់ប្តូរទស្សនវិស័យលើឯកសារចំនួន៤ដែលត្រូវអនុម័តក្នុងកិច្ច ប្រជុំកំពូលសៀមរាប-អង្គរ (សេចក្តីព្រាងការពិនិត្យឡើង វិញនៃប្រតិបត្តិការ និងលក្ខន្តិកៈនានានៃអនុសញ្ញា ២០២៤-២០២៩, សេចក្តីព្រាងផែនការសកម្មភាពសៀមរាប-អង្គរ, សេចក្តីស្នើកិច្ចប្រជុំនានានិងយន្តការសម្រាប់ក្រោយកិច្ចប្រជុំកំពូលសៀមរាប-អង្គរ, សេចក្តីព្រាងធាតុផ្សំនានាសម្រាប់សេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរស្តីពីពិភពលោកមួយគ្មានមីន) ៥.ការធ្វើបច្ចុប្បន្នភាពស្តីពីការរៀបចំផែនការសកម្មភាពរបស់អង្គភាពគាំទ្រការអនុវត្តអនុសញ្ញា (ISU) និងផែនការថវិកា ២០២៥-២០២៩ ៦.ការធ្វើបច្ចុប្បន្នភាពស្តីពីការងារភស្តុភា និងរដ្ឋបាល ៧.ស្ថានភាពនៃការរួមចំណែកក្នុងការវាយតម្លៃសម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ៨.ការងារផ្សេងៗ ៩.ការពិចារណា និងការអនុម័តរបាយការណ៍នីតិវិធីសម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ។
ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំនូវកម្មវិធីទាំងស្រុងនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៅខែវិច្ឆិកា ឆ្នាំ២០២៤ គឺចាប់ពីថ្ងៃអាទិត្យ ទី២៤-ការដើរជាក្បួនពីមុខប្រាសាទអង្គរវត្ត ការទស្សនកិច្ចនៅសារមន្ទីរសន្តិភាពសកម្មភាពមីន និងពិធីលៀងសាយភោជន៍ជូនប្រតិភូនៅមុខប្រាសាទបាយ័ន ថ្ងៃទី២៧-ទស្សនកិច្ចប្រាសាទអង្គរវត្ត និងពីថ្ងៃទី២៥-២៩-កិច្ចប្រជុំពេញអង្គនិងការប្រជុំតាមព្រឹត្តិការណ៍អម រួមដោយការតាំងពិព័រណ៍នៅទីធ្លាខាងមុខសាលប្រជុំ។
ជាលទ្ធផល ប្រទេសនានាដែលចូលរួមយោបល់ក្នុងអង្គ ប្រជុំ បានលើកឡើងពីការគាំទ្រទាំងស្រុងចំពោះប្រទេសកម្ពុជា ដែលរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ៕
អត្ថបទ ៖ ភារម្យ








-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ
-
ព័ត៌មាន1 week agoក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី៣៣១