ព័ត៌មាន
អភិបាលខេត្តឧត្ដរមានជ័យ ណែនាំឱ្យមន្ត្រីត្រៀមទុកជាមុន សម្រាប់អន្តរាគមន៍ពលរដ្ឋ ពេលមានគ្រោះមហន្តរាយកើតឡើង
ឧត្ដរមានជ័យ៖ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញជុំវិញខេត្តទាំងអស់ ត្រូវត្រៀមលក្ខណៈរៀបចំទុកជាមុន សម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ពេលមានគ្រោះមហន្តរាយកើតឡើង ដោយយថាហេតុ។
ការណែនាំបែបនេះ ធ្វើឡើងនៅក្នុងប្រជុំ ត្រៀមបង្ការទប់ស្កាត់ និងការឆ្លើយតបសង្គ្រោះបន្ទាន់ ចំពោះបញ្ហាគ្រោះមហន្តរាយក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ នាថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៤នេះ។
ឯកឧត្ដមអភិបាលខេត្ត ក៏បានចាត់ឱ្យមន្ត្រីទទួលខុសត្រូវតាមវិស័យជាសេនាធិការ ឱ្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ តាមបណ្តាលក្រុង-ស្រុក និងត្រូវត្រៀមលក្ខណៈ សហការជាមួយលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្នុងការប្រមូលទិន្នន័យព័ត៌មានឲ្យឆាប់រហ័ស អំពីផលប៉ះពាល់នានា នៃគ្រោះមហន្តរាយឱ្យបានទាន់ពេលវេលា ក្នុងមូលដ្ឋានរបស់ខ្លួន។ ម្យ៉ាងទៀតត្រូវផ្តោតការយកចិត្តទុកដាក់លើការងារ ត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយ នៅក្នុងរង្វង់ដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា តាមរបាយការណ៍របស់លោក គង់ កន្ធារិទ្ធ អភិបាលរងខេត្ត បានឲ្យដឹងថា គ្រោះមហន្តរាយរយៈពេល ៩ខែឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ករណីខ្យល់កន្ត្រាក់៖ មានចំនួន០១លើកបណ្តាលឲ្យប៉ះពាល់ផ្ទះសម្បែង ប្រជាពលរដ្ឋចំនួន ៣ ១២៩ខ្នង ខូចខាតចំនួន ១២៧ខ្នង, សាលារៀនចំនួន ០១ខ្នង, របួសមនុស្សចំនួន ០១នាក់ និងខូចខាតអគារសាធារណៈ ២ខ្នង។ ករណីគ្រោះទឹកជំនន់៖ មានចំនួន ០១លើក បណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង, សាលារៀនចំនួន ០១ខ្នង និងសត្វជ្រូក មាន់ ទា ៣៣ក្បាល ។ ករណីគ្រោះរាំងស្ងួត៖ មាន ០១លើក បណ្តាលឲ្យប៉ះពាល់ដំណាំស្រូវសរុបចំនួន ៥៣០៥ហិកតា ខូចខាតទាំងស្រុងចំនួន ៥៩០ហិកតា បានមូបទឹកសង្គ្រោះចំនួន ៣៤០ហិកតា។ ករណីគ្រោះអគ្គិភ័យ៖ មានចំនួន ១៣លើក បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១៣ខ្នង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត៕






-
PR NEWS5 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន3 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន2 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន6 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន5 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង