ព័ត៌មាន
កម្ពុជា-ម៉ាឡេស៊ី ដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែន ដែលផ្តល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារកណ្តាលម៉ាឡេស៊ី (BNM) ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លង ដែន តាមឃ្យូអរកូត (QR Code) រវាងប្រទេសទាំងពីរ ដើម្បីផ្តល់ការទូទាត់ជូនប្រជាពលរដ្ឋ មានភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ តាមរយ ប្រព័ន្ធទូទាត់បែបឌីជីថល។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងការដាក់ឱ្យដំណើរការជាផ្លូវការ គម្រោង ទូទាត់ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៤ នេះថា នេះគឺជាសមិទ្ធផលដ៏ សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងធនាគារកណ្តាលទាំងពីរ និងដៃគូសហការនៃប្រទេសទាំងពីរផងដែរ។ គម្រោងទូទាត់ឆ្លងដែននេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងបរិយាបន្នហិរញ្ញវត្ថុ នៃប្រទេសទាំងពីរ ដែលបង្ហាញពីជំហានដ៏សំខាន់មួយ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន លើការតភ្ជាប់ប្រព័ន្ធទូទាត់រាយ ដែលមានភាពរហ័ស ប្រសិទ្ធភាព និងសុវត្ថិភាព និងដែលត្រូវបានតភ្ជាប់ទូទាំងតំបន់។
លោកជំទាវបណ្ឌិត លើកឡើងបន្តថា ការតភ្ជាប់គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះ សម្រេចទៅបានដោយមានកិច្ច សហប្រតិបត្តិការយ៉ាងរឹងមាំ ពីសំណាក់ដៃគូសំខាន់ៗនៃប្រទេសទាំងពីររួមមាន៖ ប្រព័ន្ធទូទាត់បាគង របស់ធនាគារជាតិនៃកម្ពុជា និង Payment Network Malaysia (PayNet) និងធនាគារមេយប៊ែង ដែលជាធនាគារប្រតិបត្តិការ។ ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុឈាន មុខគេមួយក្នុងតំបន់ ធនាគារមេយប៊ែង ត្រូវបានផ្តល់ទំនុកចិត្តជាធនាគារប្រតិបត្តិការ សម្រាប់កិច្ចសហការតភ្ជាប់ប្រព័ន្ធទូទាត់ រវាង កម្ពុជានិងម៉ាឡេស៊ី។ ការផ្តល់សេវាទូទាត់ឆ្លងប្រទេសនេះ គឺជាផ្នែកមួយនៃការបន្តប្តេជ្ញាចិត្ត របស់ធនាគារមេយប៊ែង ក្នុងការពង្រីក សេវាកម្មហិរញ្ញវត្ថុឆ្លងដែន ដើម្បីផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ តាមរយៈប្រព័ន្ធទូទាត់បែបឌីជីថលរបស់ ធនាគារ។
នៅក្នុងពិធីនេះដែរ, លោក Dato’ Khairussaleh Ramli ប្រធាន និងនាយកប្រតិបត្តិនៃសម្ព័ន្ធធនាគារមេយប៊ែង មាន ប្រសាសន៍ថា៖ តាមរយៈនៃការតភ្ជាប់គម្រោងទូទាត់ឆ្លងដែននេះ នឹងពង្រីកវិសាលភាពនៃសេវាកម្មទូទាត់ឆ្លងប្រទេស របស់ធនាគារ មេយប៊ែង ហើយក៏នឹងរួមចំណែកដល់ការសម្រេចបាននូវទំនើបកម្មក៏ដូចជា ការអភិវឌ្ឍកាន់តែរីកចម្រើន នៅក្នុងតំបន់អាស៊ាន។ គំនិត ផ្តួចផ្តើមនេះក៏ស្របតាមយុទ្ធសាស្ត្រ M25+ ក្នុងការពង្រឹងវត្តមានរបស់ធនាគារមេយប៊ែងនៅក្នុងតំបន់ ដោយផ្តល់នូវដំណោះស្រាយ អាជីវកម្ម និងសេវាកម្មដែលមានភាពខុសប្លែកពីគេ ជូនដល់អតិថិជនរបស់យើង។ ទាំងនេះបានឆ្លុះបញ្ចាំងពីទំនើបកម្ម នៃប្រព័ន្ធបច្ចេក វិទ្យា របស់ធនាគារមេយប៊ែង នៅគ្រប់បណ្តាប្រទេសជាគោលដៅសំខាន់។
ប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី ជាសមិទ្ធផលក្រោមកិច្ចសហប្រតិបត្តិការដ៏រឹង មាំ ក្នុងដំណើរឆ្ពោះទៅរកការទូទាត់ឆ្លងដែនដ៏រលូន រវាងប្រទេសទាំងពីរនេះ ដែលចាប់ផ្តើមនៅឆ្នាំ២០២១។ នៅពេលធនាគារជាតិ នៃកម្ពុជា និងធនាគារមេយប៊ែង បានដាក់សម្ពោធឱ្យដំណើរការសេវាផ្ទេរប្រាក់ឆ្លងដែនដំបូងគេបង្អស់ រវាងព្រះរាជាណាចក្រកម្ពុជា និង ប្រទេសម៉ាឡេស៊ី ដោយតភ្ជាប់ប្រព័ន្ធធនាគារមេយប៊ែង ទៅនឹងប្រព័ន្ធបាគង។ បន្ទាប់មកនៅដើមឆ្នាំ ២០២៤ នេះ ធនាគារជាតិនៃ កម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ដោយផ្តោតទៅលើការតភ្ជាប់ការទូទាត់ឆ្លងដែន រវាងប្រទេសទាំងពីរ ឱ្យកាន់តែងាយស្រួល សុវត្ថិភាព ឆាប់រហ័ស និងតម្លៃសមរម្យ៕
អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ
-
ព័ត៌មាន1 week agoក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី៣៣១