ព័ត៌មាន
មន្ត្រីជំនាញរុករកឃើញស្ថានីយផូស៊ីលស្លឹកឈើ១កន្លែង នៅលើភ្នំកកេះ ស្រុកទឹកឈូ ខេត្តកំពត
កំពត៖ ស្ថានីយផូស៊ីលស្លឹកឈើថ្មីមួយកន្លែងមានអាយុកាលចន្លោះពី ៦៥-១៥០ឆ្នាំ ត្រូវបានរកឃើញនៅលើភ្នំកកេះ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។ ស្ថានីយផូស៊ីលថ្មីនេះ ជាស្ថានីយផូស៊ីលទី ៦៧ ក្នុងសកម្មភាពសិក្សាស្រាវជ្រាវ និងរុករក រយៈពេល ៦ឆ្នាំកន្លងមកនេះ ។
លោក លីម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤នេះថា អ្នកជំនាញទើបនឹងរកឃើញស្ថានីយផូស៊ីលថ្មីទី៦៧ ជាប្រភេទផូស៊ីលស្លឹកឈើបុរាណ ដែលមានអាយុកាលចន្លោះពី ៦៥-១៥០ឆ្នាំ នៅភ្នំកកេះក្នុងស្រុកទឹកឈូ ខេត្តកំពត។ ស្ថាននីយផូស៊ីលនេះ ស្ថិតក្នុងបរិវេណប្រហែលជាង ១០០ម៉ែត្រ វាត្រូវបានកប់ក្នុងស្រទាប់ថ្ម ហើយក្រុមការងារបានរកឃើញតែផ្នែកខ្លះប៉ុណ្ណោះ។ លោកបញ្ជាក់ថា ផូស៊ីលដែលរកឃើញ មានសណ្ឋានជាដើមប៉ប្រក និងរុក្ខជាតិមួយចំនួនផ្សេងទៀត ហើយបច្ចុប្បន្នមិនទាន់មានអ្នកជំនាញណាម្នាក់សន្និដ្ឋាន និងអាចផ្ដល់ព័ត៌មានលម្អិតពី ស្ថានីយផូស៊ីលនេះឡើយ។
ក្នុងរយៈពេល ៦ឆ្នាំ នៃសកម្មភាពសិក្សាស្រាវជ្រាវ អ្នកជំនាញបានរកឃើញស្ថានីយ ផូស៊ីលសរុបចំនួន ៦៧ ក្នុងនោះមានផូស៊ីលឈើ១៤ស្ថានីយ, ផូស៊ីលសត្វសមុទ្រ៤៥ស្ថានីយ, ផូស៊ីលសត្វទឹកសាប ២ស្ថានីយ, ផូស៊ីលដានជើងសត្វ៣ស្ថានីយ, ផូស៊ីលដាយណូស័រ១ស្ថានីយ និងផូស៊ីលស្លឹកឈើ១ស្ថានីយ ដែលមានទីតាំងស្ថិតនៅ ខេត្តបន្ទាយមានជ័យ បាត់ដំបង កោះកុង ពោធិ៍សាត់ និងកំពត៕






-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ
-
ព័ត៌មាន1 week agoក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី៣៣១